Loading...

គ្រូបង្រៀននៅវិទ្យាល័យ និងមន្ត្រីសង្គមស៊ីវិល នៅតាមស្ថាប័នមួយចំនួននាខេត្តព្រះសីហនុ បន្តព្រួយបារម្ភចំពោះសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀននាមូលដ្ឋាននេះ មិនទាន់មានសញ្ញាថតចុះ ហើយបទល្មើសនេះ នាំឲ្យប៉ះពាល់ដល់អនាគតយុវជន និងការសិក្សារបស់ពួកគេធ្ងន់ធ្ងរ។

គ្រូបង្រៀននៅវិទ្យាល័យក្រុងព្រះសីហនុ និងវិទ្យាល័យកំពង់សីលា បានរំលឹកដល់សិស្សានុសិស្សគ្រប់ៗរូប ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ព្រោះនឹងត្រូវច្បាប់ផ្តន្ទាទោស ដោយងាកមកខំសិក្សាមុខជំនាញផ្សេងៗ ដើម្បីមានឱកាសស្វែងរកការងារធ្វើបានកន្លែងល្អៗ និងមានប្រាក់ចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

Loading...

photo_2017-04-21_18-04-19លោក គង់ សុវុឌ្ឍី នាយកវិទ្យាល័យហ៊ុនសែនកំពង់សីលា

គ្រូបង្រៀនមិនបង្ហាញឈ្មោះ នៅវិទ្យាល័យក្រុងព្រះសីហនុ នៅតែព្រួយបារម្ភ ចំពោះបទល្មើសគ្រឿងញៀន នាមូលដ្ឋាននេះ ព្រោះសង្កេតឃើញថា នៅមានជនល្មើស បានបលបលួចចែកចាយគ្រឿងញៀននេះ ចាប់ពីទីប្រជុំជន បន្តរហូតដល់ទីជនបទ ហើយមានយុវជនមួយចំនួនកំពុងឈ្លក់វង្វេង និងប្រើប្រាស់គ្រឿងញៀន។ គ្រូបង្រៀនរូបនេះ ស្នើដល់កងកម្លាំងស្ថាប័នជំនាញ បង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យបន្តសកម្មភាពចុះស្រាវជ្រាវបទល្មើសគ្រឿងញៀន ឲ្យបានច្រើនថែមទៀត ជាពិសេសនៅតាមទីផ្សារ នៅឆ្ងាយពីទីប្រជុំជនក្រុងព្រះសីហនុ ដោយនៅឃើញមានក្រុមយុវជនមួយចំនួន នៅបន្តសេពគ្រឿងញៀនបានបន្តកើតមានមិនទាន់ស្ងប់ទេ។

ចំណែក លោក គង់ សុវុឌ្ឍី នាយកវិទ្យាល័យហ៊ុនសែនកំពង់សីលា ខេត្តព្រះសីហនុ ក៏បានទទួលស្គាល់ថា មូលដ្ឋាននេះ ក៏នៅមានបទល្មើសគ្រឿងញៀន និងមានយុវជនមួយចំនួនបន្តសេពគ្រឿងញៀន នៅតាមមូលដ្ឋានមួយចំនួន នាទីប្រជុំជនមួយចំនួននៃផ្សារកំពង់សីលាជាដើម។

លោកសំណូមពរដល់សមត្ថកិច្ចស្នងការនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុជាដើម បន្ថែមកម្លាំងចុះស្រាវជ្រាវបទល្មើសគ្រឿងញៀន នៅមូលដ្ឋាននេះឲ្យបានជាប្រចាំ ដើម្បីឈានដល់បង្ក្រាបឲ្យមានប្រសិទ្ធភាព។

ទន្ទឹមគ្នានេះ គណៈគ្រប់គ្រងវិទ្យាល័យកំពង់សីលារូបនេះ ទទួលស្គាលថា កន្លងមកសង្កេតឃើញកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តនេះ ចាប់បានជនសង្ស័យចែកចាយគ្រឿងញៀន និងអ្នកប្រើប្រាស់ បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសជាច្រើនករណី ប៉ុន្តែរហូតមកដល់ពេលនេះ បទល្មើសគ្រឿងញៀន បានបន្តលួចធ្វើសកម្មភាពនៅតាមមូលដ្ឋានមួយចំនួន។

លោក សុវុឌ្ឍី អះអាងថា បទល្មើសគ្រឿងញៀន ត្រូវជនល្មើសលួចធ្វើសកម្មភាព នៅតាមមូលដ្ឋានខ្លះ នាមូលដ្ឋានស្រុកកំពង់សីលាមិនទាន់ថយចុះទេ។

ផ្តើមពីកង្វល់នេះ លោក គង់ សុវឌ្ឍី នាយកសាលាវិទ្យាកំពង់សីលា ស្នើដល់សិស្សានុសិស្ស ត្រូវជៀសឲ្យឲ្យផុតពីគ្រឿងញៀន ព្រោះអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នឹងឈានដល់ជាប់គុកច្រវ៉ាក់។ ពិសេសជាងនេះ ការសេសគ្រឿងញៀន នាំឲ្យប៉ះពាល់ដល់សុខភាព និងបំផ្លាញកិត្តិយសគ្រួសារធ្ងន់ធ្ងរ។

លោកអំពាវនាវដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាកំរិត២ឆ្នាំនេះ ត្រូវខិតខំរៀនសូត្រ នូវមុខវិជ្ជាត្រូវប្រឡងនីមួយៗ ឲ្យបានច្បាស់លាស់ ទើបអាចប្រឡងជាប់ ដើម្បីទៅថ្ងៃខាងមុខ មានឱកាសរកការងារបានល្អៗ និងទទួលបានប្រាក់បៀវត្សខ្ពស់។

បញ្ហាគ្រឿងញៀននេះដែរ មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការងារអភិវឌ្ឍសង្គម បានកោតសរសើរសកម្មភាពការងារ ចុះបង្ក្រាប និងស្រាវជ្រាវចាប់ជនល្មើសគ្រឿងញៀន របស់កម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលចាប់ជនល្មើសគ្រឿងញៀនទទួលបានលទ្ធផលវិជ្ជមានច្រើនករណី បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសកាលពីឆ្នាំ២០១៦។

មន្ត្រីអង្គការលីកាដូ និងសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ គាំទ្រឲ្យកម្លាំងជំនាញគ្រប់ស្ថាប័នសហការគ្នា បន្តបើកយុទ្ធនាការចុះង្ក្រាបបទ ល្មើសគ្រឿងញៀននេះ ឲ្យបានច្រើនថែមទៀត ព្រោះបទល្មើសនេះបានរីករាលដាល ចាប់ពីតំបន់ទីប្រជុំជនក្រុងព្រះសីហនុ រហូតដល់តំបន់ដាច់ស្រាយាល នៅពេលនេះ។

អ្នកឃ្លាំមើលសង្គមទាំងនេះ ក៏ស្នើក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋាភិបាល ជួយបន្ថែមកញ្ចប់ថវិកា ជូនកម្លាំងជំនាញ ដើម្បីជម្រុញ ឲ្យពួកគេមានទឹកចិត្ត ក្នុងការងារចុះស្រាវជ្រាវរកបទល្មើសគ្រឿញៀន ឲ្យមានប្រសិទ្ធភាពនាថ្ងៃអនាគត។

ទន្ទឹមគ្នានេះ ក្រុមមន្ត្រីសង្គមស៊ីវិល ក៏សំណូមពរដល់ស្ថាប័នតុលាការ ធ្វើយ៉ាងណាត្រូវផ្តន្ទាទោសជនល្មើសគ្រឿងញៀនឲ្យធ្ងន់ធ្ងរ និងមិនត្រូវអនុញ្ញាតិឲ្យមានអ្នកធានា ជនល្មើសគ្រឿងញៀន នៅក្រៅពន្ធនាគារទេ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ហាញរបាយការណ៍ឆ្នាំ ២០១៦ ឲ្យដឹងថា សមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៨៥ ករណី ក្នុង ១រយ ៥២ មុខសញ្ញា បញ្ជូនទៅកាន់តុលាការផ្តន្ទាទោស៕ ដែន សីមា

ខាងក្រោមជារូបភាពជនបរទេសដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀនកន្លងមក និងបញ្ចូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះសីហុន៖

Image may contain: 6 people, people sitting and people standing

Image may contain: 4 people, people sitting

Image may contain: car and outdoor

No automatic alt text available.

Image may contain: 9 people, people sitting and people standing

No automatic alt text available.

Image may contain: one or more people

No automatic alt text available.

Loading...