​ស្នូរ​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​បាន​លាន់ឮ​លឺ​រំពង​នៅ​ទីក្រុង Shenyang ជាប់​ព្រំដែន​ជាមួយ​កូរ៉េខាងជើង​ជាច្រើន​ដង ក្នុង​សប្តាហ៍​កន្លងមក ជាហេតុ​នាំ​ឲ្យ​មាន​ពាក្យ​ច​ចាម​អារាម​ជុំវិញ​ស្ថានការណ៍​នៅ​កូរ៉េខាងជើង ។​



​តាម Daily Star ខ្សែ​វីដេអូ​មួយ​ត្រូវបាន​អ្នកយកព័ត៌មាន​បរទេស​ម្នាក់​ថត​នៅ​ទីក្រុង​ដែល​គេ​ថា​ជា​ក្រុង Shenyang ហើយ​គេ​ក៏បាន​ឮស្នូរ​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន ក្នុងករណី​មានការ​វាយលុក​ពី​ដែនអាកាស​កើតមានឡើង ។​

​ខណៈពេលដែល​រថយន្ត​កំពុងធ្វើដំណើរ​ពាសពេញ​ផ្លូវ​នោះ ស្នូរ​ស៊ី​រ៉ែ​ន​ក៏​បន្លឺឡើង​យ៉ាង​យឺតៗ ។ លើ​បណ្តាញ​អ៊ី​ន​ធើរ​ណេ​ត ខ្សែ​វីដេអូ​នេះ​មាន​ដាក់​ចំណងជើង​ថាៈ «​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​ត្រូវបាន​ចាត់ទុកជា​ការសាកល្បង​ពី​សមត្ថភាព​អាច​បញ្ចេញ​សម្លេង​ច្រើនដង​ក្នុង​សប្តាហ៍​កន្លងមក នៅ Shenyang ប្រទេស​ចិន -​ទីក្រុង​មួយ​ជិត​ព្រំដែន​កូរ៉េខាងជើង​» ។​

​ខ្សែ​វីដេអូ​លើ​បណ្តាញ Twitter ត្រូវបាន​គេ​វាចា​រថាៈ «​ស្នូរ​សម្លេង​អន់​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បានឮ​» ។​

​មនុស្ស​ម្នាក់​ផ្សេងទៀត បានលើកឡើង​ថាៈ «​នេះ​ជា​សម្លេង​ចេញពី​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​របស់​ប្រព័ន​ធ​ការពារ​ដែនអាកាស នា​ថ្ងៃទី​២៦ មេសា នៅ Shenyang ប្រទេស​ចិន​» ។​

​ទីក្រុង Shenyang មាន​ចម្ងាយ​ពី​ព្រំដែន​ប៉ែក​ខាងជើង​ជាប់​កូ​រ៉​ខាងជើង​ប្រមាណ ១២៨ គីឡូម៉ែត្រ ប៉ុណ្ណោះ ។​

​មុន​នោះ គ៏​មាន​ព័ត៌មាន​ពី​ការដាក់​ពង្រាយ​កងទ័ព​ចិន ១៥ ម៉ឺន​នាក់ នៅ​ព្រំដែន​ជាមួយ​កូរ៉េ ខណៈពេលដែល​ស្ថានការណ៍​កាន់តែ​តានតឹង​ឡើងៗ នៅ​ឧបទ្វីប​កូរ៉េ ៕​