យុវជនអាយុ១៨ឆ្នាំបង្កើតដោយជោគជ័យអាវទ្រនាប់ជួយរកឃើញឆាប់មហារីកសុដន់
ក្មេងប្រុសជនជាតិម៉ិចស៊ីកូ Julian Bios Cantu បានផលិតជោគជ័យអាវទ្រនាប់ អាចវិនិច្ច័យឆាប់មហារីកសុដន់នៅស្ត្រី ។ របកគំហើញរបស់ Cantu បានទទួលបានរង្វាន់ខ្ពស់បំផុតនៅស្ត្រី ។ របកគំហើញរបស់ Cantu បានទទួលបានរង្វាន់ខ្ពស់បំផុត ក្នុងការប្រកួតប្រឡងច្នៃប្រឌិតអន្តរជាតិ ។
គឺសង្គ្រាមជាមួយជំងឺមហារីកសុដន់របស់ម្តាយដែលបានបណ្តាលឲ្យ Cantu ផុសគំនិតបង្កើតរបស់ដ៏អស្ចារ្យនេះឡើង ។ ម្តាយរបស់ Cantu ត្រូវការវះកាត់ចោលសុដន់ទាំង២ ។
អាវទ្រនាប់ត្រូវបានបំពាក់ដល់ ២០០ ឧបករណ៍ចាប់សញ្ញាជីវសាស្ត្រ ។ វាមានលទ្ធភាពបង្កើតផែនទីតាមដានផ្ទៃ និងកត់ត្រាគ្រប់ការប្រែប្រួលខាងសីតុណ្ហភាព, រូបរាង និងទម្ងន់របស់សុដន់ ។
លក្ខណៈអំណោយផលបំផុតរបស់អាវទ្រនាប់នេះ គឺវាអាចត្រួតពិនិត្យម៉ត់ចត់នូវការប្រែប្រួល និងស្តែងចេញរបស់មហារីកសុដន់ ។ ពេលវេលាពាក់ដើម្បីឲ្យឧបករណ៍ចាប់សញ្ញាអាចរកឃើញភាពខុសប្រក្រតី គឺតែ១ម៉ោង ក្នុង១សប្តាហ៍, Cantu និយាយប្រាប់សារព័ត៌មាន El Universal ។
ក្រៅពីនេះ ប្រព័ន្ធចាប់សញ្ញាអាចកំណត់សីតុណ្ហភាពរបស់តំបន់ជាក់ស្តែងនីមួយៗលើសុដន់, ផ្តើមពីនោះអាចដឹងពីចរន្តឈាមចលនា ។ ប្រសិនកន្លែងណាចរន្តឈាមហូរទៅដល់ច្រើនខុសធម្មតា នោះមានលទ្ធភាពវាកំពុងផ្គត់ផ្គង់ជីវជាតិឲ្យរបស់អ្វីនោះ ។ ដូចជាដុំសាច់មហារីក ។ បន្ទាប់មក អាវទ្រនាប់នឹងផ្ញើព័ត៌មានវិភាគទៅដល់ឧបករណ៍មួយ, កុំព្យូទ័រ ឬ ប្រតិបត្តិការលើទូរស័ព្ទ ៕