Loading...

​ក្រុម​អ្នក​អភិរក្ស​ជីវៈចម្រុះ​ធនធាន​បាតសមុទ្រ​ប្រទេស​កម្ពុជា បាន​ប្តេជ្ញា​ថា នឹង​ជំរុញ ឲ្យ​គំរោង​ផែនការ​បង្កើត​ឧទ្យាន​ជាតិ​ក្រោម​បាតសមុទ្រ ឬ​បណ្ណាល័យ​ធនធាន​បាតសមុទ្រ នា​ខេត្ត​ព្រះសីហនុ ឲ្យ​ទទួលបាន​ផ្លែផ្កា ដើម្បី​រួមចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ ឲ្យ​ចូលមក​ទស្សនា​ខេត្ត​នេះ បាន​កាន់តែច្រើន​ថែមទៀត​នា​ថ្ងៃ​អនាគត​។​

Image may contain: plant, outdoor, nature and water

Loading...

​ប៉ុន្តែ​ទន្ទឹមគ្នានេះ​ពួកគេ ក៏​ស្នើ​ដល់​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធឲ្យ​ចូលរួម​សហការគ្នា ជំរុញ​លើកស្ទួយ​ឲ្យ​គំរោង​ការងារ​ការពារ​អភិរក្ស​ជីវៈចម្រុះ​បាតសមុទ្រ ឲ្យ​បាន​ទាំងអស់គ្នា​។

​លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា​មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​ជួរមុខ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ មានប្រសាសន៍ថា បន្ទាប់ពី​ក្រុមការងារ របស់លោក បាន​ទម្លាក់​ទូ​កុងតឺន័រ​ចំនួន ២​ទូ ចូលទៅ​ក្រោម​បាតសមុទ្រ កាលពី​ថ្ងៃទី​២៩ ខែមេសា ក្នុង​ផែនការ​បង្កើត​ឧទ្យាន​ជាតិ​ក្រោម​បាតសមុទ្រ នា​ប្រជុំ​កោះ​កោះរ៉ុង​សន្លឹម នា​ខេត្ត​ព្រះសីហនុ​រួចមក នៅ​សប្តាហ៍​ក្រោយនេះ នឹងមាន​គំរោង​ទម្លាក់​ទូក ឬ​កាណូត​ចាស់ៗ ព្រមទាំង​សម្ភារៈ​មួយចំនួនទៀត ចូលទៅ​ក្រោម​បាតសមុទ្រ​នាទី​ប្រជុំ​កោះរ៉ុង​ជា​បន្តទៀត ដើម្បី​ជំរុញ​ឲ្យ​គំរោង​ផែនការ ដាំ​ផ្កាថ្ម និង​ការពារ​អភិរក្ស​ជីវៈចម្រុះ​បាតសមុទ្រ ឲ្យ​មាន​ប្រសិទ្ធភាព​។

​លោក​ឧ​ត្ត​មនា​វី​ឯក បញ្ជាក់ថា ការទម្លាក់​កុងតឺន័រ និង​ទូក ឬ​កាណូត​ចាស់ៗ ព្រមទាំង​សម្ភារៈ​សប្ប​និម្មិត​ផ្សេងៗ ចូលទៅ​ក្រោម​បាតសមុទ្រ នាទី​ប្រជុំ​កោះរ៉ុង​នាពេលនេះ​ក្នុង​គោលបំណង​អភិរក្ស​ការពារ​ជីវៈចម្រុះ​ធនធាន​បាតសមុទ្រ និង​ដាំ​ផ្កាថ្ម ធ្វើជា​ជំ​រកត្រី​សមុទ្រ​គ្រប់​ប្រភេទ ព្រោះ​នៅតាម​ឆ្នេរ​តំបន់​កោះរ៉ុង មាន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ និយម​ចូលទៅ​ទស្សនា និង​ចុះ​មុជទឹក​កម្សាន្ត​ជុជ​ទឹក​មើល​ផ្កាថ្ម និង​ត្រី នៅក្រោម​បាតសមុទ្រ​ច្រើន​កុះករ​នាពេល​បច្ចុប្បន្ន​។​

Image may contain: outdoor

​លោក ទៀ សុខា ឲ្យ​ដឹង​ទៀតថា នៅ​សប្តាហ៍​ខាងមុខ នឹង​នាំយក​ទូក​ចាស់ៗ​ជាច្រើន​គ្រឿង​ទៀត ទៅ​ទម្លាក់​ចូល​ក្រោម​បាតសមុទ្រ នៅ​ជិត​តំបន់ឆ្នេរ​មួយចំនួន ដែល​ក្រុមការងារ​លោក ត្រូវ​រៀបចំ​បង្កើត​ឲ្យ​មាន​ឧទ្យាន​ធនធាន​បាតសមុទ្រ ដើម្បី​ឈានដល់​ការពារ​ជីវៈចម្រុះ​បាតសមុទ្រ​ឲ្យ​បាន​គង់វង្ស​។

​លោក​ថា ផែនការ​អភិរក្ស​ជីវៈចម្រុះ​បាតសមុទ្រ​ខេត្ត​ព្រះសីហនុ​ពេលនេះ រូបលោក​បាន ឲ្យ​អ្នកឯកទេស​អភិរក្ស​ធនធាន​បាតសមុទ្រ មួយក្រុម​ចុះ​ស្រាវជ្រាវ​ទីតាំង​ក្រោម​បាតសមុទ្រ​ជាច្រើន​ទីតាំង​ទៀត ដើម្បី​ឈានដល់​បន្ត​ទម្លាក់​រនាំង​ការពារ​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ការធ្វើ​របរ​នេសាទ​មក​តំបន់ឆ្នេរ​ទឹក​រាក់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជំ​រកត្រី​សមុទ្រ និង​ផ្កាថ្ម ព្រមទាំង​ជីវៈចម្រុះ​ក្រោម​បាតសមុទ្រ​ផ្សេងទៀត​។

​អ្នក​អភិរក្ស​ធនធាន​សមុទ្រ ឬ​ជីវៈចម្រុះ​បាតសមុទ្រ​កម្ពុជា លោក កាន់ ភារៈ មានប្រសាសន៍ថា ក្រុមការងារ​ជំនាញ​របស់លោក បាន​ចូលរួម​ក្នុង​គំរោង​បង្កើត​ឧទ្យាន​បាតសមុទ្រ ដើម្បី​ការពារ និង​អភិរក្ស​ជីវៈចម្រុះ​បាតសមុទ្រ​នេះដែរ​។ លោក​ថា លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក បានស្នើ​ឲ្យ​ក្រុម​អ្នកឯកទេស​មាន​ទាំង​ជនជាតិខ្មែរ ថៃ និង​អ៊ឺរ៉ុប ចូលរួម​ក្នុង​គំរោង​អភិរក្ស​ជីវៈចម្រុះ​បាតសមុទ្រ​រួមគ្នា ដើម្បី​ឲ្យ​ផែនការ​អភិរក្ស​នេះ​ទទួលជោគជ័យ​។​

Image may contain: plant, tree, outdoor, nature and water

​លោក កាន់ ភារៈ រីករាយ​នៅ​គ្រា​ទទួលបាន​ការអញ្ជើញ ឲ្យ​ចូលរួម​ការងារ​អភិរក្ស​ជីវៈចម្រុះ​ធនធាន​បាតសមុទ្រ ជាមួយ​លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា ក្នុង​គំរោង​ផែនការ​បង្កើត​ឧទ្យាន​ជាតិ​ក្រោម​បាតសមុទ្រ នៃ​គម្រោង​ផែនការ​អភិរក្ស​ជីវៈចម្រុះ​បាតសមុទ្រ​នេះ​។

​លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​ជួរមុខ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៩ ខែមេសា រូបលោក​រួមជាមួយ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ រួមជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​មួយចំនួន បាន​រួមគ្នា​ធ្វើដំណើរ​តាម​អូរ​ប័​រ ដើម្បី​ទម្លាក់​ទូ​កុងតឺន័រ​ចាស់ៗ​ចំនួន ២​ទូ ចូលទៅ​ក្រោម​បាតសមុទ្រ ដើម្បី​ដាំ​ផ្កាថ្ម និង​ធ្វើជា​ជំ​រកត្រី​សមុទ្រ ក្នុង​គំរោង​បង្កើត​ឧទ្យាន​ជាតិ​ក្រោម​បាតសមុទ្រ ដើម្បី​អភិរក្ស​ធនធាន​ក្រោម​បាតសមុទ្រ នៅ​តំបន់​កោះរ៉ុង​សន្លឹម ខេត្ត​ព្រះសីហនុ​។

Image may contain: outdoor

​ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ប្រកាស​គាំទ្រ គំរោង​បង្កើត​ឧទ្យាន​ជាតិ​បាតសមុទ្រ នា​ប្រជុំ​កោះរ៉ុង របស់ លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង​កង​ទ​ព័​ជើង​ទឹក និង​ជា​មេបញ្ជាការ​ជួរមុខ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ថា​នឹង​អាចរួមចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ឲ្យ​ចូលមក​ទស្សនា​ខេត្ត​នេះ​បាន​កាន់តែច្រើន​ថែមទៀត​នា​ថ្ងៃ​អនាគត​។

​លោក យន្ត មីន ស្នើ​ឲ្យ​មន្ត្រី​ស្ថាប័ន​ជំនាញ​នានា ឲ្យ​រួម​សហការគ្នា ជំរុញ​ឲ្យ​ផែនការ​ការពារ និង​អភិរក្ស​ជីវៈចម្រុះ​បាតសមុទ្រ នា​ខេត្ត​ព្រះសីហនុ ឲ្យ​ទទួលបាន​ជោគជ័យ ព្រោះ​លោក​យល់ថា ការនាំយក​ទូ​កុងតឺន័រ​ចាស់ៗ ព្រមទាំង​សម្ភារៈ​កែឆ្នៃ​ផ្សេងៗ ទម្លាក់​ចូលទៅក្នុង​បាតសមុទ្រ គឺជា​រនាំង​ការពារ មិន​ឲ្យ​អ្នកធ្វើ​របរ​នេសាទ​មិន​ឲ្យ​ចូលទៅ​ក្បែរ​ឆ្នេរ នានា ដែលមាន​ផ្កា​ថ្មដុះ ឬ​ជីវៈចម្រុះ​បាតសមុទ្រ និង​ជំ​រ្កត្រី​សមុទ្រ​ជាដើម ទប់ស្កាត់​ពី​ការបំផ្លាញ​៕ ដែន សីមា​

Image may contain: sky, outdoor and nature

Image may contain: outdoor

Image may contain: plant and outdoor

Image may contain: outdoor, water and nature

No automatic alt text available.

Image may contain: sky and outdoor

Image may contain: outdoor and water

Image may contain: outdoor

 

Loading...