ជាទូទៅ​ក្នុង​ឆាកជីវិត​នេះ សំរាប់​មនុស្ស​ម្នាក់ៗ ពុំមាន​អ្វី​ហៅថា​សុ​ក្រិត​ពេញលេញ​នោះទេ ។ ការ​ឲ្យ និង​ទទួលយក ការទទួលយក និង​ការបាត់​ទៅវិញ​… ពិតជា​វិលវល់​មែនទែន ។​

​ពុំ​ខុសប្លែក​អ្វី​នឹង​រឿង Botox ទេ វា​អាចជួយ​ឲ្យ​ប្រិ​យម​ត្តិ ជាពិសេស​សុភាពនារី​អាច​លុបបំបាត់ ឬ ធ្វើ​ឲ្យ​នៅសល់​ព្រាលៗ នូវ «​ឌឿងហែម​» ទាំងឡាយ​លើ​ផ្ទៃមុខ ឬ ក៏​ថា Botox គឺជា​ម៉ា​សមុខ​សំរាប់​អ្នក​ពាក់ «​លាក់​បំបាត់​» ភាពចំណាស់ ។​

អ្នកស្រីវេជ្ជបណ្ឌិត​ផ្នែក​សម្ផស្ស Deborah Mitchell

​តាម Daily Mail វេជ្ជបណ្ឌិត​ផ្នែក​សម្ផស្ស Deborah Mitchell ដែលមាន​បទពិសោធន៍ ២៥ ឆ្នាំ លើ​វិស័យនេះ បាន​ឲ្យ​ដឹង​ពី​ការលំបាក​ដែល​អតិថិ​ច​ន​របស់គាត់​តែង​ជួបប្រទះ «​រឿង​លើ​គ្រែ​» ក្រោយពេល​ចាក់ Botox ដើម្បី​ធ្វើ​ឲ្យ «​ស្អាត​» ។​

​ជា​វេជ្ជបណ្ឌិត​ម្នាក់​ដែល​ល្បី និង​ពោរពេញ​ដោយ​បទពិសោធន៍ គាត់​តែង​ទទួលបាន​ជំនឿ​ទុកចិត្ត ក៏ដូចជា​ការចែករំលែក​រឿងរ៉ាវ​ផ្សេងៗ​ពី​សំណាក់ «​ម៉ូយ​» របស់គាត់ សូម្បីតែ​រឿងរ៉ាវ «​លើ​គ្រែ​» ។​

​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ មានមតិ​ពុំ​ពេញចិត្ត​ច្រើន​ត្រូវ​បានឮ​សារ​ចុះ សារ​ឡើង ក្រោយ​ពេលដែល​អតិថិ​ច​ន​របស់គាត់ ទទួលបាន​ការវះកាត់​កែ​សម្ផស្ស ។ វា​ធ្វើ​ឲ្យ​គាត់​ព្រួយបារម្ភ ។ នោះ​គឺ​ពួកគេ​តែង​ខ្សឹបប្រាប់​គាត់​ថាៈ មិនដឹង​ម៉េច​បានជា​ចំណង់​ផ្លូវភេទ​ចេះតែ​បាត់បង់ ចុះខ្សោយ​បន្តិច​ម្តងៗ រហូតដល់​ថ្នាក់​អ្នកខ្លះ​ពុំ​ដឹងថា​តើ​ការរួម​ដំណេក​ចុងក្រោយ​របស់ខ្លួន​ជាមួយ​ដៃគូ កើត​នៅពេលណា​ផង ។​

​អ្នកស្រី​វេជ្ជបណ្ឌិត​ពោលថាៈ បារម្ភ​បំផុត​នោះ គឺ​ក្នុងចំណោម​អ្នក «​ថ្ងូរ​» ទាំងនោះ មាន​ពុំ​តិច​នាក់​ទេ ដែលមាន​វ័យ​ស្របាល ៣០ ឆ្នាំ ប៉ុណ្ណោះ ។ បញ្ហា​ជំនាញ គឺ​ស្និត​នៅត្រង់ថា ការចាក់ Botox វា​បង្កើតបាន​ផ្ទៃមុខ «​រលោង​រាបស្មើ​» តែ​នៅក្រោយ​ផ្ទៃមុខ​ស្អាត​បែបនេះ ពុំមាន​នរណា​ដឹងបាន​ថា វា​កំពុងពុះ​កញ្ជ្រោល​ចំណង់​ផ្លូវភេទ ហើយ​ដៃគូ​របស់គាត់​ប្រាកដជា​ពុំ​អាច​ទទួល​អារម្មណ៍​ហ្នឹង​បានទេ ព្រោះ​មុខ​ស្អាត តែ​ពុំ «​រស់​រវើក​» «​ងាប់​រហូត​» យ៉ាងនេះ ។​

​និយាយ​រួម Botox ធ្វើ​ឲ្យ​ស្នាម​ជ្រីវជ្រួញ​រលាយបាត់​បន្តិច​ម្តងៗ តែ​វា​ក៏​ទាញ​យកតាម​នូវ​ភាពរស់រវើក​ប្រកបដោយ​មន្ត​ស្នេហ៍​ទៅជា​មួយ​ដែរ ។

​ក្រៅពីនោះ តាមចិត្ត​វិទូ Jo Coker បាន​សន្និដ្ឋាន​ប្រាប់ថាៈ «​អ្នក​ចាក់ Botox ច្រើន​ពុំ​អាចបង្កើត​អ័រម៉ូន Ozytocin បានទេ ។ នេះ​ជា​អ័រម៉ូន​ធ្វើ​ឲ្យ​មនុស្ស​មានប្រតិកម្ម​សក​ម្ម​មាន​អារម្មណ៍​រីករាយ ។ អ័រម៉ូន​នេះ​បង្កើតឡើង គ្រា​ដែល​ខួរក្បាល​របស់​យើង​ទទួលបាន​កាយវិការ​រំភើប​រីករាយ​មួយ​ពី​សំណាក់​ដៃគូ​… ដែល​វា​នឹង​រំញោច​ឲ្យ​ខួរក្បាល​របស់​យើង​បង្កើត​អ័រម៉ូន​នេះ​ឡើង​» ។​

​ហើយ «​ប្រសិនបើ​ផ្ទៃមុខ​របស់​យើង​ប្រៀបដូចជា​មនុស្ស​ធ្វើ​ពី​ក្រមួន សួរថា ដៃគូ​មាន​កើត​អារម្មណ៍​រំភើប រីករាយ​ដែរ ឬ អត់ ? ហេតុនេះ ពុំមាន​អ្វី​សំរាប់​ឆ្ងល់​ទេ ចំពោះ​បញ្ហា​គ្មាន​ការរួម​ភេទ ឬ មាន​តិចតួច​បំផុត បន្ទាប់ពី​អ្នក​ចាក់ Botox ដើម្បី​បន្តឹង​ស្បែក​មុខ​នោះ​» ។​

​ចំណែក​វេជ្ជបណ្ឌិត​ខាងលើ​បាន​ទូន្មាន​ដល់​ស្ត្រី​ទាំងឡាយ​ថាៈ «​ប្រសិនបើ​អ្នក​ជួបប្រទះ​ភាពរអាក់រអួល​ក្នុង​ទំនាក់ទំនង​ប្តី​ប្រពន្ធ នោះ​គប្បី​ផ្អាក​ការចាក់ Botox ភ្លាម ហើយ​ប៉ុន្មាន​ខែក្រោយ នោះ​ចំណងទាក់ទង​ប្តី​ប្រពន្ធ​នេះ​នឹងមាន​ការកែសម្រួល​ប្រសើរ​ឡើងវិញ​ភ្លាម​» ៕​

Loading...