​ស្ត្រី​ម្នាក់​បង្ក​ឲ្យ​មានការ​ដល់​មន្ត្រី​ព្រំដែន ខណៈ​ប៉ុនប៉ង​ដើរ​ឆ្លង​ចូល​ទឹកដី​អាមេរិក ពី​ប្រទេស​ម៉ិចស៊ីកូ ដោយសារតែ​ផ្នែក​ខាងក្រោយ​ចង្កេះ​របស់​នាង មើលទៅ​មាន​ទំហំ​ខុសប្លែក​ពី​គេ​ពី​ឯង​, នេះ​បើ​យោងតាម​ប៉ូលីស Arizona ។​



​ប៉ូលីស​ការពារ​ព្រំដែន និង​គយ​អាមេរិក (CBP) និយាយថា ស្ត្រី​អាយុ ៤៧ ឆ្នាំ ម្នាក់​មកពី Nogales បានធ្វើ​ឲ្យ​មានការ​សង្ស័យ នៅពេល​នាង​ប៉ុនប៉ង​ចូល​ទឹកដី​អាមេរិក តាមរយៈ​ផ្លូវ​គំនូស​ថ្មើរជើង (pedestrian lane) ។

​ពួក​មន្ត្រី​ប៉ូលីស​បាន​ឆែកឆេរ​រកឃើញ​ស្ត្រី​រូបនេះ បានដាក់​បង្កប់​អេ​រ៉ូ​អី​ន​ទម្ងន់​ជិត ៣ ផោន​ដ៍ ដែលមាន​តម្លៃ​ជាង ៤ ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ($45,000) ៕