ពិតណាស់ ប្តី​ប្រពន្ធ​ទើប​ការ​ថ្មីថ្មោង ឬ យូរ​ខែ​ឆ្នាំ​ជាច្រើន ដែល​មិនទាន់​ចង់បាន​កូន ព្រោះតែ​សេដ្ឋកិច្ច​គ្រួសារ​នៅតែ​ទន់ខ្សោយ បាននិងកំពុង​ធ្វើ​រឿងនេះ ដែល​ចាស់ៗ​ខ្មែរ​យើង​និយម​ហៅ​គឺ «​ចាក់ទឹក​ក្រៅ​ពាង​» ។ ភាសា​នេះ​ពិតជា​ពិបាក​ស្តាប់ ប៉ុន្តែ សំរាប់​អ្នក​ពុំទាន់​ដឹង​សូម​ទទួល​ជ្រាប​ពី​ពេលនេះ «​ចាក់ទឹក​ក្រៅ​ពាង​» គឺ​បានន័យថា «​ដក​ប្រដាប់​ភេទបុរស ចេញ​ផុតពី​ប្រដាប់ភេទ​របស់​ស្ត្រី នៅពេល​រួមភេទ មុនពេល​ដល់​ចំណុចកំពូល និង​បញ្ចេញ​ទឹកកាម ។​

​ទាក់ទង​នឹង​រឿងនេះ ថ្មីៗ​នេះ កញ្ញា Catherine Harry បាន​ពន្យល់​រៀប​តាមរយៈ​វីដេអូ បង្ហោះ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ A Dose of Cath កាលពី​ថ្ងៃទី​៥ ខែឧសភា ក្នុង​គោលបំណង​ចង់​ឲ្យ​បុរសៗ​យល់ដឹង​ពី​វិធីសាស្ត្រ «​ចាក់ទឹក​ក្រៅ​ពាង​» នេះ ដែលជា​វិធីសាស្ត្រ​ពន្យារកំណើត «​តាមបែប​ធម្មជាតិ​ដ៏​ពេញនិយម​សែន​វេទនា​ចិត្ត​» មួយ​សំរាប់​បុរសៗ ។​

​ក្នុង​វីដេអូ​ឃ្លី​ប​រយៈពេល ២:៤៥​នាទី អមដោយ​សារ​អក្សរ​រត់ និង​រូបភាព​ពន្យល់ កញ្ញា​វ័យ​ប្រហែល ២០ ឆ្នាំ រូបនេះ បាន​លើកឡើងថា «​វិធីសាស្ត្រ​នេះ​» មាន​ប្រសិទ្ធភាព ដោយសារតែ​ដក​ប្រដាប់​ភេទបុរស​ចេញ នៅ​មុនពេល​បញ្ចេញ​ទឹកកាម គឺ​ដើម្បី​កុំ​មេជី​វិត​ឈ្មោល​ចូលទៅ​ជួប​មេជី​វិត​ញី ដើម្បី​កុំឲ្យ​បង្ក​កំណើត ។ ប៉ុន្តែ វិធីសាស្ត្រ​នេះ វា​មាន​ប្រសិទ្ធភាព​តែ​ពី​៧៣ ទៅ ៩៦ % ប៉ុណ្ណោះ ។ ព្រោះថា ជា​មធ្យម ក្នុងចំណោម​អ្នក​ដែល​ប្រើប្រាស់​វិធី «​ចាក់ទឹក​ក្រៅ​ពាង​» ១០០​នាក់ គឺ ២៧ នាក់ នឹងមាន​ផ្ទៃពោះ ព្រោះតែ​វិធីសាស្ត្រ​នេះ​មិន​ងាយ​អនុវត្តបាន​ឥតខ្ចោះ !! ។

​កញ្ញា​បាន​បន្តថាៈ ការ «​ចាក់ទឹក​ក្រៅ​ពាង​» នេះ គឺ​តម្រូវ​ឲ្យ​បុរស​មានការ​គ្រប់គ្រង​អារម្មណ៍​ខ្ពស់​ណាស់ ព្រោះ​ប្រសិន​ផ្លោះ​ផ្លោ​យ នោះ​ទឹកកាម​១​ដំណក់​ក៏​អាចធ្វើ​ឲ្យ​មាន​ផ្ទៃពោះ​បានដែរ ។

Catherine បាន​ឲ្យ​ដឹង​ទៀតថាៈ «​ចាក់ទឹក​ក្រៅ​ពាង​» បែប​ធម្មជាតិ​នេះ ក៏​ជា​វិធីសាស្ត្រ​ដ៏​ប្រថុយប្រថាន​ផងដែរ ព្រោះថា នៅពេល​ស្រវឹង ឬ គ្រប់គ្រង​អារម្មណ៍​ពុំបាន ដែលជា​ហេតុ​ធ្វើ​ឲ្យ​បុរស​ដក​ប្រដាប់ភេទរបស់ខ្លួន​ចេញ​មិនទាន់ ។ កញ្ញា​ក៏​ណែនាំ​ឲ្យ​បុរសៗ នៅពេល​ធ្វើ​«​រឿងនេះ​»​បាន​ត្រឹមត្រូវ​ល្អ​ហើយ ចូរ​កុំ​ចាក់​ទឹកកាមគៀកនឹង​ប្រដាប់​ភេទស្រ្តីពេកទេ ព្រោះ​អាច​ហូរ​ចូល​ប្រដាប់ភេទ​បាន​នាំឲ្យភ្នែកកញ្ចឹងកទៀត….. ។​

​ចង់​ជ្រាប់​កាន់តែច្បាស់​ថែមទៀត តាមដាន​វីដេអូ​ឃ្លី​ប​របស់​កញ្ញា​ដូចខាងក្រោម​៖

Loading...