​បុរស​តៃវ៉ាន់​អាយុ ៣៦ ឆ្នាំ ម្នាក់ បាន​រង​ទទួល​អា​ការៈឈឺ​ឆ្មេ​ញ​ធ្ងន់ធ្ងរ​ជាច្រើន​ថ្ងៃ និង​ចុងក្រោយ​សម្រេចចិត្ត​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ឆ្មេ​ញ ។ ហើយ​គ្រូពេទ្យ​ក៏​សម្រេចចិត្ត​ដក​ឆ្មេ​ញ​ដែល​ឈឺ​នោះ ប៉ុន្តែ អ្វីដែល​ធ្វើ​គ្រួ​ពេទ្យ​ភ្ញាក់ផ្អើល អស់សំណើច​យ៉ាងខ្លាំង​នោះ គឺ​នៅពេល​រកឃើញ «​ពន្លក​» កូន​ត្របែក​១​ដើម​ដុះ​ចេញពី​ក្នុង​ឆ្មេ​ញ​នោះ ។​

​រឿងនេះ មិនមែន​មានន័យថា បុរស​រូបនេះ​ខ្ជិល​អនាម័យ​ឆ្មេ​ញ​នោះទេ ប៉ុន្តែ ដោយសារតែ​ឆ្មេ​ញ​ថ្គាមទាល់​របស់គាត់​នេះ វា​ត្រូវ​ដង្កូវ​ស៊ី ហើយ​ធ្វើ «​បន្ទប់​» មួយ សម្រាប់​នៅពេល​គាត់​ហូប​ផ្លែ​ត្របែក ធ្លាក់​គ្រាប់​ចូលក្នុង​នោះ ។ គ្រាប់​ត្របែក​ត្រូវ​គៀប​ជាប់ ដោយ​ពុំ​ដោយ​ដល់​អញ្ចាញ​ឆ្មេ​ញ​នោះទេ ជាហេតុ​ពុំ​ធ្វើ​ឲ្យ​មានការ​រំញោច​ដឹងបាន ។ ហើយ «​បន្ទាប់​សម្ងាត់​» នេះ ក៏​បន្ត​ថែរក្សា «​គ្រាប់​ត្របែក​» រហូត​ដុះ​ពន្លក​បែបនេះ​តែម្តង ។​

​ក្រុមគ្រូពេទ្យ​បាន​ប៉ាន់​ស្មានថា «​ពន្លក​» កូនដើម​ត្របែក​នេះ មាន​អាយុកាល​ប្រហែល ១០ ថ្ងៃ មកហើយ ៕