​អ្នក​ស្រាវ​ជ្រ​វ Code ពិសពុល (malware) អាយុ ២២ ឆ្នាំ ដែល​គេ​អាច​ស្គាល់​ត្រឹម​រហស្សនាម Malwareteeh បាន​ក្លាយជា​វីរៈជន Internet គ្រា​ដែល​បាន​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កម្មវិធី​ជំរិត​លុយ Wanna Cry ក្នុងការ​វាយលុក​ប្រព័ន្ធ​ទ្រង់ទ្រាយ​ពិភពលោក ជះឥទ្ធិពល​ដល់​ប្រទេស​ចំនួន ៩៩ កាលពី​ថ្ងៃទី​១២ ឧសភា កន្លងមកនេះ ។​

​​វិស្វករ​កុំព្យូទ័រ​កំពុង​ភ្ជាប់​កុំព្យូទ័រ​ជាមួយ​ប្រព័ន្ធ​មេ​នៅ​វ៉ាស៊ីនតោន​

Malwareteh ជា​មនុស្ស​ម្នាក់​ដែល​ពុំ​ទម្លាយ​ឈ្មោះ និង​ភេទ ជាមួយ CNN ហើយ​ដែល Guardian ហៅថា «​គាត់​» កាលពី​ថ្ងៃទី​១៣ ឧសភា បាន​បង្ហោះ​ផ្សាយ​ពី​អត្ថបទ​មួយ​សរសេរ​ក្នុង Blog ពណ៌នា​ពី​ការដែល «​គាត់​» បាន​ជួយ​ទប់ស្កាត់ Wanna Cry ដោយ​របៀប​ណា ។​

​តាម​នោះ Malwareteeh បាន​រកឃើញ​ឈ្មោះ Domain មួយ​ពុំទាន់​ចុះ​ក្នុង​ប​ញ្ចី​របស់ Code ពិសពុល​នោះ ហើយ​ទិញ​វា​ថ្លៃ ១០,៦៩ ដុល្លារ ។ ខណៈពេល​នោះ អ្នកស្រាវជ្រាវ​រូបនេះ​ពុំ​ដឹងថា ក្នុង Code ពិសពុល​នេះ​មាន «Code» ១​កង់​ត្រូវបាន​ភ្ជាប់​បញ្ចូល​ឈ្មោះ Domain មួយ​ដែល​មើលទៅ​ហាក់ «​គ្មាន​ន័យ​» ដែល​នោះ​គឺ​ឈ្មោះ Domain ដែល Malwareteeh បាន​ទិញ​វា​យក ។​

​ប្រសិនបើ​ឈ្មោះ Domain នោះគេ​អាច​ចូល​បាន កំណត់ Code «​បិទ​» ធ្វើ​ឲ្យ​ការផ្សាយ​រាលដាល Code ពិសពុល​នឹងត្រូវ​បាន​រំញោច​សកម្មភាព ។ តាមរយៈ​ការចុះឈ្មោះ Domain ខាងលើ MalwareTeeh ក៏បាន​រាំង​ស្កាត់​ដោយ​មិនដឹង​ជាមុន នូវ​ការវាយលុក​ខាងលើ ។​

MalwareTeeh គ្រាន់តែ​ប្រាប់ថា ខ្លួន​កំពុងធ្វើការ​ឲ្យ Kryptos Logic ក្រុមហ៊ុន​សន្តិសុខ​ប្រព័ន្ធ​មាន​ស្នាក់ការ​នៅ​កាលីហ្វ័រ​ញ៉ា (​អាមេរិក​) ។ កិច្ចការ​របស់គាត់ គឺ​តាមឃ្លាំមើល​បណ្តា​កុំព្យូទ័រ​ដែល​ឆ្លង​មេរោគ ហេតុនេះ គាត់​បាន​ចុះឈ្មោះ Domain ខាងលើ ដើម្បី​តាមដាន​ការ​រាលដាល​មេរោគ​ប៉ុណ្ណោះ ។​

Malware ឲ្យ​ដឹងថា បំណង​ដំបូង​គ្រាន់តែ​ដើម្បី​តាមដាន​ការ​រាលដាល ហើយ​ដើម្បី​គិតថា យើង​នឹងធ្វើ​អ្វី​ទៀត ។ ប៉ុន្តែ យើង​បាន​រាំង​ស្កាត់ Code ពិសពុល​នោះ បាន​ដោយ​គ្រាន់តែ​ការចុះឈ្មោះ Domain ។​

​ស្ថាបនិក​ក្រុមហ៊ុន Proofpoint Ryan Kalember បញ្ជាក់ថា Malware Teeh ស័​ក្ខិ​សម​ទទួលបាន​ពានរង្វាន់ «​វរៈជន​ចៃដន្យ​» នៃ​ថ្ងៃនោះ ។​

​ទោះយ៉ាងណា សកម្មភាព​របស់ Malware Teeh អ​ចប​ញ្ប់​បានការ​រាលដាល​មេរោគ​ប៉ុណ្ណោះ វា​ពុំ​អាចជួយ​ព្យាបាល​ដល់​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ឆ្លង​មេរោគ​នៅ​អាស៊ី និង​អឺរ៉ុប​បានទេ ។​

​គួរ​រម្លឹក​ឡើងវិញ​ថា ការវាយលុក​ប្រពន្ធ​បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី​១២ ឧសភា ហើយ​គេ​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​នេះ​ចំនួន ៧៥.០០០ ករណី នៅ​ប្រទេស​ចំនួន ៩៩ លើ​ពិភពលោក ៕

Loading...