​នៅ​ខាងក្រោយ​ស្រទាប់​ទឹកកក​ដ៏​ក្រាស់ នា​ប៉ូល​ខាងត្បូង មាន​បន្សល់ទុក​នូវ​ទីក្រុង​បូរាណ​ដ៏​ធំ​សម្បើម​ដូច​ក្នុង​រឿងនិទាន ហើយ​វា​មាន​កម្ពស់​ប្រហែល​នឹង Tour Eiffel ។​

​តាម UKStar ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សកល​វិទ្យាល័យ Bruxelle នៅ​ប៊ែ​ល​ហ្សិ​ក បាន​រកឃើញ​រចនាសម្ព័ន្ធ​ដ៏​ធំ​មួយ ត្រូវ​កប់​ក្រោម​ស្រទាប់​ទឹកកក នា​ប៉ូល​ខាងជើង ៨០០ ម៉ែត្រ ។​

​ក្រុម​អ្នក​និយម​មន្ទិលសង្ស័យ​ជឿថា រចនាសម្ព័ន្ធ​នេះ​ជាទី​ក្រុង​បូរាណ Atlantic ហើយ​ក្នុងនោះ​មាន​បន្សល់ទុក​នូវ​ខឿន​អារ្យធម៌​អាថ៌កំបាំង ឬ ជា​មូលដ្ឋាន​សម្ងាត់​របស់​ម​នុស្ស​ក្រៅ​ភព ។​

​ក្នុងចំណោម​អ្នក​ទាំងនោះ ជឿថា​វា​មាន​សំណង់​ខ្លះ​មាន​កម្ពស់​ស្មើនឹង​វិមាន Tour Eiffel នៅ​បារាំង ឯណោះ ។​ ​រីឯ​អ្នកវិទ្យាសាស្ត្រ​វិញ​ជឿថា សំណង់​បូរាណ​នេះ​ជា​ភស្តុតាង​ពី​វត្ត​មាននៃ «​ផ្លូវ​» នាំ​ទឹក​តាមរយៈ​ស្រទាប់​ថ្ម​ក្រាម នៅក្រោម​ផ្ទាំង​ទឹក​ក​ប៉ូល​ខាងត្បូង ។ វា​មានតម្លៃ​ណាស់​សំរាប់​ការស្រាវជ្រាវ ពី​បំរែបំរួល​ធាតុអាកាស​របស់​ភពផែនដី ។​

​អ្នកវិទ្យាសាស្ត្រ Reinhard Drews ឲ្យ​ដឹងថា ការស្រាវជ្រាវ​របស់​យើងខ្ញុំ​ឲ្យ​ឃើញថា បណ្តា​ប្រឡាយ​ទាំងនោះ មាន​តម្រុយ​ចាប់ផ្តើម​ចេញពី​លើដី​គោក ហើយ​ខ្នែង​ទាំងឡាយ​របស់​វាត​រូ​វ​បាន​កកើត​តាំងពី​រាប់រយ​ពាន់​ឆ្នាំមុន​ម្លេះ ។​

​ទោះ​អ្នកវិទ្យាសាស្ត្រ​លើកឡើង​បែបនេះ​ក្តី ក៏​ពុំ​អាច​បញ្ចុះបញ្ចូល​ចំពោះ​អ្នក​និយម​ទ្រី​ស្តី​មន្ទិលសង្ស័យ​បានដែរ ។ ឆ្នាំទៅ​មិញ សាស្ត្រាចារ្យ Vanessa Bowman នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ប៉ូល​ខាងត្បូង​របស់​អង់គ្លេស ឲ្យ​ដឹងថា «១០០ លាន​ឆ្នាំមុន ប៉ូល​ខាងត្បូង​នេះ ត្រូវបាន​គ្របដណ្តប់​ដោយ​ព្រៃ​ត្រូពិច ស្រដៀង​នឹង​តំបន់​ព្រៃ​នៅមាន នា​ប្រទេស New Zeeland បច្ចុប្បន្ន​» ។​

Loading...