Loading...

ក្រោយពីបានធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃរួចមកនោះ នៅវគ្គផ្តាច់ព្រ័ត្រនេះគឺក្រុមបាល់ទះ វិសាខា បានគ្រងតំណែងជើងឯកពានរង្វាន់ LEO Cup International Volleyball 2017 នាឆ្នាំនេះ ។

Image may contain: 14 peopleImage may contain: 8 people, people standing, shoes and indoor

Loading...

ក្រុមវិសាខាបានយកឈ្នះលើក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ក្នុងលទ្ធផលបច្ចេកទេស ៣សិត ទល់ ០ គឺ ២៥-២០, ២៥-១៨ និង ២៥-២០ ចំពោះលទ្ធផលនេះ ធ្វើឱ្យក្រុមវិសាខាទទួលបាន ចំណាត់ថ្នាក់លេខ ១ និង កងពលធំអន្តរាគមន៍លេខ ៣ បានចំណាត់ថ្នាក់លេខ ២ ។

Image may contain: 3 people, people standing and indoorImage may contain: 20 people, people standing

ចំពោះក្រុមបាល់ទះ Vinh Long (វៀតណាម)ឈ្នះក្រុមបាល់ទះ ខេត្តកំពង់ចាម ក្នុងលទ្ធផល ២១-២៥, ២៣-២៥,១៥-២៥,១៩-២៥ និង ១២-១៥ ដោយទទួលបានចំណាត់ថ្នាក់លេខ ៣ ចំណែកក្រុម បាល់ទះខេត្តកំពង់ចាម ទទួលបានលេខ៤ ។

Image may contain: 4 peopleImage may contain: one or more people and basketball court

សម្រាប់ក្រុមវិសាខា ដែលជាជើងឯក ទទួលបានពានជើងឯក ១ មេដាយមាស និង ថវិកាអមចំនួន ៤០ លានរៀល,ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ ៣ ដែលទទួលបានចំណាត់ថ្នាក់លេខ ២ ទទួលបានមេដាយប្រាក់ និង ទឹកប្រាក់ចំនួន ១៦ លានរៀល,ក្រុមបាល់ទះ Vinh Long (វៀតណាម) ដែលទទួលបានចំណាត់ថ្នាក់លេខ ៣ បានមេដាយសំរិទ្ធ និង ទឹកប្រាក់ចំនួន ៨ លានរៀល និង ក្រុមបាល់ទះខេត្តកំពង់ ចាម បានចំណាត់ថ្នាក់លេខ ៤ ទទួលបានរង្វាន់លួងចិត្តជាទឹកប្រាក់ចំនួន ៤ លានរៀល ។

Image may contain: 9 people

Image may contain: 1 person, sitting and indoor

ក្នុងឱកាសនៃពិធីបិទការប្រកួតកីឡាបាល់ទះពានរង្វាន់ LEO Cup International Volleyball 2017 កាលពីរសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៧ គេឃើញមានការអញ្ជើញចូលរួមជាអធិបតី និង ជាកិត្តិយស ប្រគល់រង្វាន់ជ័យលាភីដល់កីឡាករពីសំណាក់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាផងដែរ ។

Image may contain: 9 people, people standing

គួររំលឹកផងដែរថា ការប្រកួតកីឡាបាល់ទះ LEO Cup International Volleyball 2017 បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣ ខែឧសភា ដោយមាន ៤ ប្រទេសចូលរួម គឺប្រទេសកម្ពុជា ថៃ ឡាវ និង វៀតណាម ដែលការប្រកួតចែកចេញ ជា ២ ពូល ដោយក្នុងមួយពូលៗមាន ៤ ក្រុម ។ ចំពោះពូល “A” មានក្រុមបាល់ទះ Skynway (ឡាវ) ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ ៣ ក្រុមបាល់ទះវិសាខា និង ក្រុមបាល់ទះក្រសួងមហាផ្ទៃ ។ ហើយពូល “B” មានក្រុមបាល់ទះ Kasetsart (ថៃ) ក្រុមបាល់ទះ Vinh Long (វៀតណាម) ក្រុមបាល់ទះខេត្តកំពង់ចាម និង ក្រុមបាល់ទះកងពលតូចអន្តរាគមន៍លេខ ៩ ៕ ដេវីតImage may contain: 3 people, people standingImage may contain: 20 people, people standing

Loading...