កន្លងមក គេមិនដែលឃើញមានការផ្សព្វផ្សាយ ឬ ដាក់លក់ ប្រដាប់ភេទសិប្បនិមិត្ត ឬ តុក្កតាសិច មានលក្ខណៈទូលំទូលាយ នៅលើទីផ្សារក្នុងប្រទេសកម្ពុជានោះទេ កន្លងមកគេធ្លាប់តែដឹងថា ប្រដាប់ភេទសិប្បនិមិត្ត ឬ តុក្កតាសិចនេះ មានដាក់លក់ នៅលើទីផ្សារបរទេស ជាពិសេស នៅប្រទេសថៃ ជប៉ុន និង ប្រទេសចិនជាដើម ។

Image may contain: one or more people

Image may contain: 1 person

កាលពីប៉ុន្មានឆ្នាំមុននេះ នៅក្នុងប្រទេសកម្ពុជា ធ្លាប់មានលក់ប្រដាប់ភេទសិប្បនិមិត្ត ឬ តុក្កតាសិចនេះដែរ តែជាលក្ខណៈលួចលាក់ប៉ុណ្ណោះ ហើយក៏ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបប៉ុន្មានដងរួចមកហើយដែរ នៅម្តុំផ្សារអូឫស្សី ហើយក៏មានការស្ងប់ស្ងាត់មួយរយៈធំមកហើយដែរ ។ ប៉ុន្តែឥឡូវនេះ ប្រដាប់ភេទសិប្បនិមិត្ត ទាំងបុរស ស្ត្រី និង តុក្កតាសិច ត្រូវបានគេដាក់លក់ ឬ ផ្សព្វផ្សាយលក់យ៉ាងព្រោងព្រាត នៅលើបណ្តាញទំនាក់ទំនងសង្គម ប៉ុន្តែគេមិនបានដឹងថា ការនាំចូល ប្រដាប់ភេទសិប្បនិមិត្ត ឬ តុក្កតាសិច មកកាន់ទីផ្សារប្រទេសកម្ពុជានោះ មានការអនុញ្ញាត ឬ មានច្បាប់ទម្លាប់ត្រឹមត្រូវដែរ ឬ យ៉ាងណានោះទេ ?។ ព្រោះគេមិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឡើយ ។ ហើយប្រជាពលរដ្ឋភាគច្រើន ដែលជាអ្នកនិយមលេងFacebook បានធ្វើការរិះគន់ថា ហេតុអីក៏អាជ្ញាធរ បណ្តោយឱ្យមានការផ្សាយលក់ប្រដាប់ភេទសិប្បនិម្មិត ឬ តុក្កតាសិច ជាសាធារណៈបែបនេះ ?ការបណ្តោយឱ្យមានការផ្សព្វផ្សាយបែបនេះ គឺវាមិនខុសពីយកកេរ្តិ៍ខ្មាស់ របស់បុរស ស្ត្រី មកបង្ហាញឱ្យគេបានឃើញនោះទេ គឺមើលទៅ វាមានលក្ខណៈអាសអាភាសមែនទែន ទោះបីវាជារបស់សិប្បនិម្មិតក្តី ។ ហើយប្រជាពលរដ្ឋ ដែលបានឃើញរូបភាពតុក្កតាសិច ដែលគេបានបង្ហោះផ្សាយលក់ព្រោងព្រាតនោះ បានធ្វើការសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យចាត់វិធានការចំពោះរឿងនេះ បើបណ្តែតបណ្តោយតទៅទៀត វាមិនមែនជាការល្អនោះទេ ។

Image may contain: one or more people

Image may contain: food

បុរសអ្នករកស៊ីលក់ប្រដាប់ភេទសិប្បនិម្មិត និង តុក្កតាសិចម្នាក់បានប្រាប់យកព័ត៌មានរបស់យើងដោយសុំមិនឱ្យបញ្ចេញអត្តសញ្ញាណថា ប្រដាប់ភេទសិប្បនិម្មិត ឬ តុក្កតាសិចនេះ គឺរូបគេបានធ្វើការនាំចូលមកពីប្រទេសថៃ ដែលផលិតឡើងពីជ័រស៊ីលីកូត ។ រាល់ថ្ងៃនេះផលិតផលរបស់លោកលក់ដាច់ខ្លាំងណាស់ ហើយអ្នកមកទិញភាគច្រើន ជាក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ។ ហើយចំពោះតម្លៃវិញគឺទៅតាមប្រភេទនៃផលិតផលនិមួយៗ សម្រាប់តុក្កតាសិច នារី មានតម្លៃជាង ៤៥០ ដុល្លារ និង ប្រដាប់ភេទសិប្បនិម្មិតបុរស ទៅតាមទំហំតូច ឬ ធំ មានតម្លៃពី ១៧០ដុល្លារ ទៅ ១៨០ដុល្លារ ។

Image may contain: one or more people and text

Image may contain: food

ពាក់ព័ន្ធនឹងរឿងនេះ ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មានប្រសាសន៍ថា នៅបរទេសគេមានដាក់លក់ប្រដាប់ភេទសិប្បនិម្មិតនេះ ជាយូរមកហើយ គឺមុនមានFacebookទៅទៀត ។ ប៉ុន្តែសម្រាប់ស្រុកយើង ដែលមានវប្បធម៌ ប្រពៃណីល្អផូរផងនោះ ហើយយកផលិតផលប្រដាប់ភេទសិប្បនិម្មិត ទាំងនោះ មកធ្វើការផ្សព្វផ្សាយលក់តាមបណ្តាញទំនាក់ទំនងសង្គមជាសាធារណៈបែបនេះ វាមិនមែនជាការល្អនោះទេ ។ ព្រោះថា អ្នកដែលកាន់ទូរស័ព្ទដៃទំនើប និង លេងFacebookនោះ មិនមែនមានតែ អ្នកមានអាយុ ១៨ឆ្នាំឡើងទៅនោះទេ អ្នកមានអាយុក្រោម ១៨ឆ្នាំ ក៏មានលេងច្រើនដែរ មិនថា ប្រុស ឬ ស្រីនោះទេ ។ ការផ្សព្វផ្សាយជាសាធារណៈបែបនេះ គឹវាលឿនពេក សម្រាប់ស្រុកយើង តាមអ្វីដែលខ្ញុំគិត បើវាមិនខុសច្បាប់ ក៏វាខុសនឹងសីលធម៌នៃការរស់នៅ និង បរិយាកាសសង្គមដែរ ក្រែងយើងតែងតែនាំគ្នានិយាយថា ទាំងអស់គ្នាដើម្បីអប់រំ អប់រំដើម្បីទាំងអស់គ្នា ។ ដូច្នេះយើងមិនត្រូវគិតតែលុយពេកនោះទេ គិតពីការអប់រំសង្គមផង វាមិនល្អនោះទេ ៕ ឧត្តម

Image may contain: one or more people and text

ប្រភព៖ pmhotnews

Loading...