​សាគរ គឺជា​ពិភព​មួយ​ពោរពេញ​ដោយ​គ្រោះថ្នាក់ ប៉ុន្តែ ពពួកសត្វ​ទាំងនេះ ប្រហែល​ពុំ​នឹកស្មាន​ដល់​ថា​សោកនាដកម្ម​លើ​អម្បូរ​ពួកគេ ពុំ​ផ្តើមចេញពី​សត្វ​តិរច្ឆាន​ដូចគ្នា​សោះ បែរជា​កើតឡើង​ដោយសារ​មនុស្សលោក​ដែល​…​អគតិ ។​

​រឿងរ៉ាវ​ទើប​កើតឡើង​ថ្មីៗ​នេះ នៅ​តំបន់​សមុទ្រ​មួយ​ជិត​ប្រជុំជន Rye ចំណុះ​ជ្រោ​យកោះ Mormington រដ្ឋ Victoria ប្រទេស​អូស្ត្រាលី ។ អ្នក​មុជទឹក​ម្នាក់​បានឃើញ​ត្រី​បបែល​ដែល​រង​ការ​ពុះ​ជា​២ ស្ទើរ​ដាច់ពីគ្នា រួច​តម្រៀប​ល​បាតសមុទ្រ ។ ទិដ្ឋភាព​នេះ​បានបង្ហាញ​ពី​សោកនាដកម្ម​គួរ​ឲ្យ​ស្រងេះស្រងោច​ចំពោះ​អម្បូរ​សត្វ​នេះ ។​

​ដំបូង អ្នក​មុជទឹក​រូបនេះ រក​ឃើញតែ​ត្រី​បបែល ៥ ក្បាល ត្រូវគេ​កាប់រ​យ៉ះ​ក្បាល​ប៉ុណ្ណោះ ក្នុងនោះ​នៅមាន​ខ្លះ​កំពុង «​ដក​ចង្ការ​មាន់​» ធ្វើ​ឲ្យ​គាត់​ភ្ញាក់ផ្អើល​កន្ត្រាក់​ខ្លួន ។​

​មនុស្ស​មួយចំនួន​សន្និដ្ឋានថា វា​អាច​ត្រូវ​កាប់​ដោយ​អ្នកនេសាទ ហើយ​ក្រោយមក ក៏​គ្រវែង​ចោល​ពីលើ​ទូក រួច​វា​ធ្លាក់ចុះ​បាតសមុទ្រ ។​

​តាមច្បាប់​នេសាទ​នៅទីនេះ ប្រសិនបើ​ប្រជា​នេសាទ​ចាប់បាន​បបែល​សមុទ្រ​ដោយ​ចៃដន្យ នោះ​គឺ​ត្រូវ​ព្រលែង​ចូល​សមុទ្រ​វិញ ។ ការធ្វើ​ឲ្យ​វា​រងរបួស​ជា​ទង្វើរ​បំពាន​ច្បាប់ ។​

​ដូច​ការសន្និដ្ឋាន​ខាង​លើ មូល​ហេតុដែល​បណ្តាល​ឲ្យ​ពួកគេ​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​បែបនេះ ដោយសារ​ហេតុផល​២ ។ ទី​១​គឺ​ពពួក​បបែល​ដណ្តើមយក «​ផលិតផល​នេសាទ​» របស់​ពួកគេ (​ព្រោះ​វា​ក៏​ស៊ី​ត្រី​) ហើយក៏​ពុំ​ចង់​ឲ្យ​ពួកវា​បន្ត​រំខាន​ដល់​ពួកគេ ត្រូវ​ចាប់​ព្រលែង​ចុះឡើងៗ ។​

​ពេលនេះ អាជ្ញាធរ​កំពុងបើក​ការស៊ើបអង្កេត ៕​

Loading...