Loading...

ស្តេចហុល្លង់​ធ្វើជាអាកាសយានិក​រងលើយន្តហោះ​ដឹកអ្នកដំណើរ​ ២​ដង ក្នុង១ខែ ដើម្បី​រក្សាប័ណ្ណ​បើកបរយន្តហោះ​ និងបំពេញចំណូល​ចិត្តផ្ទាល់ខ្លួន ។

ស្តេចហុល្លង់​ Willem-Alexander

Loading...

ក្នុង ២១ ឆ្នាំ កន្លងទៅនេះ ស្តេចហុងល្លង់ Willem-Alexander បានធ្វើជាអាកាសយានិក​រងលើយន្តហោះ​ពាណិជ្ជកម្ម​ឲ្យក្រុមហ៊ុន​ KLM Cityhopper ហើយមុននោះគឺ Martinair ។ ព្រះអង្គបញ្ជាយន្តហោះ​២ដងក្នុង១ខែ ។

ស្តេច Willem-Alexander ព្រះជន្ម ៥០ ព្រះវស្សា​ បច្ចុប្បន្ន​​ ត្រូវបានបណ្តុះបណ្តាល​ឡើងវិញ ដើម្បី​បើកយន្តហោះ​ Boeing 737 សំដៅបន្ត​បើកឲ្យ KLM ព្រោះ​យន្តហោះ Fokers ដែលព្រះ​អង្គ​បើកពីមុន បានបញ្ឈប់​សកម្មភាព ។

ស្តេច Willem-Alexander ធ្វើជាអាកាសយានិក​ ក្រោយ​ពេលបញ្ចប់ការសិក្សា​មធ្យមសិក្សា​ឆ្នា ១៩៨៥ ។

«រឿង​សំខាន់​បំផុត គឹខ្ញុំមានចំណូលចិត្ត​ដែលខ្ញុំ​អាចប្រមូលផ្តុំ​ទៅលើវាទាំងស្រុង​ ។ ខ្ញុំមាន​យន្តហោះ​, អ្នកដណោះរ, ក្រុមហោះហើរ និងត្រូវ​ទទួល​ភារៈកិច្ច​សម្រាប់​សុវត្ថិភាព​របស់ពួកគេ», ព្រះអង្គមានបន្ទូល ។

មុនពេល​ភេរវកម្ម ១១ កញ្ញា ​កើតឡើង ទ្វារបន្ទប់បើកបរ​ត្រូវបានបើក​លើយន្តហោះ, អ្នក​ដណើរ​តែង​អើតមើល និង​សម្តែង​ការភ្ញាក់ផ្អើល​ពេលឃើញស្តេច Willem-Alexander , ពេលនោះ នៅជាព្រះអង្គម្ចាស់​, កំពុង​កាន់ចង្កូតយន្តហោះ (ព្រះអង្គ​ឡើងសោយរាជ្យ​នៅឆ្នាំ ២០១៣) ។

ឥឡូវនេះ ពេលទ្វារបន្ទប់​បើកបរត្រូវបានបិទ, មនុស្សមួយចំនួន​នៅតែស្គាល់​សម្លេង​របស់ស្តេច​ ពេលព្រះអង្គ​ជូនដំណឹង​ដល់អ្នកដំណើរ​លើយន្តហោះ ៕

Loading...