ពីណាទៅដឹងទៅេ! បើមុខមាត់មើលតែអ្នកយានឡាន ហើយភ្ញៀវហុចលុយឲ្យ ១,០០០ ៛ៗ ទទួលរហូត តែពេលនេះដឹងហើយចងដាច់ផ្ងារហ្មង!!
លោកពូម្នាក់ដោយហេតុតែរូបសម្បត្តិពីធម្មជាតិរបស់គាត់ ពុំល្អស្អាតដូចគេឯង និងថែមទាំងចូលចិត្តស្លៀកពាក់ខោអាវយ៉ាងសាមញ្ញៗ បានធ្វើឲ្យភ្ញៀវដែលយល់ច្រឡំថា គាត់ជាអ្នកយាមម៉ូតូ-ឡាន តែងផ្តល់លុយឲ្យគាត់ ១ពាន់រៀលៗ ជារៀងរាល់ថ្ងៃ ហើយគាត់ក៏ទទួលយកដាក់ក្នុងហោប៉ៅយ៉ាងញញឹមរីករាយផងនោះ ឡើងចង់ដាច់ផ្ងារតែម្តង! ពេលឮដំណឹងនេះថា គាត់មិនមែនជាអ្នកយាមឡានទេ គឺជាម្ចាស់ភោជនីយដ្ឋានពោធិចិនតុងស្មោះ!!! ។
ជាក់ស្តែង ថ្មីៗនេះ ឧកញ៉ា ម៉ុង ប្ញទ្ធី បានបង្ហោះរូបថត ២ សន្លឹក ដោយអមជាមួយសារសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ាថា៖ «ភ្ញៀវដែលនិយមចូលហូបបាយនៅភោជនីយដ្ឋានពោធិចិនតុង កុំច្រឡំថាគាត់ជាអ្នកយាមឡានចេះតែឱ្យលុយគាត់១.០០០៛ញយៗគាត់ចេះតែយកទៅ ការពិតគាត់ជាថៅកែហាងនេះស្មោះ ខ្ញុំស្គាល់គាត់ជិត២០ឆ្នាំហើយ» ៕