​ដោយសារតែភាពទីទាល់ក្រីក្រខ្លាំង​ពេក ​គ្មាន​លទ្ធភាព​រកលុយ​បង់ថ្លៃ​ពេទ្យ​ឱ្យប្រពន្ធ​វះកាត់​ពោះវៀន​ដុះ​ខ្នែងនោះ ​បុរស​ម្នាក់​បាន​សម្រេចចិត្ត​លួច​ស៊ីប​ប្រូ​ស៊ីម៉ង់ប្រក់​ដំបូល ​នៅ​កន្លែង​លក់​គ្រឿងសំណង់​មួយកន្លែង ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​ដូន​កែវ​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៧ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ម្ចាស់​អាជីវកម្ម​លក់​គ្រឿងសំណង់​យីហោ​ស្សាវ​រី​យ៍ បាន​ប្តឹងទៅ​សមត្ថកិច្ច​ឱ្យជួយ តាម​ចាប់ចោរ​ ដែល​បាន​លួច​ស៊ីប​​ប្រ៊ូស៊ីម៉ង់​ប្រក់ដំបូល ​របស់គាត់​ ដែល​ដាក់លក់​នៅក្រៅ​ផ្ទះ​ ។

Image may contain: 1 person, sitting

​លោក ឆាយ សាវុធ អធិការ​ក្រុង​ដូន​កែវ បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង និង ​រូបភាព​តាម​កាម​មេ​រ៉ាសុ​វត្តិភាព​ បានបង្ហាញ​ពី​ភិនភាគ​របស់​ជនសង្ស័យនោះ លោក​បាន​បញ្ជា​ឱ្យសមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​ល្បាត​ជុំវិញ​ក្រុង នៅតាម​ផ្លូវ​និមួយៗ ដើម្បី​ឃ្លាំមើល​ក្រែង​លោជួប​ភិនភាគ​ ដែល​បានបង្ហាញ​តាម​កា​មេ​រ៉ា​សុ​វត្តិភាព តែ​មិនទាន់បាន​ប៉ុន្មាននាទី​ផង សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ក្បែរ​វត្ត​សីហ​រតនា​រាម ស្ថិត​នៅក្នុង​ភូមិ​ឡូរី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតា​កែវ  នៅពេលដែល​រូបគេ​កំពុង​យក​រឺ​ម៉ូក ​ដែល​ដឹក​ស៊ី​បប្រ៊ូ​ស៊ីម៉ង់​ ទៅប៉ះ​កង់ ។ ជនសង្ស័យ​មានឈ្មោះ ចាន់ វាសនា អាយុ​ ២៦​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ស្តុក​ព្រៃ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ មានមុខរ​បរជា​អ្នកលក់​ដូង​ ។ ទីតាំង​ដែល​ចោ​រចូល​លួច​ស៊ី​ប​ប្រ៊ូ​ស៊ីម៉ង់​នៅ​ក្នុងផ្ទះ​លក់​គ្រឿងសំណង់​យីហោ​ស្សាវ​រី​យ៏​នោះ គឺ​ស្ថិត​នៅ​ភូមិ​ថ្នល់​បែក សង្កាត់ រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​ ។​

Image may contain: one or more people, people sitting and outdoor

​តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ ចាន់ វាសនា បាន​សារភាពថា រូបគេ​ពិតជា​បាន​លួច​ស៊ី​ប​ប្រ៊ូ​ស៊ីម៉ង ដែ​ល​គេ​ដាក់លក់​នៅ​ខាងក្រៅ​ផ្ទះ​ពិតប្រាកដ​មែន ហើយ​ការ​លួច​នេះ​ទើបតែ​ជា​លើកទីមួយនោះទេ​ សម្រាប់​ជីវិត​របស់គេ ព្រោះ​ដោយសារតែ​គេ​ទីទាល់ក្រ​ខ្លាំង​ពេក មិនមាន​លុយ​បង់ថ្លៃ​ពេទ្យ​ឱ្យ​ប្រពន្ធ​ ដែល​វះកាត់​ពោះវៀន​ដុះ​ខ្នែង​នៅ​មន្ទីរពេទ្យ​ ទើប​រូបគេ​ដាច់ចិត្ត​ទៅ​លួច​ស៊ី​ប​ប្រ៊ូ​ស៊ីម៉ង់នោះ មក​លក់​យកលុយ​ដើម្បី​បង់ថ្លៃ​សេវា​របស់​ពេទ្យ គេ​ថា​ សុខ​ចិត្ត​ជាប់គុក​ឱ្យ​តែ​ប្រពន្ធ​បាន​វះកាត់​ជាសះស្បើយ តែ​ជា​អកុសល​មិនទាន់​ទាំង​បាន​យកទៅលក់​ផង ក៏ត្រូវ​ប៉ូលីស​ចាប់ខ្លួន​បាត់ទៅហើយ ពេលនេះមិនដឹង​ប្រពន្ធ​គាត់​ទៅជា​យ៉ាងណានោះទេ ៕ សុថា​ត់ ប្រភពប្រជាប្រិយ

Image may contain: 2 people, people sitting and outdoor