​បើ​និយាយ​ពី​ការដោះដូរ​កីឡាករ​ថ្មីៗ​នេះ Manchester City បាន​នាំយក​អ្នកចាំទី Ederson ពី Benfica មកកាន់​ទឹកដី Etihad របស់ខ្លួន​ក្នុងតម្លៃ​៣៤.៧​លាន​ផោន ដែលជា​តម្លៃ​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អ្នកចាំទី ។ លើសពីនេះ​ក៏មាន​កីឡាករ​ជាច្រើន​នាក់​ទៀត​ដែលមាន​តម្លៃ​ថ្លៃ​ប្រហាក់ប្រហែល​នឹង Ederson ដែរ ។​

​ខាងក្រោយ​នេះ​គឺជា​កីឡាករ​អ្នកចាំទី​ទាំង​១០​នាក់​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​បន្ទាប់ពី​អ្នកចាំទី Ederson ៖
១-Gianluigi Buffon ផ្ទេរ​ពី Parma ទៅ Juventus ក្នុងតម្លៃ​៣៣​លាន​ផោន (២០០១)

២-Manuel Neure ផ្ទេរ​ពី Schalke ទៅ Bayern Munich ក្នុងតម្លៃ​១៩​លាន​ផោន (២០១១)

៣-David de Gea ផ្ទេរ​ពី Atletico Madrid ទៅ Manchester United ក្នុងតម្លៃ​១៨​លាន​ផោន (២០១១)

៤-Claudio Bravo ផ្ទេរ​ពី Barcelona ទៅ Manchester City ក្នុងតម្លៃ​១៧​លាន​ផោន (២០១៦)

៥-Angelo Peruzzi ផ្ទេរ​ពី Inter Milan ទៅ Lazio ក្នុងតម្លៃ​១៧​លាន​ផោន (២០០០)

៦-Jasper Cillessen ផ្ទេរ​ពី Ajax ទៅ Barcelona ក្នុងតម្លៃ​១២.៨​លាន​ផោន (២០១៦)

៧-Jan Oblak ផ្ទេរ​ពី Benfica ទៅ Atletico Madrid ក្នុងតម្លៃ​១២.៦​លាន​ផោន (២០១៤)

៨-Petr Cech ផ្ទេរ​ពី Chelsea ទៅ Arsenal ក្នុងតម្លៃ​១០.៩​លាន​ផោន (២០១៥)

១០-Asmir Begovic ផ្ទេរ​ពី Chelsea ទៅ Bournemouth ក្នុងតម្លៃ​១០​លាន​ផោន (២០១៧) ៕

​ប្រភព៖ Mirror

ដកស្រង់ពី៖ dtn7