មុខរបរលក់ម្ជូរ ត្រូវបានគេគិតថា ជាមុខរបរកំប៉ិកកំប៉ុក ដែលអ្នកគ្រប់គ្នា មិនសូវមានការចាប់អារម្មណ៍ប៉ុន្មានឡើយ នាពេលកន្លងមក ប៉ុន្តែឥឡូវនេះ មុខរបរលក់ម្ជូរ បានក្លាយជាមុខរបរដ៏ពេញនិយមមួយ ដែលគេអាចរកប្រាក់ចំណូលបានច្រើនគួរសម ។ អ្នកស្រី លាភ ដាណេគឺជាអាជីវករលក់ម្ជូរ ដ៏ល្បីល្បាញ នៅម្តុំរមណីយដ្ឋានវត្តភ្នំ ដែលកន្លែងលក់ម្ជូររបស់គាត់ មានយីហោ «ម្ជូរវត្តភ្នំ ១៦៨» ហើយមុខរបរលក់ម្ជូររបស់គាត់ កំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ។

Image may contain: 1 person, standing

Image may contain: 2 people, motorcycle

 

ជារៀងរាល់ថ្ងៃ មុខរបរលក់ម្ជូររបស់អ្នកស្រី លាភ ដាណេ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានា ។ពេលជួបជាមួយ«ប្រជាប្រិយ»អ្នកស្រី លាភ ដាណេ បានមានប្រសាសន៍ថា ខ្ញុំបានប្រកបមុខរបរលក់ម្ជូរនេះ ចាប់តាំងពីអាយុ ៩ ឬ ១០ឆ្នាំមកម្ល៉េះ ពេលនោះ ខ្ញុំលក់ នៅឯស្រុកកំណើតនៅស្រុកកំពុងស្វាយ ខេត្តកំពង់ធំ ពេលនោះគឺដើរលក់ នៅតាមកុងត្រូ ដែលគេដាក់នៅតាមផ្លូវ ។ខ្ញុំប្រកបរបរលក់ម្ជូរ នៅទីនោះរហូតដល់ខ្ញុំ ពេញក្រមុំរៀបការ ប៉ុន្តែបន្ទាប់ពីខ្ញុំរៀបការហើយ នៅក្នុងឆ្នាំ ១៩៩៣ ខ្ញុំបានមករស់នៅក្នុងទីក្រុងភ្នំពេញ ហើយក៏នៅតែប្រកបរបរលក់ម្ជូរនេះដដែល មុនដំបូងគឺលក់ នៅម្តុំវត្តនាគវ័ន តែជាលក្ខណៈតូចតាចទេ ។ លុះដល់ឆ្នាំ ២០០១ ឬ ឆ្នាំ ២០០២ ដោយសារតែគេយកដីនៅតំបន់នោះដើម្បីធ្វើការអភិវឌ្ឍន៍ ខ្ញុំក៏បានផ្លាស់ប្តូរមកលក់នៅម្តុំសួនច្បារវត្តភ្នំ តែពេលនោះ មិនសូវមានអ្នកស្គាល់ច្រើននោះទេ ។

Image may contain: food and indoor

Image may contain: food

Image may contain: 1 person, fruit, table and food

លុះដល់ក្រោយមក ខ្ញុំបានមកជួលផ្ទះគេ នៅកន្លែងលក់រាល់ថ្ងៃនេះ គឺនៅម្តុំវត្តភ្នំនេះដែរ ចាប់តាំងពីមកលក់នៅកន្លែងលក់ថ្មីនេះ ពីពេលណាមក គឺលក់ដាច់ ហើយមានអតិថិជនគាំទ្រច្រើន​ ។ ម្ជូរដែលខ្ញុំលក់រាល់ថ្ងៃនេះ គឺកំម៉ង់ទិញពីចំការ នៅតាមបណ្តាខេត្ត ក្រុងនានាមកដោយផ្ទាល់ ដែលក្នុងមួយថ្ងៃៗខ្ញុំអាចលក់ម្ជូរអស់ជាង ១តោន ដែលមានមុខម្ជូរពី ៣០ ទៅ ៤០ មុខ ។ ហើយអំបិល កាពិ និង ទឹកជ្រលក់វា គឺខ្ញុំធ្វើដោយផ្ទាល់ដៃ មានអ្នកខ្លះបានមកកំម៉ង់អំបិលយកទៅតាមបណ្តាខេត្តក្រុងនានាផងដែរ ។

Image may contain: plant and food

Image may contain: 2 people, food and indoor

រាល់ថ្ងៃនេះអ្នកស្រីអាចរកចំណូលពីការលក់ម្ជូរនេះបានចំនួនពី ៥លាន់រៀលទៅ ៦លានរៀល ហើយមានបុគ្គលិក ឬកម្មករ ជាង ២០នាក់ សម្រាប់ជួយធ្វើការងារនេះ ដែលក្នុងមួយខែៗអ្នកស្រីបានចំណាយប្រាក់ខែទៅលើបុគ្គលិក កម្មករ អស់ជាង ៣០០០ ដុល្លារ ។

Image may contain: 1 person, food

Image may contain: one or more people and people standing

នៅពេលសួរថា តើអ្នកស្រីមានបច្ចេកទេស ឬ លក្ខណៈពិសេសអ្វីក្នុងការធ្វើម្ជូរនេះ ទើបទទួលបានការគាំទ្រច្រើនបែបនេះ ? អ្នកស្រី លាភ ដាណេ បានឆ្លើយថា តាមពិតទៅ ខ្ញុំមិនមានលក្ខណៈពិសេសអ្វីនោះទេ ប៉ុន្តែខ្ញុំមានបទពិសោធក្នុងធ្វើគ្រឿងផ្សំ សម្រាប់ជ្រលក់ជាមួយម្ជូរនេះ ចាប់តាំងពីវ័យកុមារភាពមកម្ល៉េះ ហើយអ្វីដែលខ្ញុំធ្វើនោះគឺតម្រូវទៅតាមចិត្តភ្ញៀវ ហើយយកគុណភាព និង អនាម័យជាចម្បង ដូច្នេះហើយ ទើបធ្វើឱ្យអតិថិជនគាំទ្រម្ជូររបស់ខ្ញុំរហូតមកដល់សព្វថ្ងៃនេះ ។

Image may contain: indoor

Image may contain: one or more people and crowd

បច្ចុប្បន្ននេះ អ្នកស្រី ឡាភ ដាណេ មានអាយុ ៤២ឆ្នាំ ។ អ្នកស្រី រៀបការនៅក្នុងឆ្នាំ ១៩៩០ មានកូន ៣នាក់ នៅក្នុងបន្ទុក ។ ដោយសារតែរបរលក់ម្ជូរនេះ បានធ្វើឱ្យជីវភាពគ្រួសាររបស់អ្នកស្រីមានលក្ខណៈល្អប្រសើរជាងមុនច្រើន ៕ ឧត្តម

Image may contain: one or more people, people sitting, motorcycle and outdoor

Image may contain: 1 person, eating, sitting, child, table, food and outdoor

Image may contain: 1 person, food

Image may contain: food and indoor

Image may contain: 3 people, people standing

Image may contain: 2 people, people smiling, people standing and indoor

ប្រភព៖ pmhotnews

Loading...