២១ ឆ្នាំ មុននេះ គេ​កំណាយ​បាន​សាកសព​អប់ (Mummies) របស់​ម្ចាស់​ក្ស​ត្រី​នៃ​ត្រកូល​រាជវង្ស​ដែល​កប់​ក្នុង​ព្រិល​អស់​រយៈពេល ២.៥០០ ឆ្នាំ​ហើយ នា​តំបន់​និរតី​ស៊ី​ប៊ី​រី ។ តាម​ការវិភាគ​របស់​អ្នកវិទ្យាសាស្ត្រ ម៉ាំ​មីនេះ​ជា​អង្គ​ម្ចាស់​ក្ស​ត្រី​នៃ​ខឿនវប្បធម៌ Pazyryk បូរាណ​កាល​ទ្រង់​មានជីវិត​ប្រមាណ ១០០ ឆ្នាំ មុនពេល​សាសនា Kito ចាប់កំណើត ។​



​ម៉ាំ​មីនេះ​ត្រូវបាន​ថែទាំ​ក្នុង​ផ្ទាំង​ទឹកកក នៃ​ជ្រលង​ភ្នំ Altai អដ្ឋិធាតុ​របស់​ទ្រង់​ត្រូវបាន​រុំ​ស្រោប​ដោយ​ក្រណាត់​សូត្រ​ធុន​ល្អ​ប្រណីត​របស់​ចិន ។​

​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា ទ្រង់​បាន​អនិច្ចកម្ម​ពេល​មាន​ព្រះ​ជន្មាយុ​ប្រមាណ ២៥ ព្រះវស្សា និង​ជា​អ្នកជំងឺ​ដំបូង​នៃ​រោគ​មហារីក ។ សេះ ៦ ក្បាល រួមជាមួយ​ខ្សែ​បាន​បញ្ចុះ​ជាមួយ​ទុក​សំរាប់​ជូន​ដំណើរ​ទ្រង់​ទៅ​ពិភព​ផ្សេង ។​

​នៅក្នុង​របស់របរ ក៏​ឃើញ​ទាំង​អាហារ ដែលមាន​សាច់​ចៀម ព្រមទាំង​កញ្ឆា​មួយកញ្ចប់ ដើម្បី​ជួយ​កាត់បន្ថយ​ការឈឺចាប់ ។​

​ព្រះ​កេសរ​បស់​ទ្រង់ ត្រូវបាន​កោរ​ទាំងអស់ ហើយ​ប្រើ​សក់ «​ក្លែងក្លាយ​» ធ្វើ​ពី​រោម​សេះ រួមជាមួយ​ស្នៀតសក់​ធ្វើ​ពី​ស្នែង​ប្រើស ។​

​ប៉ុន្តែ ប្រការ​ពិសេស​បំផុត​នៃ​សាកសព​អប់​នេះ គឺ​ស្បែក​ត្រូវបាន​ថែទាំ​ដ៏​ល្អ ដែល​ទោះបី​ពេលវេលា​រំលង​ទៅ ២៥០០ ឆ្នាំ​ក្តី តែ​គេ​នៅ​អាច​មើលឃើញ​យ៉ាងច្បាស់​នូវ​រចនាបទ​រូ​ប​សាក់​លើ​ស្បេ​ក​របស់​សាកសព ។​

​អ្នកទស្សនា​ទាំងឡាយ​ជឿថា ម៉ាំ​មីនេះ​មាន​រូបសាក់ «​ស្រដៀង​សម័យ​ទំនើប​» ហើយ​វា​នឹង​ទាក់ទាញ​ដួងព្រលឹង​ខ្មោច​ព្រាយ​បិសាច ។​

​ការ​សំរេចចិត្តថា នឹងដាក់​តាំង​បង្ហាញ​សាកសព​អស់ប​នេះ នៅ​សារៈមន្ទីរ​សាធារណៈ​នៅ Gorno Altaisk ជិត​ទីកន្លែង​រកឃើញ​ទ្រង់​នោះ បាន​បង្ក​ភ្លើងកំហឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ជនជាតិភាគតិច​នៃ​រដ្ឋ Altai ចំណុះ​សហភាពសូវៀត ។​

​ប្រជាជន​នៅ​តំបន់​នោះ ឲ្យ​ដឹងថាៈ «​ពុំ​អនុញ្ញាត​ឲ្យ​រំខាន​ភាពស្ងប់ស្ងាត់​រប​ស់មនុស្ស​ដែល​បាន​ស្លាប់ ពិសេស​ពុំ​អាច​យក​រូបភាព​របស់​គេ​បង្ហាញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ ។ ក្រោយ​ពេលដែល​ទីប​ញ្ចុះ​ព្រះ​សព​ត្រូវបាន​គាស់កកាយ ពួក​ខ្ញុំ​ត្រូវ​រង​ទទួល​នូវ​គ្រោះ​រញ្ជួយ​ដី ទឹកជំនន់ ភ្លៀង​ដុំថ្ម​… គឺ​សុទ្ធសឹង​ជា​រឿង​ពុំដែល​កើតមាន​មុន​នោះ​» ។​

​ដោយហេតុ​នេះឯង អាជ្ញាធរ​កំពុង​រៀបចំ​ផែនការ​នាំយក​សាកសព​អប់​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី Ukok ត្រឡប់​នៅ​ទី​បញ្ចុះ​មុននេះ​វិញ ។ តាម​លោក Akai Kine ជា​មេដឹកនាំ​គ្រោងការណ៍​ឲ្យ​ដឹងថា «​សាកសព​របស់​ម្ចាស់​ក្ស​ត្រី​នឹងត្រូវ​បាន​សង​ត្រឡប់​នៅ​ចំ​កន្លែងចាស់​វិញ គឺ​ស្ថិតនៅ​កំពូលភ្នំ​នៃ​ជ្រលង Altai រួច​នឹង​សាង​ចេ​តី​យ៍​ទុកជា​អនុស្សាវរីយ៍​ទៀត​» ។​

​ប៉ុន្តែ ទោះយ៉ាងណា ក៏​អ្នកវិទ្យាសាស្ត្រ​នឹង​ពុំ​កប់​លុប​សាកសព​ទាំងស្រុង​រៀងរហូត​ទេ ដោយ​រៀបចំ​កន្លែង​ទុកដាក់​សមស្រប ដើម្បី​គេ​អាច​នៅ​បន្ត​ការស្រាវជ្រាវ​បន្ថែមទៀត ។​

​បណ្តាសសារ​ជា​រឿង​ពិតមែន​ណា៎​! កុំ​ព្រហើន​ឲ្យ​សោះ​!!