​វា​ជា​អម្បូរ​ត្រី​តូច ដងខ្លួន​ចម្លែក តែ​វា​ពិតជា​ធ្វើ​ឲ្យ​ពពួក​មច្ឆា​ធំៗ​ក្នុង​មហាសាគរ​តក់ស្លុត និង​របៀប​វាយប្រហារ​តែ​១-០-២ របស់​វា ។​

​ត្រី​នេះ​មាន​ឈ្មោះថា Eptatretus សម្បូរ​ទៅ Tirua, Chile ។ វា​មាន​សម្បុរ​ប្រផេះ រំអិល​ច្រើន ហើយ​ដងខ្លួន​ស្រដៀង​នឹង​អន្ទង់ ។ ត្រី​នេះ​វា​ចលនា​ពត់ពេន​ខ្លួន​តាម​ជញ្ជាំង​ថ្ម ឆ្ពោះទៅរក​សមុទ្រ ។ ពិសេស​ជាង​នេះ គឺ​វា​អាច​រស់​នៅបាន​ទាំង​លើ​ផ្ទៃដី ។​

​ត្រី Eptatretus មាន​ជាង ៧៦ ប្រភេទ​ផ្សេងៗ​គ្នា ហើយ​និយម​រស់នៅ​តំបន់​ទឹក​ត្រជាក់ ។ វា​វាយប្រហារ​សត្វ​ធ្វើ​ចំណី​ពី​ក្រៅ​ស្បែក ដោយមាន​សំណុំ​ឆ្មេ​ញ​ដ៏​មុត​ស្រួច ទោះបី​ត្រី​ឆ្លាម​ត្រី​បា​ឡែ​ន​ដេ​ល​រង​ការវាយលុក​របស់​វា​នោះ​មានតែ​រង់ចាំ​មរណា​ប៉ុណ្ណោះ ។​

​ប្រសិនបើ​វា​រង​ការវាយលុក​តប​វិញ នោះ​វា​បញ្ចេញ​សារធាតុ​រំអិល​ធ្វើ​ឲ្យ​រាងកាយ​វា​ឡើង​រអិល គេចចេញ​ផុតពី​ការវាយប្រហារ​ទាំងនោះ​បាន ។​

​សំណាងល្អ​ដែល​វា​អាចរ​ស់បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ព្រោះតែ​លក្ខណៈ​បំប្លែង​សារធាតុ​ក្នុង​រាងកាយ​វា​យឺត ពុំនោះសោត​វា​អាច​សាង​មហា​សោកនាដកម្ម​នៅលើ​សាគរ ៕

Loading...