ប្រើបេល​ត្រឹម ១៥ នាទី ប៉ុណ្ណោះ នារី​ម្នាក់​បានសម្រេច​បំណងប្រាថ្នា​របស់​នាង​ដោយ​ជោគជ័យ ក្នុងការ​កម្ចាត់​ចោល​មុន​ក្បាល​ខ្មៅ ដែល​គួរ​ឲ្យ​….​ស្អប់​បំផុត ។​

​រូបមន្ត​របស់គាត់​គឺៈ យ៉ា​អួ និង​ម្សៅ gelatin ។ ដោយសារ​យើង​ត្រូវយក​វា​មក​លាប​លើ​មុខ ហេតុនេះ គប្បី​រើស​ផលិតផល​ដែល​ល្អ ។ Gelatin គឺជា​ផលិតផល​បង្កើត​ចេញពី​សារធាតុ Collagen ដែល​ចម្រាញ់​ចេញពី​ស្បែក ឆ្អឹង​សត្វ ឬ រុក្ខជាតិ ។

Gelatina ជា​ប្រភេទ​ប្រូតេអ៊ីន​មួយ​គ្មាន​ក្លិន គ្មាន​រសជាតិ​…. ម្សៅ gelatina ត្រូវបាន​ប្រើ​សំរាប់​ច្នៃ​ផលិត​នំ mousse, pudding… ។​

– យក gelatin ១​ស្លាបព្រា លាយ​ជាមួយ​យ៉ា​អួ ពី ១-២ ស្រាប​ព្រា រួច​ច្របល់​វា​ឲ្យ​សព្វ​សាច់ ។​

​យក​សារធាតុ​ផ្សំ​នេះ​ទៅ​កម្តៅ​ឲ្យ​បាន​ប្រមាណ ១៥ វិនាទី ។ អ្នក​លាងមុខ​ឲ្យ​ស្អាត ហើយ​យក​ធាតុ​ផ្សំ​នេះ​មក​លាប​លើ​មុខ​ភ្លាម ព្រោះ​បើ​ទុក​យូរ វា​នឹង​រឹង ។ រួច​រង់ចាំ ១៥ នាទី​ក្រោយ ។​

១៥ នាទី​ក្រោយ ធាតុ​ផ្សំ​នេះ វា​ក្លាយជា​ម៉ាស្ស​មុខ​ស្តើង​១ អ្នក​ទាញ​វា​ថ្នមៗ​ចេញ ហើយ​លាងមុខ​ឲ្យ​ស្អាត ។​

​មុន​ក្បាល​ខ្មៅ​ត្រូវបាន​បង្ក្រាប​! ផ្ទៃមុខ​របស់​អ្នក​ពិតជា​ស្រស់ថ្លា​!

​ជូន​ពល​អ្នកអនុវត្ត​បាន​ជោគជ័យ​!​

Loading...