«​ច្បាប់​នៃ​ការវិវត្តន៍​» (Evolution Theory) ធ្លាប់​ត្រូវបាន​ចាត់ទុកជា​ច្បាប់​ដ៏​សំខាន់​នៃ​វិទ្យាសាស្ត្រ​ទំនើប សំដៅ​បកស្រាយ​ដើមកំណើត​របស់​មនុស្ស​លោក បដិសេធ​ទស្សនៈវិជ្ជា​របស់​សាសនា ។ ប៉ុន្តែ ច្បាប់​នេះ​ទើប​ចាប់កំណើត​ប្រមាណ ១ ម៉ឺន​ឆ្នាំ មុននេះ​ប៉ុណ្ណោះ ។ ហេតុនេះ កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​ដែលមាន​អាយុកាល​ដល់​ទៅ​…​លាន​ឆ្នាំ អ្នកណា​ជា​អ្នក​បង្កើតឡើង​?» ។​

​យោងតាម​ឯកសារ​បន្សល់ទុក ឲ្យ​ដឹងថា បដិមាករ​ដីឥដ្ឋ​មាន​អាយុកាល ២ លាន​ឆ្នាំនេះ ត្រូវបាន​រកឃើញ​ដោយ​កម្មករ​ស្វាន​អណ្តូងទឹក​នៅ​ទីក្រុង Nampa អាមេរិក តាំងពី​ឆ្នាំ​១៨៨៩ ម្ល៉េះ ។​

​ឯកសារ​នោះបាន​កត់ត្រា​ទុក​ថាៈ «​គេ​បាន​ជីក​ស្រទាប់ដី ១៥ ម៉ែត្រ រួច​ដល់​ស្រទាប់​ថ្ម bazan 4,5 m ហើយ​ដល់​ស្រទាប់​ឆ្លាក់​គ្នា​រវាង​ដីឥដ្ឋ និង​ខ្សាច់​… រហូតដល់​ជម្រៅ​ប្រមាណ​ជាង ៩០ ម៉ែត្រ នោះ​ម៉ាស៊ីន​ប៊ូ​ម​ដី​, ខ្សាច់ បាន​ស្រូប​យកមក​នូវ​ដុំ​មូលៗ​ដូច​បាល់​ធ្វើ​ពី​ដីឥដ្ឋ ក្នុងនោះ​ខ្លះ​មាន​វិ​ជ្ជ​មាត្រ​ជាង ៥ សង់ទីម៉ែត្រ ហើយ​ត្រូវបាន​ស្រោប​ក្នុង​ស្រទាប់​អុកស៊ីដ​ដែក​ក្រាស់ ។ (​ដកស្រង់​របាយការណ៍​របស់​អ្ក​ភូ​កុព្ព​សាស្ត្រ George Frederick Wright (1838-1921)» ។​

​ការត្រួតពិនិត្យ​ក្រោម​កែវពង្រីក​របស់​សាស្ត្រាចារ្យ F.W.Putnam មកពី​សកល​វិទ្យាល័យ Harward បាន​រកឃើញ​គ្រាប់ Quartz (​ថ្ម​មានតម្លៃ​មានកំ​រឹត​រឹង ៧,៥) ស្ថិតនៅក្រោម​ដៃ​ខាងស្តាំ​របស់​បដិមាករ ហើយ​វា​បាន​ត្រូវ​ភ្ជាប់​ដោយ​ប្រើ​ដៃ​ជាមួយ​ម៉ូលេគុល​ដែក ។​

​លើសពីនេះ​ទៀត​នោះ លក្ខណៈ​នៃ​រ៉ែ​ក្នុង​ជម្រៅ ៩១ ម៉ែត្រ បាន​បញ្ជាក់ថា វា​មាន​អាយុកាល​ប្រមាណ ២ លាន​ឆ្នាំ ។ និយាយ​រួម ការសិក្សា​ឆ្លុះបញ្ចាំង​ថា វាព​កុំ​មែន​ទើប​កើតមាន​ថ្មីៗ​នោះទេ ។​

«​តាមច្បាប់​នៃ​ការវិវត្ត​របស់ Darwin បដិមាករ​បែប Nampa គឺ​ផលិត​នៅ​អំឡុង ២០០.០០០ ឆ្នាំមុន​ប៉ុណ្ណោះ ហើយ​បដិមាករ​របៀបនេះ ទើប​មាន​វត្តមាន​ពី ២០.០០០ ឆ្នាំ ទៅ ៣០.០០០ ឆ្នាំ​» ។​

​សម្មិត​កម្ម​ពោរពេញ​ដោយ «​ទំនាស់​» ខាងលើ បានធ្វើ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ជាច្រើន លូកដៃ​ចូល​វិភាគ​ពិសោធន៍ ។ ចុងក្រោយ គេ​ឯកភាពគ្នា​ថា បដិមាករ​នេះ គឺ​ពិតជា​ប្រាកដ ហើយ​មាន​ដើមកំណើត​ដ៏​យូរលង់​មែន ។​

​ទន្ទឹម​នោះ តាម​ឯកសារ​បូរាណ​កាល​សរសេរថាៈ សាំ​ស្ក្រឹ​ត (Sanskr) បន្សល់ទុក​នៅ​ឥណ្ឌា គឺៈ «​មនុស្ស​បាន​មាន​វត្តមាន​តាំងពី​ខណៈពេល​ចាប់ពី​មាន​សភាវៈ​រស់​លើ​ផែនដី ។ មាននូវ​គំនូរ​និម្មិត្តរូប​ពណ៌នា​ពី​ទេវតា ទេពអប្សរ ក្នុង​អារាម​នៅ​ឥណ្ឌា ហើយ​បើ​ប្រៀបធៀប​ទៅ វា​មាន​អាយុកាល​ស្មើ ឬ ច្រើនជាង​បដិមាករ Nampa (​ខាងលើ​)» ។​

​បច្ចុប្បន្ន Nampa ត្រូវ​បានដាក់​តាំងនៅ​នាយកដ្ឋាន​ប្រវត្តិសាស្ត្រ រដ្ឋ Idoho នាទី​ក្រុង Boise ។​

​សរុបសេចក្តី​មក តើ​ច្បាប់​នៃ​ការវិវត្តន៍​របស់ Darwin ពិតជា​សុ​ក្រិត​ត្រឹមត្រូវ​មែនដែរ ឬទេ​?​

Loading...