អដ្ឋិធាតុ​ក្រូ​ម៉ា​មាស​របស់​ព្រះគ្រូ​ម៉ាន់​ហៀន ត្រូវបានធ្វើ​ការវិភាគ​ពិនិត្យ នៅ​វត្ត Ding Huan ក្រុង​វូ​អាន ខេត្ត ហៃ​ប៉ិ ។ ការ​ស្កែ​ន​ពិនិត្យ​នេះ​ប្រព្រឹត្ត​នៅក្រោម​វត្តមាន​របស់​ព្រះសង្ឃ ពុទ្ធសាសនិក និង​ប្រព័ន្ធ​ឃោសនា កាលពី​ថ្ងៃទី​៨ ខែកក្កដា កន្លងមក ។​

​មនុស្ស​ទាំងឡាយ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង គ្រា​ក្រុម​វេជ្ជបណ្ឌិត បានប្រកាសថា សាកសព​អប់​នេះ​មាន​ឆ្អឹង​នៅ​គ្រប់គ្រាន់​ទាំងអស់ រួមទាំង​ប្រអប់​ខួរក្បាល ។ វេជ្ជបណ្ឌិត Wu Yong quing ចែករំលែក​បន្តថាៈ «​យើងខ្ញុំ​អាច​សម្លឹង​ឃើញ​ឆ្អឹង​របស់​ព្រះគ្រូ នៅ​រឹងមាំ​ដូច​ធម្មតា ។ ឆ្អឹងថ្គាម​ខាងលើ ខាងក្រោម ឆ្អឹងជំនីរ ឆ្អឹងខ្នង ហើយ​និង​សន្លាក់​ទាំងអស់​ពិតជា​ពេញលេញ​» ។​

​ព្រះគ្រូ ម៉ាន់ ហៀន ជាស​ង្ឃឹ​ជាន់ខ្ពស់​ត្រូវបាន​គេ​គោរព ។ កំណត់ត្រា​ប្រវត្តិសាស្ត្រ ឲ្យ​ដឹងថា ព្រះអង្គ​ប្រសូត ហើយ​ធំ​ដឹងក្តី​ឡើង​នៅ​ឥណ្ឌា ។ ព្រះអង្គ​បាន​ត្រាច់ចរ​ពី​ឥណ្ឌា​សម័យបូរាណ មកដល់​តំបន់​ឦសាន​ចិន ជិត​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន ។ ព្រះអង្គ​មានគុណ​បំណាច់​ក្នុងការ​បកប្រែ​ធម៌ ជា​ភាសាសំស្ក្រឹត​ទៅជា​ភាសា​ចិន ចំនួន ១០ ក្បាល ។ ក្រោយមក ក៏ត្រូវ​បាន​ស្តេច​រាជ​នគរ​នោះ តែងតាំង​ជា​ព្រះគ្រូ ។ អត្ថបទ​ដែល​ព្រះអង្គ​បាន​បកប្រែ ហើយ​ឆ្លា​ក់លើ​ជញ្ជាំង​ថ្ម មកទល់ពេលនេះ គេ​នៅ​អាន​បាន ។​

​ក្រោយពេល​ព្រះគ្រូ​អនិច្ចកម្ម សិស្ស​គុណ​ទាំងឡាយ​បាន​អប់​ថែទាំ​សាកសព តែ​ក្រោយមក ក៏​រង​ការបាត់បង់​មួយរយៈ ទើបនឹង​រកឃើញ​ក្នុង​រូងភ្នំ​មួយ កាលពី​ទសវត្សរ៍​៧០ ៕

Loading...