ដើម bonsai (ដើមឈើដាំ​បែបសិល្បៈ) មានអាយុកាល ៣៩១ ឆ្នាំ នេះ បាន​ស្តែងឡើង​នូវកម្លាំង​រស់ឡើងវិញ​ដ៏ខ្លាំងក្លា​ អង់អាច ក៏ដូចជាលើផ្នែកណាមួយ​នោះ វាតំណាងឲ្យឆន្ទៈអង់អាចរបស់ពលរដ្ឋជប៉ុន ។

ដើម​ស្រល់សរបស់ជប៉ុន​ ដែលមានអាយុកាល ៣៩១ ឆ្នាំ នេះ ត្រូវបានសិល្បករជំនាញដាំ bonsai ឈ្មោះ Masaru Yamaki បរិច្ចាគ​ជាកាដូ​ រួមនឹង​ដើមឈើមានតម្លៃ​ ៥២ ដើមផ្សេងទៀត ឲ្យទៅឧស្យានរុក្ខជាតិ​ជាតិអាមេរិក នាឆ្នាំ១៩៧៦ ក្នុងឱកាស​ទិវាបុណ្យជាតិគំរប់ ២០០ ឆ្នាំ ថ្ងៃឯករាជ្យរបស់អាមេរិក ។ តាំងពីពីនោះមក វាគឺជាដើមឈើ «សិល្បៈ» មានអាយុកាល​វែងបំផុតក្នុងតំបន់ឧស្យានជាតិ​ដ៏ល្បីល្បាញ​នៅអាមេរិក ។

ប៉ុន្តែ អាថ៌កំបាំងស្ថិតនៅពីក្រោយដើម bonsai នេះ វាជារឿង​ដ៏អស្ចារ្យ​ ដែលពុំមែនអ្នកណាក៏ដឹងដែរទេ ហើយគ្រាត្រូវបានគេប្រាប់នោះ ពិតជាភ្ញាក់ផ្អើល​ ហើយពុំសរសើរពុំបាន ព្រោះថា វាបន្តមានជីវិត​ក្រោយការទម្លាក់​គ្រាប់បែកបរមាណូ នាទីក្រុង Hiroshima អំឡុងសង្គ្រាមលោកលើកទី២ ។

ការទម្លាក់​គ្រាប់បែកបរមាណូ​ ដែលមានកម្លាំងបំផ្លាញ​រង្គោះរង្គើរប្រទេសជប៉ុន និងពិភពលោក​ ។ ប៉ុន្តែ ដើមឈើ​ដែលបានចាប់ប្ញស​តាំងពីសតវត្សទី១៧ មួយនេះ វានៅ​ឈរបានយ៉ាងរឹងមាំ រស់រានមានជីវិត​ និងលូតលាស់​ ទោះបីស្ថិតក្នុងតំបន់​ពោរពេញដោយវិទ្យុសកម្ម​ក្តី ។

ខែមីនា ឆ្នាំ២០០១ នៅពេលដែលចៅប្រុស២រូបរបស់លោកតា Yamaki មកអាមេរិក ដើម្បី​ទស្សនា​ដើមឈើ​ជាស្នាដៃរបស់ជីតាខ្លួន ទើបឧស្យានជាតិអាមេរិកនេះបានដឹងពីអត្ថន័យនៃដើម bonsai ដ៏ចំណាស់​ត្រូវបាន​លោក Yamaki បរិច្ចាគជាកាដូអស់កាលយូរមកហើយ តែពុំបាន​បញ្ជាក់ប្រាប់ពីប្រវត្តិរបស់វា…. ។

ដើម​ bonsai របស់ Yamaki ត្រូវបានជីដូនជីតារបស់លោកដាំតាំងពី​​ឆ្នាំ១៦២៦ មានន័យថា រហូតទល់ឆ្នាំ១៩៧៦ ថ្ងៃណាក៏ដូចជាថ្ងៃណា ដើម bonsai នេះទទួលបាន​បាតដៃថែទាំរបស់ត្រកូល Yamaki ៕

Loading...