មន្ត្រី​មួយក្រុម​របស់​ថៃ បាន​ឡើង​យន្តហោះ​ទៅកាន់​អាមេរិក កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​នាំខ្លួន​អតីត​សង្ឃ​ដែល​ភៀសខ្លួន Wirapol Sukphol វិល​មក​ប្រទេស​វិញ ដើម្បី​ទទួលទោស ។​

​តាម Strait Times, លោក Amnart Chotchai នាយក​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងយុត្តិធម៌​ថៃ ឲ្យ​ដឹងថា តុលាការ​កាលីហ្វ័រ​ញ៉ា បានចេញ​ដីការ​ឲ្យ​ធ្វើ​ប​ត្យា​ប័ណ្ណ​វិល​មក​ស្រុកកំណើត​វិញ ។​

​អតីត​សង្ឃ Wirapol Sukphol (​ឈ្មោះ​មួយទៀត​គឺ Luang Pu Nenkhan) ត្រូវបាន​ស្វែងរក​តាម​ចាប់ខ្លួន​នៅ​ថៃ ពីបទ​ឆបោក រំខាន​ផ្លូវភេទ និង​លាងលុយកខ្វក់ ។​

​លោក Amnart ពោលថា Wirapol នៅមាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ទៅកាន់​តុលាការ​ថ្នាក់លើ​របស់​អាមេរិក ហើយ​មន្ត្រី​ថៃ​នឹងត្រូវ​រង់ចាំ​ដល់​សប្តាហ៍​ក្រោយ ដើម្បី​ដឹងថា ជនជាប់ចោទ​មាន​ប្តឹង​ឧ​ទ្ទ​រណ៍​ដែរ ឬទេ ។​

​លោក Amnart បន្តថាៈ ក្រោយពេល​បញ្ជូនមក​ដល់​ថៃ គាត់​នឹង​ត្រូវបាន​ស្ថាប័ន​ស៊ើបអង្កេត​ពិសេស​សួរចម្លើយ និង​ប្រកាស​ពីបទ​ល្មើស មុនពេល​បញ្ជូន​ទៅកាន់​តុលាការ​ដើមបី​កាត់ទោស ។​

​ក្រសួងយុត្តិធម៌​ថៃ បាន​សំណូមពរ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អតីត​សង្ឃ​រូបនេះ និង​មនុស្ស​ពាក់ព័ន្ធ ៨ នាក់​ទៀត ដែល​ទឹកប្រាក់​សរុប​ត្រូវ​រឹបអូស គឺ​ប្រមាណ ៤០ លាន​បាត (១,២​លាន​ដុល្លារ​អាមេរិក​) ៕​

Loading...