​វីដេអូ​ដ៏​រន្ធត់​ថ្មីៗ​នេះ បាននិងកំពុង​ត្រូវបាន​ចែករំលែក​យ៉ាង​លឿន នៅលើ​បណ្តាញ​សង្គម ដោយ​អម​ជាមួយ​ការ Commentតាមវែកមុខ និងដាក់ទោសឲ្យបាន​ខ្លាំងក្លា ចំពោះ​ចោរឆក់​ជិះ​ម៉ូតូ​គ្នីគ្នា​២​នាក់ ដែល​ពួកវា​បានធ្វើ​សកម្មភាព​ឆក់​កាបូប​នារី​រងគ្រោះ​ម្នាក់ បណ្តាល​ឲ្យ​នាង​ដួល​បោក​ច្រើន​ត្រឡប់ អូស​តាម​ម៉ូតូ​របស់​ពួកវា ព្រោះតែ​ទ្រព្យសម្បត្តិ​របស់​នាង ។​

​ដើមដំបូង​នៃវីដេអូ​កាមេរ៉ា​សុ​វត្តិភាព​ដងផ្លូវ បានបង្ហាញ​ឲ្យ​ឃើញ​នារី​វ័យក្មេង​ម្នាក់ ត្រូវបាន​ចោរ​២​នាក់​ជិះ​ម៉ូតូ​ឆក់​កាបូប បណ្តាល​ឲ្យ​អូស​ត្រឡប់ត្រឡិន​ទៅ​តា​ម៉ូតូ​ច្រើន​ម៉ែត្រ ទើប​របូត​ពី​ដៃ​ចោរ ស្ថិតនៅ​ចំណុច​ផ្លូវ​ស្ងាត់​មួយកន្លែង​ក្នុងប្រទេស​ថៃ ។

​ទោះយ៉ាងណា ដោយសារតែ​ប្តូរផ្តាច់​នឹង​កាបូប (​មិនដឹងថា​មាន​របស់ទ្រព្យ​ប៉ុន្មាន​នៅ​ខាងក្នុង​) នារី​រងគ្រោះ​សុខចិត្ត ប្តូរផ្តាច់​ជាមួយ​ពួកចោរ​នេះ ដើម្បី «​រំដោះ​» កា​បូក​របស់​នាង មិន​ឲ្យ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ពួកវា​ឡើយ ។ ជា​លទ្ធផល នាង​ត្រូវ​រលាត់​ដៃជើង​ច្រើន​កន្លែង ៕​

ទស្សនាវីដេអូឃ្លីបខាងក្រោម៖

Loading...