បច្ចុប្បន្នកាល វិទ្យាសាស្ត្រ​កាន់តែ​រីកចម្រើន​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ខណៈពេលដែល​មនុស្សលោក កាន់តែ​លែងមាន​ចំណាប់អារម្មណ៍​ដល់​សារៈសំខាន់ និង​តម្លៃ នៃ​បរិស្ថាន​ធម្មជាតិ ។ ពិភព​ល «​សត្វលោក​» មួយ​នេះ កំពុង​លិចលង់​សន្សឹមៗ​ក្នុងការ​….​បំពុល ។​

​រូបភាព​១២​សន្លឹក​ខាងក្រោម​នេះ ជា​ទិដ្ឋភាព​ឆ្លុះបញ្ចាំង​នូវ​សភាព​ពិត​នៃ​សង្គម​ឧស្សា​រូបនីយ៍កម្ម​ទំនើប កំពុង​ប្រព្រឹត្តទៅ ហើយ​បន្សល់ទុក​នូវ​ផលវិបាក​ដែល​យើង​ត្រូវ​….​រែកពុន​ទាំងអស់គ្នា ។​

១- តា «​អណ្តើក​» មួយ​ដែល​ត្រូវ «​ចង​ផ្អោប​» ជាមួយ​កង​ជ័រ គ្រា​នៅ​តូច​ម្លេះ​

​នេះ​គឺជា​លទ្ធផល​បណ្តាលមកពី​ការ​ចោល​សំរាម​ពាសវាល​ពាសកាល បង្កឡើង​ដោយ​មនុស្ស ។ ស្នូកអណ្តើក​បាន​ទាក់​ជាប់​នឹង​កង​កៅស៊ូ រួច​អណ្តើក​លូតលាស់​សន្សឹមៗ ចុងក្រោយ​ខ្លួនប្រាណ​របស់​វា មើលទៅ​ពិតជា​គួរ​ឲ្យ​….​ស្រណោះ​ណាស់ ។​

២- ហួស​បន្ទុក​

​រូបភាព​ថត​ពីលើ បង្ហាញ​ឲ្យ​ឃើញ​ទីក្រុង Mexico ដ៏​ចង្អៀត​ណែនណាន់តាន់តាប់ ។ រុក្ខជាតិ​បៃតង​ស្ទើរ​ពុំមែន វា​ត្រូវ​បានគាស់​រំលើង ដើម្បី​សាងសង់​អគារ​លំនៅឋាន​….​បេតុង ។​

៣- សំណាញ់ «​សំរាម​»

​ការ​គប់​សំណល់​ចេញ​តាម​បង្អួច​កញ្ចក់​រថយន្ត បោះ​កន្ទុយបារី​តាម​ថ្នល់​…. ហាក់ដូចជា​រឿង​សាមញ្ញ ធម្មតា​របស់​មនុស្ស ។ រូបភាព​ដែល​រលក​សមុទ្រ «​ក្រសោប​» បុរស​កំពុង​រំអិល​ក្តារ ហាក់ដូចជា​ប្រាប់​ឲ្យ​យើង​កែប្រែ​ទម្លាប់​ទាំងនោះ​ចោល ។​

៤- ទឹកស្អាត​


​នេះ​ជា​រូបភាព​ថត​នៅ​ប្រទេស​ចិន ហើយ​វា​ប្រហែលជា​ប្រភពទឹក​ស្អាត​បំផុត​ហើយ ដែល​ក្មេង​ម្នាក់នេះ​អាច​រកបាន ។​

៥- គ្រា​ដែល​បក្សី​ពុំ​អាច​… ហោះហើរ​បាន ព្រោះ​វា​ពិតជា «​ទទឹកស្លាប​» ដោយ​ប្រេង​បែកធ្លាយ​ក្នុង​សមុទ្រ ។​

៦- តោ​សមុទ្រ «​ជាប់គាំង​» ក្នុង​ប្រអប់​ដែក​

៧- Peuguins កំពុង​ប្រឹង​ជម្រះ​ប្រេង​ពី​រោម​

៨- ខ្ញុំ​ស្លាប់ ព្រោះតែ​ច្រឡំ​គ្រឿង​ជ័រ​ថា​ជា​គ្រឿង «​ក្លែម​»

៩- កំណើន​ចរាចរ​នៃ​សំរាម​គឺ​….​ត្រឡប់មក​កន្លែង​ដើម​

១០- តោ​សមុទ្រ​ប្រឹង ហើយ​សម្លឹងមើល​មេឃ ស្រែ​ករក​….​ជំនួយ​

១១- សត្វ​ស្លាប​ក៏ត្រូវ​បាន​បំពាក់​….​អាវ​ភ្លៀង​

១២- សំបុក​ចល័ត​របស់ខ្ញុំ គឺ​ពំនូក​….​សំរាម​

Loading...