យុវជន Zac Mitchell ជនជាតិ​អូស្ត្រាលី ពេល​កំពុងធ្វើការ​នៅ​កសិដ្ឋាន​ចិញ្ចឹមសត្វ​មួយ​នៅ​ភាគ​ខាងលិច​អូស្ត្រាលី ក៏​ស្រាប់តែ​ត្រូវ​សត្វ​គោធ​វ័ធ និង​ធាក់​ចំ​ដៃ សង្កត់​មេដៃ​ទៅនឹង​ខ្លោងទ្វារ​ជិត​នោះ ។ ពេល​ក្រោកឈរឡើង Zac មាន​អារម្មណ៍​ឈឺចាប់​យ៉ាងខ្លាំង ក្រឡេកមើល​ដៃ​របស់ខ្លួន​បាត់​មេដៃ​មួយ ។

ដោយសារ​កសិដ្ឋាន​នៅ​ឆ្ងាយ​ពី​ទីក្រុង ហេតុនេះ​ត្រូវ​ចំណាយពេល ៥ ម៉ោង ទើប Zac ត្រូវបាន​បញ្ជូន​ដល់​មន្ទីរពេទ្យ​ជិត​បំផុត អាស្រ័យហេតុនេះ ការវះកាត់​ត​ភ្ជាប់​ម្រាមដៃ​ឡើងវិញ មិន​សម្រេច​ជោគជ័យ ។​

​បន្ទាប់មក Zac ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ស៊ីដនី ។ វេជ្ជបណ្ឌិត​ផ្តល់​ជម្រើស​អាច​ប្រើ​ម្រាមជើង ដើម្បី​ជំនួស ឬ ទទួលយក​ការ​កំបុត​ម្រាម​១ ។ Zac សម្រេចចិត្ត​យក​មេជើង​មក​ជំនួស​មេដៃ ។ ដោយសារ​ម្រាមជើង​ធំ​ជាង​ច្រើន ប្រៀប​នឹង​ម្រាមដៃ ក្រោយពេល​វះកាត់ និង​ជាសះស្បើយ បាតដៃ​របស់ Zac ប្រែជា​ខ្លាំងក្លា​ជាង​មុន ។​

​វេជ្ជបណ្ឌិត​ឲ្យ​ដឹង ប្រៀប​នឹង​ការបាត់​ម្រាមដៃ នោះ​ការបាត់​ម្រាមជើង​នឹង​ល្អ​ជាង ។ ជាងនេះទៀត អត្រា​ជោគជ័យ​គឺ ៩៥% ។ ទោះបី​ការលេង​កីឡា និង​ប្រើ​កុំព្យូទ័រ​លំបាក​ជាង តែ​ប្រសិន​ធ្វើ​កិច្ច​ការធម្មតា នោះ​ម្រាមជើង​ជំនួស គឺ​ល្អ​ជាង​យ៉ាងច្រើន ៕

Loading...