​ខ្សែ​វីដេអូ​ដែល​ថត​ដោយ​កាមេរ៉ា​សាធារណៈ ត្រូវបាន​បង្ហោះ​ឡើង​បណ្តាញ​សង្គម បាន​បង្ក​ឲ្យ​មានការ​ជជែក​គ្នា​ជាច្រើន ជុំវិញ​ហេតុការណ៍​កម្រ​នេះ ។​

​ក្នុង Clip ថត​ដោយ​កាមេរ៉ា​សហគមន៍ បង្ហាញ​ឲ្យ​ឃើញ​ពី​បុរស​សញ្ជាតិ​ប្រេ​ស៊ី​ល​ម្នាក់ កំពុងបើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន នៅ​ផ្លូវ​មួយ​ស្ងាត់ ចៃដន្យ​ក៏​ប្រទះ​នឹង​រថយន្ត​១​គ្រឿង ដែល​ឈប់​ប្រថុចញ៉ុច ធ្វើ​ឲ្យ​គាត់​ពុំ​អាច​គេចផុត​បាន ។​

​ការបុក​ចំ​ឡាន​មួយ​ទំហឹង ធ្វើ​ឲ្យ​បុរស​នោះ​ខ្ទាត​ចេញទៅ​ឆ្ងាយ ។ ពេលដែល​គាត់​កំពុង​ប្រឹង​ក្រោកឈរឡើង ក៏​ស្រាប់តែ​បង្គោល​ភ្លើង​នៅ​កណ្តាលផ្លូវ ទើប​រង​ការប៉ះទង្គិច​ពី​ម៉ូតូ​របស់គាត់​នោះ បាក់​ចុះ​សង្កត់​ចំ​ពីលើ​តែម្តង ធ្វើ​ឲ្យ​គាត់​ដួល​ដេក​មួយកន្លែង​…. ៕​

Loading...