​អាថ៌កំបាំង​ពិបាក​នឹង​បកស្រាយ​នេះ ត្រូវបាន​គេ​រកឃើញ​ដោយ​ចៃដន្យ​ដំបូង​គេ នា​ខែឧសភា ឆ្នាំ​២០០២ ។ តាម​នោះ អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណេ​តម្នាក់​បាន​បត់ក្រដាស​ប្រាក់ ២០ ដុល្លារ ហើយក៏​ចាប់អារម្មណ៍​ឃើញ​នូវ​រូបភាព​វិមាន​ភ្លោះ ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក (WTC) «​ឆាបឆេះ​» ក្នុងករណី​ភេរវកម្ម ១១ កញ្ញា ។ ម្យ៉ាងទៀត ក្រដាសប្រាក់ ២០ ដុល្លារ នេះ ត្រូវបាន​បោះ​ពុ​ម្ភ​នា​ឆ្នាំ​១៩៩៨ – ៣ ឆ្នាំ មុន​ហេតុការណ៍​កើតឡើង ។

…. ហើយ​នៅពេល​បត់​មុខ​ម្ខាង​ទៀត នៃ​ក្រដាសប្រាក់ ២០ ដុល្លារ ខាងលើ គេ​ក៏​អាច​មើលឃើញ​រូបភាព​មន្ទី​បញ្ច​កោណ (Pentagon) ដែលជា​កន្លែង​រង​ភេរវកម្ម​នៅ​ថ្ងៃទី​១១ កញ្ញា ផងដែរ ។​

….​លើសពីនោះ អ្នក​និយម «​លេខ​» បាន​គណនា​ឃើញថា ផលបូក​នៃ 11/9 គឺ​ស្មើនឹង​….20 ។ គេ​សួរថាៈ វា​ជា​រឿង​ចៃដន្យ​?

​ពុំ​បញ្ជាក់​ត្រឹម​នោះទេ ក្រដាសប្រាក់​ដុល្លារ​មានតម្លៃ​ផ្សេងៗ​ទៀត ក៏មាន​បង្កប់​សារ​ស្រដៀង​គ្នា​នេះដែរ ជាអាទិ៍ៈ​

​រូបភាព​ខណៈពេល​មួយ​បង្ហាញ​ក្រដាសប្រាក់ ១០ ដុល្លារ ។​

​រូបភាព​វិមាន​ភ្លោះ​បាក់ស្រុត​លើ​ក្រដាសប្រាក់ ៥០ ដុល្លារ ។​

​កំសួល​ផ្សែង «​ផុស​ឡើង​» ពី​ស្រទាប់​ប្រាក់ ១០០ ដុល្លារ ។​

​ជាការ «​គាំទ្រ​» ដល់​ចលនា​នេះ នៅមាន​របកគំហើញ​ថ្មីៗ​ជាអាទិ៍ៈ​

​ករណី​ប​ន្ទុះ​នុយក្លេអ៊ែរ និង​រលក​យក្ស​ស៊ូណាមិ​លើ​ក្រដាសប្រាក់ ១០ ដុល្លារ ។​

​ករណី​ប​ន្ទុះ​គ្រាប់បែក​ឆ្នាំ​១៩៩៥ នៅ​ទីក្រុង Oklahoma លើ​ក្រដាសប្រាក់ ២០ ដុល្លារ ផលិត​ឆ្នាំ ១៩៨៥ ។​

​នៅ​មានរឿង​ចម្លែក​អស្ចារ្យ​ទៀត​គឺ ប្រសិនបើ​អ្នកយក​ក្រដាស​ដុល្លារ​គ្រប់​ប្រភេទ​មក​បត់​តាមបែប​តែ​១ (​ការណែនាំ​ខាងក្រោម​) នោះ​នឹង​ទទួលបាន​និម្មិត្តសញ្ញា​នៃ​…​បិសាច​សាតាំង ។​

Clip: វិភាគ​លំអិត​បណ្តា «​សារ​» ពី​មហា​សោកនាដកម្ម​លើ​ប្រាក់​ដុល្លារ​អាមេរិក​

Clip: ព្យាករណ៍​មហា​សោកនាដកម្ម​នុយក្លេអ៊ែរ​លើ​ក្រដាស ១០០ ដុល្លារ​អាមេរិក​

​អ្នក​អាច​ថា វា​ជា​រឿង «​ចៃដន្យ​» ប៉ុន្តែ អ្នក​ពិតជា​ពុំ​អាច​បដិសេធ​បាន​ថា រឿង​ទាំងអស់ មាន​លើ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក ត្រូវបាន​គេ​ផលិត​មុនពេល​មាន​គ្រោះមហន្តរាយ​ច្រើន​ឆ្នាំ ។​

​បញ្ហា​ស្ថិត​ត្រង់ អ្នកខ្លះ​ថា ស្របគ្នា តែ​អ្នកខ្លះ​ថា វា​ពុំ​ដូចគ្នា​ប៉ុណ្ណោះ ៕​

Loading...