​ព័ត៌មាន​ខាងលើ​ត្រូវបាន​គេហទំព័រ​អាថ៌កំបាំង Gaia.com បង្ហោះ​ផ្សាយ​លើ​អ៊ី​ន​ធើរ​ណេ​ត​តាមរយៈ​វីដេអូ​មួយ បង្ហាញ​ឲ្យ​ឃើញ​រូបភាព​ថត CT ស្កែ​នប​ណ្តា​សព​អប់ ដែល​បុរស​ម្នាក់​ឈ្មោះ Mario រកឃើញ​ក្នុង​ផ្នូរ​បូរាណ​នៅ Nazca ប្រទេស Peru ។ Gaia.com ឲ្យ​ដឹងថា គ្រោងឆ្អឹង​របស់​វា​មាន​អាយុកាល​ដល់​ទៅ ១.៧០០ ឆ្នាំ មាន​ម្រាម​តែ​៣ ហើយ​ប្រអប់​ខ្លួន​រាង​វែង ។​

​ក្នុង​ខ្សែ​វីដេអូ​ថ្មី​បំផុត វេជ្ជបណ្ឌិត Edson Salazar Vivanco អ្នក​ដែល​បាន​ចូលរួម​ក្នុងការ​ពិនិត្យ​មុន​នោះ លើ​បណ្តា​ផ្នែក​នៃ​សព​អប់ សង្ស័យថា​មាន​ប្រភព​មកពី «​ក្រៅ​ផែនដី​» បាន​ពណ៌នា​សភាវៈ​មួយ​ក្នុងចំណោម​នោះ​ថាៈ «​កោសល​វិ​ច្ច័​យ​រាងកាយ​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ប្រអប់​ឆ្អឹងត្រគាក​មាន​កន្លែង​មួយ​ប៉ោង​ឡើង វា​អាចជា​អាហារ​បរិភោគ​ចុងក្រោយ​របស់គេ ឬ ក៏មាន​អ្វីមួយ​នោះ ស្រដៀង​នឹង​កំពុងមាន​ផ្ទៃពោះ​» ។​

​ដើម្បី​មាន​ព័ត៌មាន​បន្ថែម គេ​បន្ត​អនុវត្ត​ការថត X-Ray ពីមុខ និង​ពីក្រោយ​នៃ​សាកសព​អប់ លទ្ធផល​បង្ហាញថា មាន​ស៊ុត​៣​ក្នុង​ប្រអប់​ពោះ​របស់​សាកសព​នោះ ។ មានលទ្ធភាព​ច្រើន​ចង្អុល​ប្រាប់ថា វា​ជាស​ភាវៈ​បង្កើតកូន​ដោយ​ស៊ុត ដូចជា​អម្បូរ​ល្មូ​ន​លើ​ផែនដី តែមាន​រាងរៅ​ជាម​នុស្ស ។​

​ជីវៈ​វិទូ Jose de la Cruz Rios ប្រាប់​បន្ថែមថាៈ «​រូបភាព​នៃ​វត្ថុ​ស្ថិតក្នុង​ប្រអប់​ពោះ​វា​បង្ហាញ​រូប​ព្រិលៗ​ដូចនឹង​ថង់​ដែល​ប្រការនេះ​ឆ្លុះបញ្ចាំង​ថា មាន​អំ​ប៊ី​យ៉ុង​អ័​រ​ហ្គា​នី​ច​ស្ថិតនៅ​ពី​ក្នុង​» ។​

​ខ្សែ​វីដេអូ​ក៏​ឲ្យ​ដឹងថា ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​សព​អប់​តូច​មួយ​ផ្សេងទៀត ហាក់ដូចជា​របស់​ក្មេង -​នេះ​ជា​ប្រធានបទ​នៃ​ខ្សែ​វីដេអូ​បន្ត ។​

​អ្នកកាសែត​អាមេរិក Jamie Maussen អ្នក​នាំមុខ​នៃ​ការរុករក​ក្នុង​ខ្សែ​វីដេអូ​របស់ Gaia.com ឲ្យ​ដឹង​ក្នុង​សន្និសីទកាសែត​មុននេះ​លើកឡើងថា «​សាកសព​អប់​ទាំងនេះ ត្រូវបាន​បញ្ចុះ​ក្នុង​ផ្នូរ​ដូចជា​មនុស្ស​ក្នុង​តំបន់​សក្ការៈ ។ ប្រការនេះ​មានន័យថា ពួកគេ​បានរួម​រស់​ជាមួយ​ដូនតា​របស់​យើង ពុំមែន​ជាស​ត្រូវ និង​មាន​ការគោរព​អម្បូរ​ជាតិ​សាសន៍ និង​ខឿនវប្បធម៌​របស់​គ្នា​ទៅវិញទៅមក​» ៕