​រថក្រោះ​ពុំ​ប្រើ​សំបក​កង់​ទេ គឺ​ប្រើ​កង់​ច្រវាក់ ហើយ​យើង​និយម​គិតថា វា​ទុក​ប្រើ​សំរាប់​ប្រយុទ្ធ ។ តាមពិតទៅ វា​នៅ​ជា​មធ្យោបាយ​មួយ​សំរាប់ធ្វើ​ការដឹកជញ្ជូន ហើយក៏​ជា​មធ្យោបាយ​ដឹកជញ្ជូន​ធំជាងគេ​លើ​លោក​នេះ ។​

​នោះ​គឺ​រថយន្ត​ដឹកជញ្ជូន​កង់​ច្រវាក់ Crawler Transporter ដែល​គេ​ផលិតឡើង​ដើម្បី​ដឹកជញ្ជូន​កាំជ្រួច Saturn V និង Saturn IB ។​

​បច្ចុប្បន្ន Crawler Transporter ត្រូវបាន​ប្រើប្រាស់ ដើម្បី​ដឹកជញ្ជូន​យានអវកាស​ពី​កន្លែង​តម្លើង​ទៅកាន់​ទម្រ​បាញ់​បង្ហោះ ។​

​យានយន្ត​នេះ​មាន​បណ្តោយ ៤០ ម៉ែត្រ ទទឹង ៣៥ ម៉ែត្រ ទម្ងន់ ២,៧២១ តោន ហើយ​មាន​សមត្ថភាព​ដឹកជញ្ជូន​បរិក្ខារ​បច្ចេក​ទេស​ដល់​ទៅ ៦០០០ តោន ។​

Crawler Transporter មាន​គ្រឿងយន្ត​ទាញ ១៦ គ្រឿង ។ គ្រឿងយន្ត​នីមួយៗ​ធ្វើ​សកម្មភាព​ដោយ​ម៉ាស៊ីនភ្លើង​៤ មាន​ឋា​ម​ពល 1.000 KW និង​ម៉ាស៊ីន​ម៉ា​ហ្សូ​ត ២ មាន​កម្លាំង ២.៧២០ សេស ។​

​ការបញ្ជារ​យន្ត​នេះ ត្រូវបាន​រៀបចំ​នៅ​កាប៊ីន​២​ខាងមុខ ។ ល្បឿន​ពុំមាន​ដឹក​គឺ ៣,៥ គីឡូម៉ែត្រ​/​ម៉ោង ។ រីឯ​ល្បឿន​ពេល​ដឹក​ធ្លាក់ចុះ​នៅត្រឹម ១,៦ គីឡូម៉ែត្រ​/​ម៉ោង ។​

​គេ​ប្រើ​ដែក​ថែម​សន្លឹក ៤៥៦ ផ្ទាំង មាន​បណ្តោយ​ប្រវែង ២,២៨ ម៉ែត្រ ទទឹង ០,៤៥ ម៉ែត្រ ដើម្បី​បង្កើតជា​ច្រវាក់​កង់​របស់​យន្ត​នេះ ច្រវាក់​១​កង់ៗ​មាន​ទម្ងន់ ០,៩ តោន ។​

​ធុង​ផ្ទុក​ប្រេង​អាច​ផ្ទុក​បាន ១៩ ម៉ែត្រគូប ហើយ​យន្ត​នេះ​ចលនា ១ គីឡូម៉ែត្រ ស៊ី​អស់​ប្រេង ៣៦០ លីត្រ ៕​

Loading...