៤ ឆ្នាំមុន អ្នក​មុជទឹក​អូស្ត្រាលី​ម្នាក់ ថត​បាន​ដោយ​ចៃដន្យ​នូវ​ខ្សែ​វីដេអូ​ខាងក្រោម នៅ​តំបន់​ផ្កាថ្ម Great Barrier Reef ។​ ​គាត់​ថត​បាន​សភាវៈ​ចម្លែក​មួ​យ ពាក់កណ្តាល​ស្រដៀង​មនុស្ស ហើយ​ពាក់កណ្តាល​ខាងក្រោម ជា​កន្ទុយ​ត្រី​គ្រវីគ្រវាត់​យ៉ាង​សេរី ។​

​នៅ​ខែមេសា ឆ្នាំ​១៩៩០ ក្រុមកម្មករ​សំណង់​មួយ​នៅ​ជាយក្រុង Sochi (​រុស្ស៊ី​) ក្នុង​តំបន់​សមុទ្រ​ខ្មៅ បាន​ប្រទះ​នូវ​សភាវៈ​ដ៏​ចម្លែក​មួយ ។ បណ្ឌិត Mia Leri ដែលជា​អ្នក​បុរាណ​វិទូ​សូ​វៀត​ពេលនោះ បានប្រកាសថាៈ «​សភាវៈ​» នៃ​សាកសព​អប់​នេះ​ស្រដៀង​នឹង «​ម្ចាស់​ក្ស​ត្រី​» ដ៏​ស្អាត មាន​ស្បែក​ពណ៌​ស្រគាំ ផ្នែក​ខាងក្រោម​ជា​កន្ទុយ​ត្រី​វែង​មួយ ។ ពី​ក្បាល​ដល់​ចុងកន្ទុយ​ត្រូវបាន​ស្រោប​ដោយ​ស្រការ​ស្រដៀង​នឹង​ស្រការ​ត្រី ហើយ​មាន​បណ្តោយ​ប្រវែង ១៧៣ សង់ទីម៉ែត្រ ។ សភាវៈ​នេះ​មាន​អាយុ​ជាង ១០០ ឆ្នាំ ។​

​ថ្ងៃទី​២ ខែកក្កដា ១៩៩១ United Daily News របស់​សិង្ហ​បុរី ចុះផ្សាយ​អត្ថបទ​មួយ​ឲ្យ​ដឹងថា អ្នកវិទ្យាសាស្ត្រ​ទើប​រកឃើញ​ផូស៊ីល​មនុស្ស​ត្រី ហើយ​ដែលជា​សំណុំ​ផូស៊ីល​សុ​ក្រិត​បំផុត​ពិភពលោក ។ មុន​ជា​រឿង​ទិ​នា​ន ឥឡូវ​គឺជា​…​ការពិត ។​

​ចំណែក​បុរាណ​វិទូ​អាមេរិក បណ្ឌិត Ni Boshi ឲ្យ​ដឹង​បន្ថែមថាៈ ផូស៊ីល​ដែលមាន​អាយុកាល ១២.០០០ ឆ្នាំនេះ គឺជា​ស្ត្រី​ម្នាក់ ហើយ​សភាវៈ​នេះ​បាន​ត្រូវ​កប់​ទាំង​រស់ ក្នុង​ការបាក់​ស្រុតដី​មួយ​នៅក្នុង​ទឹក ហើយ​វាទ​ទួលបាន​ការការពា​រ​ដោយ​ស្រទាប់​ថ្មកំបោរ​ជុំវិញ ។ បន្តិច​ម្តងៗ វិ​វត្ត​តៅ​ជា​ផូស៊ីល ។ បណ្ឌិត​រូបនេះ​បញ្ជាក់​បន្ថែមថា មនុស្ស​ត្រី​នេះ​មាន​កម្ពស់ ១៦០ ម៉ែត្រ ពី​ចង្កេះ​ឡើង​ស្រដៀង​នឹង​មនុស្ស​ខួរក្បាល​មានការ​លូតលាស់​ខ្លាំង នៅ​ម្រាមដៃ​មាន​ក្រ​ញ៉ាំ រីឯ​ភ្នែក​ស្រដៀង​នឹង​ត្រី​ដ៏ទៃទៀត ។​

​ឆ្នាំ​១៩៩១ ដដែល​ជនជាតិ​អាមេរិក ២ រូប ដែលជា​អ្នកជំនាញ​ប្រមាញ់​ត្រី​ឆ្លាម​នៅ​សមុទ្រ Caribe ចាប់បាន​ត្រី​ឆ្លាម​មួយ​មាន​បណ្តោយ ១៨,៣ ម៉ែត្រ ។ ពេល​វះ​ពោះ​វា ស្រាប់តែ​ឃើញ​មាន​សំណុំ​ឆ្អឹង​ដ៏​ចម្លែក​មួយៈ ផ្នែក​ខាងលើ ស្រដៀង​នឹង​ឆ្អឹង​របស់​មនុស្សពេញវ័យ តែ​ពី​ចង្កេះ​ចុះ​បែរជា​ដូច​ឆ្អឹង​ត្រី​ធំ ។​

​ភ្លាមៗ​នោះ ពួកគេ​បាន​ប្តឹង ហើយ​ប៉ូលីស​ក៏​ធ្វើការ​ស៊ើបអង្កេត ។​

​ស្តែង​បំផុត​នោះ គឺ​នៅ​ឆ្នាំ​១៩៦២ រឿងរ៉ាវ​ត្រូវបាន​ទម្លាយ​ចេញ​ដោយ​អ្នកស្រាវជ្រាវ​ម្នាក់​នៃ​វិទ្យា​សា្ថ​ន​វិទ្យាសាស្ត្រ អេ​ទីន – សូ​វៀត គាត់​រំលឹក​ប្រាប់ថាៈ នៅ​ឆ្នាំ​នោះ នាវា​មួយ​ដែល​ផ្ទុក​ទៅដោយ​អ្នកវិទ្យាសាស្ត្រ និង​ជំនាញការ​យោធា បានធ្វើការ​ស្រាវជ្រាវ​តំបន់​សមុទ្រ​ប្រទេស​គុយបា ។ ពួកគេ​ចាប់បាន «​ក្មេង​ចម្លែក​» ម្នាក់ មាន​សមត្ថភាព​និយាយ​ភាសា​មនុ​ស្សបាន ។ ក្មេង​នោះ​មាន​ស្បែក​ជា​ស្រកាត្រី មាន​ស្រកី​ដូចជា​ស្រកី​ត្រី ក្បាល​ដូច​មនុស្ស តែ​ខាងក្រោម​ជា​កន្ទុយ​ត្រី ។ ក្មេង​មនុស្ស​ត្រី​រូបនេះ ឲ្យ​ដឹងថា ខ្លួន​មកពី​ទីក្រុង Atlantis ។ វា​បាន​រំលឹក​ឡើងវិញ​ថា ដែនដី Attantis ទ្វីបអាហ្វ្រិក និង​តំបន់​អាមេរិក​ខាងត្បូង ធ្លាប់​លិច​ចុះ​សមុទ្រ ហើយ​អ្នករស់នៅ​ក្រោម​សមុទ្រ អាចមាន​អា​យុក​ដល់ ៣០០ ឆ្នាំ ។​

​ក្មេង​មនុស្ស​ត្រី​ត្រូវបាន​បញ្ជូន​យ៉ាង​សម្ងាត់ ទៅកាន់​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​សមុទ្រ​ខ្មៅ ដើម្បី​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី បន្ត​ការស្រាវជ្រាវ ៕