​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន នៅឯ​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម Golden Triangle ស្ថិតក្នុង​ខេត្ត ឈៀង​រ៉ៃ (​ថៃ​) កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ នេះ បាន​ត្រូវ​កប់​ក្នុង​គ្រោះមហន្តរាយ​បាក់​ដី​សង្កត់​លើ ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​គំហក់​ច្រើន​ថ្ងៃ​មកនេះ ។​



​ហាង​ជាច្រើន​កន្លែង​នៅ​ស្រុក Chiang Saen ត្រូវបាន​បិទ​នៅពេល​វេលា​នោះ ហើយក៏​ពុំមាន​នរណាម្នាក់​រងរ​បួស​នោះទេ ។ ដីភ្នំ​, ដើមឈើ​ធំៗ និង​ព្រៃរបោះ បាន​បាក់​សង្កត់ពីលើ​ហាង​ចំនួន ៣ រារាំង​ស្ទះ​ចរាចរ​ចេញចូល​ប្រហែល ១០ កន្លែង​ទៀត និង​បាក់​រលំ​បង្គោល​ភ្លើង ៤ ។

​អភិបាលស្រុក​នេះ លោក Pinij Kaewjitkongthong បាន​អំពាវនាវ​ខាង​កម្លាំង​កងទ័ព និង​កងកម្លាំង​គ្រឿងយន្ត​ធុន​ធំ មកកាន់​ទីកន្លែង​កើតហេតុ ដើម្បី​បោសសម្អាត​ភាព​រញ៉េរញ៉ៃ​ដែលជា​លទ្ធផល​នៃ​គ្រោះមហន្តរាយធម្មជាតិ​នេះ ៕​