​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ធ្វើដំណើរ​ចេញទៅ​កម្សាន្ត នៅតាម​បណ្តា​កោះ មួយចំនួន នា​ខេត្ត​ព្រះសីហនុ បាន​ប្រតិកម្ម ចំពោះ​ការកំណត់ របស់​អាជ្ញាធរខេត្ត ដែល​បាន​តម្រូវ​ឲ្យ​ពួកគេ​ម្នាក់ៗ ត្រូវ​បង់លុយ​ចំនួន ៨​ពាន់​រៀល បន្ថែម​ពីលើ​តម្លៃ​ទិញ​សំបុត្រ​ទូក ឬ​សំបុត្រ​កប៉ាល់ ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

​ភ្ញៀវទេសចរ​ជាតិ​មួយចំនួន បង្ហាញ​អារម្មណ៍​ក្តៅក្រហាយ ចំពោះ​ការកំណត់ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ បានកំណត់​ឲ្យ​ពួកគេ ត្រូវ​បង់លុយ​ចំនួន ៨​ពាន់​រៀល ជូន​រដ្ឋបាលខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា នៅ​កំពង់ផែ​ទូក​ទេសចរណ៍​ឆ្នេរ​អូរ​ឈើទាល​។​

​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ បាន​រិះគន់​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​សុខៗ​មក​តម្រូវ​ឲ្យ​ពួកគេ​បង់លុយ ៨​ពាន់​រៀល បន្ថែម​ពីលើ​ការទិញ​សំបុត្រ​ទូក ឬ​កប៉ាល់​នៅពេលនេះ​។​

​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា ភ្ញៀវទេសចរ​ជាតិ​ភាគច្រើន មិន​ព្រម​បង់លុយ ៨​ពាន់​រៀល តាម​ការកំណត់ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​នោះទេ ដោយ​ចាត់ទុកថា គ្មាន​ហេតុផល​ណាមួយ ដែល​អាជ្ញាធរខេត្ត​នេះ មក​កំណត់ ឲ្យ​ពួកគេ​ត្រូវ​បង់លុយ ៨​ពាន់​រៀល ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ​បែបនេះ​ទេ​។

​បន្ទាប់ពី​មានប្រតិកម្ម​តវ៉ា​ពី​ប្រជាពលរដ្ឋ​ខ្មែរ ឬ​ភ្ញៀវទេសចរ​ជាតិ នៅ​ផែ​ទូក​ទេសចរណ៍​ឆ្នេរ​អូរ​ឈើទាល កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ពួកគេ​បាន​សំណូមពរ ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ឲ្យ​លុបចោល​ការកំណត់​ឲ្យ​ភ្ញៀវទេសចរ ពិសេស​ភ្ញៀវ​ជាតិ ចេញទៅ​កម្សាន្ត​តាម​កោះ​នានា ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​បង់លុយ ៨​ពាន់​រៀល ជូន​រដ្ឋបាលខេត្ត​នេះ បន្ថែម​ពីលើ​តម្លៃ​ទិញ​សំបុត្រ​ទូក ឬ​កប៉ាល់​។

​ទាក់ទិន​បញ្ហា​នេះ ប្រតិបត្តិ​ករ​ទេសចរណ៍​បំរើសេវា​ដឹកជញ្ជូន​ភ្ញៀវ​ចេញទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា ក្នុង​ខេត្ត​ព្រះសីហនុ ក៏​មិន​ពេញចិត្ត​ចំពោះ​ការកំណត់ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​កំណ​ទ់​ឲ្យ​ភ្ញៀវទេសចរ ត្រូវ​បង់លុយ ៨​ពាន់​រៀល​ជូន​រដ្ឋបាលខេត្ត​នេះ ដោយ​សំអាងថា យកទៅ​ចំណាយ​ក្ន​ងុ​ការងារ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ឲ្យ​មាន​បរិស្ថាន​អនាម័យ និង​រៀបចំ​សណ្តាប់ធ្នាប់​សន្តិសុខ​ជូន​ភ្ញៀវទេសចរ​នោះ​។

​ផ្តើម​ពី​បញ្ហា​នេះ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ភ្ញៀវទេសចរ​ជាតិ បាន​ផ្ទុះ​ការតវ៉ា ឬ​បញ្ចេញ​ប្រតិកម្ម ជាមួយ មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បានដាក់​តុ​អង្គុយ​រង់ចាំ​យកលុយ ពី​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ចំនួន ៨​ពាន់​រៀល នៅ​ផែ​ទូក​ទេសចរណ៍​ឆ្នេរ​អូរ​ឈើទាល​។ ប៉ុន្តែ​ការតវ៉ា​នេះ បាន​រំសាយ​ទៅវិញ ព្រោះ​មន្ត្រីរដ្ឋបាល ខេត្ត​ព្រះសីហនុ មិនបាន​បង្ខំ ឲ្យ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ទាំងនោះ ត្រូវតែ​បង់លុយ ៨​ពាន់​រៀល​ជូន​ខេត្ត​នោះទេ ដោយ​ធ្វើឡើង​តាម​ការស្ម័គ្រចិត្ត​តែប៉ុណ្ណោះ​។

​ត្រង់ចំណុច​នេះ មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ភ្ញៀវទេសចរ​ពិសេស​ភ្ញៀវ​ជាតិ គឺ​មិនទាន់បាន​ស្ម័គ្រចិត្ត​បង់លុយ ៨​ពាន់​រៀល ជូន​រដ្ឋបាលខេត្ត​ទេ ប៉ុន្តែ​មាន​ភ្ញៀវ​អន្តរជាតិ​មួយចំនួន បាន​យល់ព្រម​បង់លុយ​នេះ​ដោយ​គ្មាន​ការបង្ខិតបង្ខំ​ពី​រដ្ឋបាលខេត្ត​នោះទេ​។

​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃ​ដំបូង នៃ​ការតម្រូវ​ឲ្យ​ភ្ញៀវទេសចរ​ចេញទៅ​កម្សាន្ត​តាម​កោះ ត្រូវ​បង់លុយ ៨​ពាន់​រៀល ជូន​អាជ្ញាធរ​នេះ បានធ្វើ​ឡើងទៅ​តាម​ការ​ស្ម័គ្រចិត្ត ដោយ​គ្មាន​ការចាប់​បង្ខំ​នោះទេ​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា មាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ជិត ២០​នាក់​ទេ បាន​បង់លុយ ៨​ពាន់​រៀល​ជូន​រដ្ឋបាលខេត្ត​។

​លោកស្រី ជៀប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ បានស្នើ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​ពិចារណា​ឡើងវិញ ចំពោះ​ការកំណត់​ឲ្យ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​តាម​កោះ ត្រូវ​បង់លុយ ៨​ពាន់​រៀល ជូន​រដ្ឋបាលខេត្ត ដើម្បី​ជៀសវាង​មានប្រតិកម្ម​តវ៉ា​ថែមទៀត ពី​ប្រជាពលរដ្ឋ​នា​ថ្ងៃ​អនាគត​។

​ឆ្លើយតប​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការកំណត់​ឲ្យ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​តាម​ខេត្ត​ត្រូវ​បង់លុយ ៨​ពាន់​រៀល ពី​ការលក់​សំបុត្រ​ទូក ឬ​ពី​ភ្ញៀវទេសចរ​ម្នាក់ នៅពេលនេះ រដ្ឋបាលខេត្ត បាន​យោងទៅតាម​ចំណារ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ ២០១៧ និង​លិខិត​ចុះ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​បន្ថែម​លើ​នេះ លោក​ថា ការយក​លុយ ៨​ពាន់​រៀល​នេះ ក៏​ផ្អែក​ទៅតាម​ចំណារ របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី​ស្ថានភាព​គ្រប់គ្រង និង​ធ្វើ​អាជីវក​ម្មទូក​ទេសចរណ៍ ដែល​បាន​បើក​ធ្វើ​អាជីវកម្ម​នា​ខេត្ត​ព្រះសីហនុ រាល់ថ្ងៃនេះ ដើម្បី​ឈានទៅ​ពង្រឹង​ការងារ​គ្រប់គ្រង​លើ​វិស័យ​ទេសចរណ៍ និង​គ្រប់គ្រង​ប្រាក់ចំណូល ឲ្យ​ស្របតាម​នីតិវិធី​ហិរញ្ញវត្ថុ​សាធារណៈ ដែល​រាជរដ្ឋាភិបាល បានសម្រេច​ជាគោលការណ៍​ធំៗ​ចំនួន​៣​ចំណុច​។

​លោក យន្ត មីន សង្កត់ធ្ងន់ថា ការយក​លុយ ៨​ពាន់​រៀល ពី​ភ្ញៀវទេសចរ​ម្នាក់​ចេញទៅ​កម្សាន្ត​តាម​កោះ នានា របស់​រដ្ឋបាលខេត្ត​ពេលនេះ ដើម្បី​យកទៅ​ចំណាយ​លើ​ការ​រ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ឲ្យ​មាន​អនាម័យ បរិស្ថាន និង​មាន​សន្តិសុខ សុវត្ថិភាព​។

​ទោះជា​បែបណា​ក្តី ទាំង​ប្រតិបត្តិ​ករ​ទេសចរ ពិសេស​ភ្ញៀវទេសចរ​ជាតិ បានស្នើ​ដល់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​លុបចោល​ការកំណត់ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាដើម ដែល​ត​ម្រុ​វ​ឲ្យ​ភ្ញៀវ​ចេញទៅ​កម្សាន្ត​តាម​កោះ​នា​ខេត្ត​ព្រះសីហនុ ក្នុង​ម្នាក់ៗ ត្រូវ​ត្រូវ​បង់លុយ ៨​ពាន់​រៀល បន្ថែម​ពីលើ​តម្លៃ​ទិញ​សំបុត្រ​កប៉ាល់ ឬ​សំបុត្រ​ទូក​ជាថ្មី​ឡើងវិញ​៕ ខ្មែរ​ស្ថាបនា​

អត្ថបទសំខាន់៖ ​ក្រឡេកមើល​ជីវភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​នៃ​មហាអំណាច​សេដ្ឋកិច្ច​ជប៉ុន ដែល​ពុំ​ស្ងើចសរសើរ​ពុំបាន​!!

​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ស្ទើរតែ​ទាំងអស់ សុទ្ធសឹង​មាន​ជីវភាព​សាមញ្ញ ឬ អាច​ថា​មាន​ខ្លះ​ក្រីក្រ ក្រោយពេល​ពួកគេ​ចូលនិវត្តន៍ ។​

​អតីត​ជា​នាយករដ្ឋមន្ត្រី​រូបនេះ ច្រើន​ធាក់​កង់​ទៅ​ផ្សា​រទិញ​ម្ហូបអាហារ​ឲ្យ​ភរិយា

​លោក Murayma ក្រោយពេល​ចប់​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន ហើយ​បន្ទាប់ពី​ចប់​ភារៈកិច្ច​ជា​តំណាងរាស្ត្រ បាន​នាំ​គ្រួសារ​ទាំងមូល​មករ​ស់​នៅ​ស្រុកកំណើត​នៅ Oita ចំណុះ​កោះ Kyushu ប្រទេស​ជប៉ុន ។​

 

….​ជាមួយ​សម្លៀកបំពាក់​ដ៏​សាមញ្ញ លោក​ធាក់​កង់​យ៉ាង​ព្រងើយ​ទៅ​ផ្សារ 

​​លោក​ពោលថាៈ ភរិយា​ខ្ញុំ​ឈឺចង្កេះ ទើប​ខ្ញុំ​ជិះ​កង់​មក​ទិញ​ម្ហូបអាហារ ។ បែបនេះ សួរ​ប្រិយមិត្ត​ថា តើ​អ្នក​ដែល​ប្រមើល​គិត​ឃើញ​មាន​អតីត​នាយករដ្ឋមន្ត្រី ហើយ​មាន​វ័យ ៩០ ឆ្នាំ ទៅហើយ បែរជា​ជិះ​កង់​រាល់​ព្រឹក ដើម្បី​ទៅ​ផ្សារ​ដែរ​ទេ​?

​ងាក់​មក​មើល «​វិមាន​» របស់គាត់​វិញ​ម្តង វា​សាមញ្ញ​ដូច​ម្ចាស់​ដែរ 

​លោក Murayma ប្រាប់ថាៈ ផ្ទះ​នេះ​សាងសង់​តាំងពី ១៣០ ឆ្នាំ មុន​ម្ល៉េះ ។ ពេល​អាមេរិក​ទម្លាក់​គ្រាប់បែក​អំឡុង​ឆ្នាំ​១៩៤៥ លើ​ក្រុង​នេះ វា​រង​ការខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ ។ តាម​ខ្ញុំ វា​ជា​ផ្ទះ​មាន​ភ​ព្វ​សំណាង ទើប​ខ្ញុំ​ទិញ​វា ។​

​ឈាន​ជើង​ចូលដល់​ក្នុងផ្ទះ ស្ត្រី​ចំណាស់​សាមញ្ញ​ម្នាក់​បង្ហាញ​ភាព​រាក់ទាក់ ឱនក្បាល​គោរព ។ កាន់តែ​គិត​ពុំ​ដល់​ថា នេះ​ជា​អតីត​ស្ត្រី​ទី​១​របស់​ជប៉ុន ។​

​ប្រការ​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ផ្ទះ​នេះ​ពុំ​ឃើញ​មាន​អង្គរក្ស​ការពារ ហើយក៏​គ្មាន​ប្រព័ន្ធ​ឃ្លាំមើល​ទំនើប​អ្វី​ទេ ។ ក៏​គ្មាន​អ្នកបម្រើ​ណា​ម្នាក់​ដែរ ។​

​អ្នកខ្លះ​សួរថាៈ «​នាយករដ្ឋមន្ត្រី​ជប៉ុន ពេល​ចូលនិវត្តន៍ តើ​ទទួលបាន​របប​ពិសេស​អ្វី​ដែរ​?» ។ លោក Murayama ឆ្លើយថាៈ «​គ្មាន​របប​ពិសេស​អ្វី​ទាំងអស់​!!» ។​

​ប្រធានាធិបតី​អាមេរិក តែង​ទទួលបាន​របប​ពិសេសៗ ក្រោយពេល​ចូលនិវត្តន៍ ជាអាទិ៍ៈ កងការពារ​, ប្រាក់​សោធន​និវត្តន៍​ខ្ពស់​…. ថែមទាំង​ថិ​វ​កា​សំរាប់​សាងសង់​បណ្ណាល័យ​មួយ​ទៀតផង ។​

​ជប៉ុន​វិញ គឺ​ពុំមាន​អ្វី​ទាំងអស់ ពោលគឺ​ដូច​ពលរដ្ឋ​ធម្មតា ។ ពេល​មាន​ជំងឺ​ដ​ង្កា​ត់ ត្រូវ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​ព្យាបាល ហើយ​បង់ថ្លៃ​សេវា ៣០% ពី «​ហោប៉ៅ​» របស់ខ្លួន​ដូច​ពលរដ្ឋ​ដទៃ ។​

​អ្នកកាសែត​តាមដាន​រឿងនេះ បាន​ប្រឹង​អញ្ជើញ​អតីត​នាយករដ្ឋមន្ត្រី​ទៅ​បរិភោគ​អាហា​ថ្ងៃត្រង់ ។ ចុងក្រោយ លោក​យល់ព្រម ។​

​ពេល​ចូលដល់​ហាង Sushi ភ្លាម គ្រាន់តែ​អង្គុយ​ចុះ ក៏មាន​គេ​យក​អាហារ​មក​ដា​ក់លើ​តុ ។ ម្ចាស់​ហាង​ប្រាប់ថា ឲ្យ​តែ​ដឹងថា​លោក Murayma មក គេ​ដឹង​គាត់​ចូលចិត្ត​អ្វី​ហើយ​! ។​

​ព្រោះថា លោក​ត្រូវបាន​ពលរដ្ឋ​នៅ​ទីនោះ​ចាត់ទុកថា កុលបុត្រ​ឆ្នើម​របស់​ពួកគេ ។ ប្រាកដ​ណាស់ បែបនេះ តើ​គាត់​ត្រូវការ «​អង្គរក្ស​» ដើម្បី​អ្វី​ទៅ​? ។​

​ពេល​បរិភោគ​រួច អតីត​នាយ​រដ្ឋមន្ត្រី​រូបនេះ ពោល​ទាំង​ទើសទាល់​ថាៈ ពិតជា​ខ្លាចចិត្ត​ណាស់​! លោក​ចចេស​គិតលុយ Sushi ឲ្យ​ប្តី​ប្រពន្ធ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាចចិត្ត​ណាស់​! ។​

ពេល​រថយន្ត​អ្នកកាសែត​ចេញទៅ លោក​បន្ត​ឈរ​ឱន​… គោរព​!

​គេ​ថាៈ នៅ​ប្រទេស​ណាក៏ដោយ ពេល​ឃើញ​អតីត​មេដឹកនាំ​ដែល​ចូលនិវត្តន៍ ហើយ​មាន​ជីវភាព​រស់នៅ​សាម​ញ្ញាៗ នោះ​ប្រទេស​នោះ​មានកំ​រិត​ពុករលួយ​ទាប​បំផុត ហើយ​ផ្ទុយ​មកវិញ​គឺ​…. ។​

​ប្រហែលជា​បែបនេះ ទើប​ជប៉ុន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច ហើយ​ថ្មីៗ​នេះ គេ​បានផ្តល់​ប្រាក់កម្ចី​ជំនួយ​ដល់​កម្ពុជា​យើង​…. ៕