លោក ឡេង ណាវ៉ាត្រា ​ទម្លាយពាក្យក្នុង​ចិត្តទាំង​ឡាយ​ថា « 11/08/2017🙏🙏✍️មានប​ងប្អូនសួខ្ញុំច្រើនណាស់ ពីការជោគជ័យរបស់ខ្ញុំ តែខ្ញុំឆ្លើយមិនអស់ទេតាមឆាត មានតែផុសបែប​​នេះ ទើបឃើញ​ទាំងអ​ស់គ្នាតាម​ពិតបង​ប្អូនដែល​បានទៅ​កូរ៉េ​ គឺបានជោគជ័យមួយជំហានហើយ​បងប្អូននៅកូរ៉េគួពិ​ចារណាឡើងវិញអោ​យបានច្បា​ស់និងរៀបចំផ្លូវ​ដើរអោយត្រូវមុន​និងសំរេច​ចិត្តយកលុ​យធ្វើ្វអ្វីមួយ​ នេះជាបទ​ពិសោធន៍​បងប្អូន​ដែលធ្លាប់​មកពីកូរ៉េដែ​លបរាជ័យ៖

1- សំរាប់អ្នករស់នៅជនបទ និង ស្រុកស្រែ មិនគួយកលុយសង់ផ្ទះ នៅ

ស្រុកកំណើត ដែលគ្មានគំរោងច្បាស់ថា និង មានមុខរបរកស៊ីនៅ
ទីនោះទេ​
-​ បងប្អូនដែលសាងសង់ផ្ទះនៅស្រុកកំណើត ហើយអស់លុយមកពីកូរ៉េ
វិញ គឺតែងតែ រកការងាធ្វើនៅភ្នំពេញ ដោយជួលផ្ធះគេ ហើយកា
ធ្វើបែបនេះគ្រាន់តែបានកាសរសើរ ពីអ្នកភូមិប៉ុណ្ណោះតែកាពិត
យើងត្រូវកប់លុយចោល អត់រីកចំរើន និង​ គ្មានលុយសំរាប់ ប្រកប
មុខរបរផ្សេង ពេលត្រូវកាលុយលក់ក៍មិនចេញ ព្រោះផ្ធះនៅស្រុកស្រែ
គ្មានអ្នកទិញវីញទេ សូម្បីថ្លៃដើម
ជម្រើសល្អ បើចង់ទិញផ្ទះគួទិញនៅទីក្រុង កាន់តែជិតក្រុងកាន់តែ
ល្អព្រោះទីក្រុង មានមុខរបរ មានកាងាគ្រប់សព្វ ដែលយើងងាយ
ស្រួលក្នុងកាប្រកបកាងា ចញ្ចឹមជីវិត មិនតែប៉ុណ្ណោះផ្ទះដែលទិញនោះ
អាចឡើងថ្លៃ ឬចំនេញថែមទៀត (នេះសំរាប់អ្នកចង់បានផ្ទះនៅ)
2- មិនគួរទុកលុយមកខ្មែរទើបវិនិយោគទេ ព្រោះរយះពេលយើងនៅ
ទីនោះ៤ទៅ៥ឆ្នាំវាអាចបងើ្កនលុយចំនេញបានច្រើន ហើយម្យ៉ាង
ទៀត កាសន្សំលុយមកដល់ខ្មែរទើបចាប់ផ្ដើមអាជីវកម្មគឺខ្លួនយើង
ពិបាកដោះស្រាយណាស់ ណាមួយប្រាក់ចំនាយប្រចាំថ្ងៃ ណាមួយ
គ្មានបទពិសោធន៍ច្បាស់លាស់ បំបេះចាយនេះបន្តិចនោះបន្តិច
អស់លុយ គឺ ពិបាកហើយ អ្នកខ្លះច្រើនតែសុញហើយនិយាយថា
គ្មានលុយ ឬ លុយមិនទាន់សល់ ចាំមកដល់ខ្មែរសិន ត្រូវចាំថា ធ
នាគា​ មានច្រើន យើងអាចយកមករកស៊ីបាន យកលុយដុំមក
ប្រើ យក ប្រាក់ខែសង គេតាមក្រោយ បើសិន មានលុយ៥០០០ដុល្លាត្រូវ
សំលឹងមើលមុខរបរ២០០០០ដុល្លា តែក៏ត្រូវយត្ន័ដែទៅលើមុខរបរ
គួតែរកអ្នកដែលបទពិសោធន៍សួនាំគេ ស្វែងយល់ខ្លួនឯងនិង
សិក្សារ គំរោងអោយមត់ចត់ តែបើមិនច្បាស់ទេសុខចិត្ត ទិញដីទុក្ខ
នៅក្នុងក្រុងក៍ល្អដែ មិនឈឺក្បាលច្រើន កាត់តែជិតក្រុងកាន់តែល្អ
សំខាន់ត្រូវទិញកន្លែងដែលមានគេអភិវឌ្ឍន៍ពិតប្រាកដ និងទិញពី
មនុស្សដែលគួទុកចិត្ត ឯកសារគ្រប់គ្រាន់ពិសេសតំលៃទាប
3- មិនគួ វិនិយោគខ្វះកាពិចារណាស្តាប់គេនិយាច្រើនជាងកាមើល
ឃើញ គួជៀសវាងកាប្រកបកាងារ ជាបណ្ដាញ ប្រភេទបោកតគ្នា
4- មិនគួ រៀបអាពារហ៍ពិពារហ៍នៅអំឡុងពេលធ្វើកានៅកូរ៉េទេ ព្រោះចុះឡើងចាយលុយច្រើនហើយខាតកាងាទៀត ហើយបើសិនរៀមការកុំធ្វើអោយសំបើប ចាយខ្ចះខ្ចាយពេក ព្រោះចំណូលយើងមានកំរិត បងប្អូនខ្លះទៅកូរ៉េបានត្រឹមការប្រពន្ធមួយ ក៍អស់លុយ ត្រូវរៀបចំគំរោង ប្រើប្រាស់លុយ អោយបានត្រឹមត្រូវ ។
5- មិនគួ ទិញរបស់មិនមានតំរូវកាចាំបាច់ ទូសព្ទ័ថ្លៃ ម៉ូតូ និង ឡាន ព្រោះលុយយើងនៅមានកំរិត ហើយមុខរបរមិនទាន់រឹងមាំ
ពីខ្ញុំ ឡេង ណាវ៉ាត់ត្រា នេះគ្រាន់តែចំនេះដឹងផ្ទាល់ខ្លួនប៉ុណ្ណោះ 🙏🙏🙏🙏🙏មានអ្វីអាចសួបាន ថ្ងៃនេះរវល់ឆ្លើយបានប៉ុណ្ណឹង ពេលក្រោយចាំឆ្លើយទៀត»៕

Image may contain: 1 person, standing
Image may contain: 1 person, standing and outdoor
Image may contain: 1 person, standing
Image may contain: 2 people
Loading...