​ប្រសិន​អ្នក​នៅតែ​ខ្វះ​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការអង្កេត​មើល​អ្វីៗ​ជុំវិញខ្លួន​ដោយ​ប្រុងប្រយ័ត្ន មុនពេល​ធ្វើដំណើរ​ឆ្លង​កាត់​ផ្លូវ​ទេ វីដេអូ​នេះ​ជា «​មេរៀន​» មួយ​ដើម្បី​ជា​ដាស់តឿន​ដល់​អ្នក​ដែល​នៅតែ​ព្រងើយ​ត​ន្តើ​យ​ចំពោះ​រឿងនេះ ។​

​ស្តែងៗ​គួរ​ឲ្យ​ស្លុតរន្ធត់​ខ្លាំងណាស់ ស្ត្រី​ជាយាយម្នាក់ ខណៈពេល​រុញ​រទេះ​ដែលមាន​ចៅប្រុសតូច​ម្នាក់​នៅលើ​នោះ ឆ្លងកាត់​ផ្លូវបំបែក​មួយ​នៅក្នុង​ប្រទេស​ចិន ដោយ​ស្រប​នឹង​សញ្ញា​ភ្លើង​ខៀវ​អនុញ្ញាត ដោយ​គាត់​ពុំបាន​គិតថា មាន​ការធ្វើ​ចរាចរណ៍​ល្មើស​ណាមួយ​ល្មើ​សនឹង​ភ្លើងស្តុប​ក្រហម​ទេ ។ ប៉ុន្តែ ការធ្វើដំណើរ​ស្របតាម​សញ្ញា​ភ្លើងស្តុប​អនុញ្ញាត​របស់គាត់​ត្រូវបាន​រារាំង​គួរ​ឲ្យ​រន្ធត់​បំផុត ខណៈ​គាត់​រុញ​រទេះ​ចៅប្រុស​ឆ្លងកាត់​ចំណែក​ផ្លូវ​ទី​២ ស្រាប់តែ​រថយន្ត​ធុន​ធំ​១​គ្រឿង បើកបរ​ល្មើស​ភ្លើង​ក្រហម បាន «​ឆក់​» យក​រទេះ​ចៅ​របស់គាត់​យ៉ាង​សាហាវ ។​

​ទោះជា​យ៉ាងណា វា​ត្រូវបាន​ចាត់​ថា​ជា​សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់ ដែល​រថយន្ត​នោះបាន​ជាន់​ហ្វ្រាំង​ឈប់​ង៉ក់ ហើយ​ចៅប្រុស​របស់គាត់ ពុំ​ទទួលរង​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​នៅ​ខាងក្រោម​រថយន្ត​ធំ​នោះ ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប ខណៈពេល​ជាន់​ហ្វ្រាំង​ឈប់​រថយន្ត ឃើញថា រថយន្ត​ដឹកទំនិញ​ពុំបាន​បើក​ផ្តាច់ជីវិត​នោះទេ ដោយ​ភ្លាមៗ​នោះ អ្នកបើកបរ​បាន​ចុះ​យ៉ាង​លឿន ដើម្បី​មើល​រក​ក្មេងប្រុស ហើយ​គាត់​បាន​លើក​វា​ចេញពី​ខាងក្រោម​រថយន្ត ប្រគល់ជូន​ម្តាយ​ខណៈពេលដែលស្រ្តីជាយាយពោរពេញដោយ​កំហឹង​បាន​វាយតប់​មកលើ​គាត់​យ៉ាង​សន្ធាប់ ។​

​ទស្សនា​វីដេអូ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​នេះ​ទាំងអស់គ្នា​!!​

Loading...