​ហេតុការណ៍​ដ៏​កម្រ​នេះ បានកើត​ឡើង​នៅ Palhoca ភាគខាងត្បូង​ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃទី​៧ ខែកក្កដា កន្លងមក ខណៈពេលដែល​រថយន្ត​ក្រុង​មួយ​នេះ កំពុង​បង្វិល​កង់​លើផ្លូវ ។​

Daily Mail បាន​បង្ហោះ​ផ្សាយ​ខ្សែ​វីដេអូ​ថត​បាន​ទិដ្ឋភាព​ពុំគួរ​ឲ្យ​ជឿ គឺ​រថយន្តក្រុង​កំពុង​រត់​សុខៗ ស្រាប់តែ​ដាច់​ជា ២ កំណាត់ ធ្វើ​ឲ្យ​អ្នកដំណើរ​ស្រែក​ឡើង​យ៉ាង​រន្ទឺ ព្រោះ​តក់ស្លុត​ខ្លាំងពេក ។​

​ខ្សែ​វីដេអូ​នេះ​ថត​បាន​ដោយ​ចៃដន្យ​ពី​សំណាក់​អ្នកដំណើរ​អង្គុយ​នៅ​កន្ទុយ​រថយន្ត ដែល​វា​បង្ហាញ​ឲ្យ​ឃើញ​រថយន្តក្រុង​កំពុង​បង្កើនល្បឿន​ចាកចេញ​ពី​ចំណោត ស្រាប់តែ​ឮសូរ​ស្នូរ​….​ចម្លែក ។​

​ប៉ុន្មាន​នាទី​ក្រោយ វា​ដាច់ចេញ​ពីគ្នា​បន្តិច​ម្តងៗ ហើយ​ផ្តាច់​ជា​២​បំណែក ៕​

Loading...