តារា Charecter ដ៏ល្បីមួយរូបនៅប្រទេសជប៉ុនគឺ ​នាង Enako ត្រូវបាន​គេ​ស្គាល់​ថា​ជាអ្នក​តែង Cosplay ដ៏ទាក់ទៀញ ដំបូង​ឡើយ​វាមិនមែនជាអាជីពរបស់នាងឡើង វា​គ្រាន់តែ​ជា​ចំណូលចិត្ត​នាង​ប៉ុណ្ណោះ តែដោយសារមានការគាំទ្រដ៏ច្រើន ​បច្ចុប្បន្ននាង​បាន​កែប្រែ​វា​ទៅជា​វិធី​រកលុយ​ដែល​នាង​អាច​រកចំណូលបាន​យ៉ាងច្រើន​ក្នុង​មួយឆ្នាំៗ​តាមរយៈ​ការធ្វើ​បែបនេះ ។​

នៅក្នុង​កម្មវិធី​ពិព័រណ៍​តុក្កតា និង ហ្គេម​ដ៏​ធំ Comiket ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ក្រុង​តូ​ក្យូ នាងបានប្រាប់ពីចំណូលរបស់នាងរហូត​​ទៅដល់ ៩១.៥០០ ដុល្លារ តែក្នុង ​រយៈពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ដែល​ប្រាក់​ទាំងនោះ​បានមកពី​ការថតរូប​ច្រើន ក៏ដូចជា​បាន​ពី​​កម្មវិធី​មួយចំនួន​ផងដែរ ។

្របភាពព័ត៌មានឲ្យដឹងថា ប្រាក់​ចំ​ណួ​ល​ដ៏​ច្រើន​នេះ​បានធ្វើឱ្យ​គ្រប់គ្នា​សរសើរ​នាង​យ៉ាងខ្លាំង រហូត​អ្នកខ្លះ​បាន​ថា ប្រាក់ចំណូល​នាង​ត្រឹមតែ​ពីរ​ថ្ងៃ អ្នក​ធម្មតា​រក​មួយឆ្នាំ​ប្រហែល​មិនបាន​ផង ។ ចង់ដឹងថា នាង​តែងខ្លួន Cosplay ស្អាត និង ឡូយ​បែបណា ទើប​អាចធ្វើ​ឱ្យគេ​ចាប់អារម្មណ៍ និង អាច​រកចំណូលបាន​ច្រើន​បែបនេះ សូម​ទស្សនា​រូបថត​នាង​ខាងក្រោម​នេះ ៖ ​ប្រភព ៖ Koreaboo