​អ្នក​ដែល​ធ្លាប់​ប្រទះឃើញ​ផ្ទាល់ និង​រូបភាព​ថត​បាន នោះ​បញ្ជាក់ថា វា​ជាស​ត្វ​ដ៏​ធំ​សម្បុរ​សស្គុះ កម្ពស់​ប្រមាណ ៣០ ម៉ែត្រ លក្ខណៈ​ផ្ទៃមុខ​ស្រដៀង​មនុស្ស​…. ។​



​តាម​គេហទំព័រ Ancient-cod គេ​ហៅ​វា​ថា Ningen ដោយ​ក្នុង​ភាសា​ជប៉ុន​មានន័យថា «人間» ។ គេ​បាន​ប្រទះឃើញ​ដំបូង​នៅ​ឆ្នាំ​១៩៩០ ។ ដំបូង ពួក​នាវិក​នៃ​នាវា​នេសាទ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក នឹកស្មានថា វា​ជា​មនុស្ស​រស់នៅ​ប៉ូល​ខាងត្បូង ហើយ​ពាក់អាវ​រោម​ខ្លាឃ្មុំ​ស ព្រោះ​គម្លាត​ពីគ្នា​ឆ្ងាយ​ពេក ។​

​ប៉ុន្តែ ពេលដែល​នាវា​នេសាទ​ចូល​កៀក ទើប​ពួកគេ​ចង់​លោះ​ព្រលឹង ដោយ​ឃើញ Ningen មាន​កម្ពស់​ដ៏​ខ្ពស់ជាង​អ្វីៗ​នៅ​ជុំវិញ (​ប្រមាណ ៣០ ម៉ែត្រ​) ។ វា​មាន​ស្បែក​រលោង​ស្រិល គ្មាន​រោម ហើយ​ពណ៌​សស្គុះ​តែម្តង ។​

​នៅ​ឆ្នាំ​២០០៦ សមាជិក​ម្នាក់​នៃ​វេទិកា Z Chennel បាន​ពើប​ប្រទះឃើញ​វា​កំពុង​ចលនា​ក្នុង​ទឹក ។ ពួកគេ​នឹកស្មានថា ជា​នាវាមុជទឹក ។ តែ​ពេល​ចូល​កៀក ទើប​ភ័យ​តក់ស្លុត​ឥ​ឧបមា គ្រា​ឃើញ​វា​កំពុង​ដកដង្ហើម រួច​ក៏​បាត់ស្រមោល​មួយ​រំពេច​ក្រោយមក ។​

​ហេតុការណ៍​កាន់តែ​ក្តៅគគុក និង​ទាញ​ចំណាប់អារម្មណ៍​របស់​ពិភពលោក គ្រា​ឆ្នាំ​២០០៧ ទស្សនា​វ​ដ្តី MV របស់​ជប៉ុន បានធ្វើការ​ប្រកាស​ជា​សាធារណៈ​នូវ​រូបភាព​ថត​បាន​ដោយ​ផ្កាយរណប Google Maps បង្ហាញ​ឲ្យ​ឃើញ Ningen នៅ​ប៉ូល​ខាងត្បូង ។​

​តែ​នៅ​មហាសាគរ ពិតជា​បង្កប់​នូវ​អាថ៌កំបាំង​យ៉ាងច្រើន ខណៈពេលដែល​មនុស្សលោក​ប្រមូលផ្តុំ​សិក្សា​លើ​អវកាស​ច្រើនជាង ៕​