​ទោះបីជា​ច្រើន​ឆ្នាំ​កន្លងទៅ ជប៉ុន​រង​នូវ​បាតុភូតធម្មជាតិ​ច្រើន ជាអាទិ៍ៈ ព្យុះភ្លៀង​ធំៗ រលក​យក្ស​ស៊ូណាមិ ប៉ុន្តែ តាម​ទីក្រុង​ធំៗ​របស់​ជប៉ុន ពុំ​ឃើញ​មាន​ស្ថានភាព​លិចលង់​ដូចជា​នៅ​ប្រទេស​នានា​ឡើយ ។​

​ទាំងអស់​ដោយសារ​គេ​មាន​ប្រព័ន្ធ​បង្ហូរទឹក​ដ៏​អស្ចារ្យ​៖



​បង្គោល​បេតុង​ដ៏​រឹងមាំ ក្នុង​អាង​បង្ហូរទឹក​ខ្នាត​យក្ស ។​

​បុគ្គលិក​ថែទាំ​លូ លង​ក្នុងនោះ​មើលទៅ​ប៉ុន​….​ស្រមោច​ ។

​មាន​ប្រព័ន្ធ​រំដោះ «​ខ្យល់​» យ៉ាង​ធំ​ ។

​ច្រកចូល​សំរាប់ «​ទឹក​» ក្នុង​ប្រព័ន្ធ​នេះ ពិតជា​ពុំ​ងាយ​បង្ក​ឲ្យ​មានការ​…..​ស្ទះ ។​

​នៅ​ពី​ក្នុង​មាន​ប៉ម​សំរាប់​ឃ្លាំមើល​ស្ថានការណ៍​ជាប្រចាំ ។​

​រចនាសម្ព័ន្ធ​ខាងក្នុង​នៃ​ប្រព័ន្ធ​បង្ហូរទឹក ។​

​ទ្វា​ទឹក​ចេញចូល​បញ្ជារ​ដោយ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ពុំមែន​….​គម្រប​ទេ ។​

​វា​ស្រដៀង​នឹង​សត្វ​នាគ​ពត់​ពែន​ខ្លួន​នៅក្រោម «​ដី​» ។​


​សន្ទះ​បិទ​បើក​ដ៏​ធំ​ទូលាយ​ងាយស្រួល​សំរាប់​កម្មករ​បំពេញ​កិច្ចការ ។​

​ពី​ឆ្នាំ​១៩០០ មក​ម្លេះ ជប៉ុន​បាន​បង្កើត​ច្បាប់​….«​ច្បាប់​បង្ហូរទឹក​» ដោយ​ប្រទេស​នេះ​បាន​វិនិយោគ​ទឹកប្រាក់​ដ៏​សន្ធឹកសន្ធាប់​លើ​វិស័យនេះ ។​

​វា​ពិតជា​ខ្លាំងក្លា ហើយ​អស្ចារ្យ​បំផុត ។​

​ទោះបី​កំរិត​ភ្លៀង ១០០ មី​លី​ម៉ែត្រ ក៏​គ្មាន​បញ្ហា​អ្វី​ដែរ ។​

​រូបភាព​ខាង​ក្នុងនៃ​ប្រព័ន្ធ​បង្ហូរទឹក ។​

​ជប៉ុន​ពិតជា​ប្រទេសមួយ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ណាស់ ទើប​គេ​បញ្ចៀស​បាន​នូវ​ស្ថានភាព «​ធ្វើ​ផ្លូវ ធ្វើ​លូ​ជាប់​…..​រហូត​» ពុំមាន​ពេល​ឈប់ ។