​ស្លឹក​ស្ពៃក្តោប​ស្រដៀង​នឹង​ដែក​ឆក់ ដែល​វា​នឹង​ជួយ​ស្រូបយក​ជំងឺ​ដ​ង្កា​ត់​ចេញពី​សរីរាង្គ ។ តាម FitSpirit នោះ​ស្ពៃក្តោប​ពុំ​ត្រឹម​ជា​បន្លែ​ដ៏​មាន​ប្រយោជន៍​ទេ វា​ថែមទាំង​ជា​ឱសថ​ផងដែរ ។​



​ស្ពៃក្តោប​អាចជួយ​ដល់​យើង​ក្នុងការ​ព្យាបាល​ជំងឺ​ខាងក្រោម​៖

– ហើម​ដោយ​ការ​ប៉ះ​ទ​ង្គិ​ចៈ យក​សន្លឹក​ស្ពៃក្តោប​ស្រស់​លាង​ស្អាត មក​គ្របពីលើ​កន្លែង​ហើម រួច​យក​ស្ពៃ​មក​ចង​ផ្អោប​ឲ្យ​ជាប់​ពេញ​១​យប់ ។ ព្រឹក​ឡើង អ្នក​នឹងមាន​អារម្មណ៍​ធូរស្រាល ។​

– ឈឺ​បំពង​កៈ យក​សន្លឹក​ស្ពៃ​ទៅ​គ្របពីលើ រួច​យក​ក្រមា​រុំ​ទុក​១​យប់ ព្រឹក​ឡើង​នឹង​ធូរស្រាល ។​

– ឈឺក្បាលៈ ភាគច្រើន​បណ្តាលមកពី​ស្ត្រេ​ស ហត់​ជ្រុល ។ យក​សន្លឹក​ស្ពៃក្តោប​មក​គ្របពីលើ​ក្បាល និង​សៀតផ្កា​សងខាង ហើយ​អាច​ប្រើ​មួក​ដើម្បី​រក្សា​វា​ឲ្យ​នៅ​១​កន្លែង​ពេញ​១​យប់ លុះ​ព្រឹក​ឡើង​នឹង​ឃើញ​លទ្ធផល ។​

– ឈឺ​ដើមទ្រូង​ពេល​បំបៅកូនៈ យក​សន្លឹក​ស្ពៃក្តោប​មក​គ្របពីលើ​សុដន់ ហើយ​យក​ក្រណាត់​មក​ចង​ផ្អោប​វា​ឲ្យ​ណែន​តឹង ។ អ្នក​អាចធ្វើ​បែបនេះ​ក្រោយពេល​បំបៅកូន ១​រយៈ​ក្រោយ​នឹង​ឃើញ​លទ្ធផល ។​

​ប្រសិទ្ធភាព​នៃ​ស្ពៃក្តោប​ខាងលើ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​នៃ​មន្ទីរពេទ្យ ១០៨ ដែលជា​មន្ទីរពេទ្យ​ល្បី​របស់​វៀតណាម ទទួលស្គាល់​ផងដែរ ។ ពួកគេ​នៅ​ទូន្មាន​បន្ថែមថា អ្នក​អាច​ប្រើ​វិធីសាស្ត្រ​ម្យ៉ាងទៀត គឺ​ស្ងោរ​វា​យក​ទឹក​មក​ផឹក រួច​យក​កាក​របស់​វា​មក​បំពោក​លើ​កន្លែង​ឈឺ ពិសេស​វា​ជំនួយ​ដល់​ការឈឺ​សន្លាក់ សាច់ដុំ​ដៃជើង ក្អក​ឡើង​ស្លេះ ទល់លាមក រលាក​ក្រពះ ។​ល​។​

​វិធី​២​យ៉ាង​ខាងលើ អ្នក​អាចអនុវត្ត​វិធី​ណាមួយ​ក៏បាន ឬ ក៏​អនុវត្ត​វិធី​ទាំង​២​តែម្តង ៕

Loading...