​ស្ថាប័ន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ឧស្សាហកម្ម​អូស្ត្រាលី (CSIRO) បានចេញ​សេចក្តី​ទូន្មាន​ឲ្យ​មនុស្ស​គ្រប់គ្នា​ទទួលទាន​យ៉ាងតិច​សំបក​ក្រូចឆ្មារ ឬ ក្រូចឆ្មារ​បង្កក ឲ្យ​បាន​១​ខាំ​កន្លះ ក្នុង​១​សប្តាហ៍ ដើម្បី​បង្ការ និង​ប្រឆាំង​ជំងឺមហារីក ។​

​តាម Health មាន​និក្ខេបបទ​ស្រាវជ្រាវ​យ៉ាងច្រើន​បញ្ជាក់ថា ក្រូចឆ្មារ​មាន​ប្រសិទ្ធភាព​ច្រើនយ៉ាង ។ ជាអាទិ៍ វា​ជួយ​កម្ចាត់​ជាតិពុល​ក្នុង​សរីរាង្គ​តាមរយៈ​រំញោច​លើ​មុខងារ​ថ្លើម ក្រលៀន បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ ហើយ​កាត់បន្ថយ​ឥទ្ធិពល​នៃ​បណ្តា​រ៉ាឌីកាល់​សេរី ។ ហេតុនេះ វា​ជួយ​រារាំង​ការកកើត​នៃ​ជំងឺ​ជាច្រើន​មុខ ។​

​ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​មហារីក​អង់គ្លេស បាន​រកឃើញ​ក្នុង​ផ្លែក្រូច​ឆ្មារ មាន​សារធាតុ​ប្រឆាំង​កោសិកា​មហារីក​ប្រមាណ ២២ ដូចជាៈ Limonene, Citrus, Pectin…. ។​

​ទឹកក្រូច​ឆ្មារ​មាន​ប្រយោជន៍​ច្រើន​សំរាប់​ការ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ តែបើ​និយាយ​ពី​ប្រសិទ្ធភាព​បង្ការ ជំនួយ​ព្យាបាល​មហារីក គឺ​សំបក​របស់​វា​ឯណោះ​វិញ​ទេ ។ ប្រសិទ្ធភាព​ពិសេស​ប្រឆាំង​មហារីក គឺ​សារធាតុ​ចម្រុះ limonoids មាន​ផ្ទុក​ក្នុង​សំបក​ក្រូចឆ្មារ ។​

​អ្នកវិទ្យាសាស្ត្រ​របស់ CSIRO បាន​បញ្ជាក់ថា ក្រូចឆ្មារ​អាចជួយ​កាត់បន្ថយ ៥០ % នៃ​ហានិភ័យ​កើត​ជំងឺមហារីក ។ ការ​បង្កក​ក្រូចឆ្មារ​ធ្វើ​ឲ្យ​រក្សាបាន​ទាំងស្រុង​នូវ​បណ្តា​សារធាតុ​មាន​ប្រយោជន៍​ទាំងឡាយ ។​

​វិធីសាស្ត្រ​អនុវត្ត​
– វត្ថុធាតុដើមៈ ក្រូចឆ្មារ​ប្រហែល​កន្លះ​គីឡូក្រាម​

​របៀប​អនុវត្ត​
– យក​ក្រូចឆ្មារ​ស្រស់​មក​លាង​ស​ម្អាំ​ត​ដោយ​ទឹក រួច​បន្ត​ត្រាំ​ក្នុង​ទឹកអំបិល (​ភ្លាវ​) ពី ១០ ទៅ ១៥ នាទី ។​
– យក​ក្រូចឆ្មារ​ដាក់​ក្នុង​ចាន​អំបែង ហើយ​គ្រប​ជិត​ដោយ​ស្បោង​នីឡុង ។​
– រង់ចាំ​ពី ៥ ទៅ ៦ ម៉ោង ដើម្បី​ឲ្យ​វា​កក​ដូច​ដុំ​ទឹកកក ។​
– យក​វា​កោស (​ដូច​ក្នុង​រូប​)
– យកមក​លាយ​ជាមួយ​ទឹក​ផ្លែឈើ​កិន ឬ បន្លែ​គ្រប់មុខ ហើយ​បរិភោគ​វា​

​សាកល្បង​បរិភោគ​បែបនេះ​១​សប្តាហ៍ ២-៣ ផ្លែ ឲ្យ​បាន​១​រយៈ អ្នកនឹង​ដឹង​ពី​ប្រសិទ្ធភាព​របស់​វា ។ ដំបូងបង្អស់​វា​ធ្វើ​ឲ្យ​ស្បែក​ស្រស់ថ្លា​តែម្តង ៕​