​ចិត្ត​ក​ត្ត​ញ្ញូ​របស់​ក្មេងប្រុស​នេះ កំពុង​ដាស់​ភ្ញោ​ច​អារម្មណ៍​ដល់​មនុ​ស្សវ័យ​ក្មេង​ទាំងឡាយ​ក្នុងសម័យ​ទំនើប ងាក​មក​ស្វែងយល់​ពី​គុណ​ពុក​ម៉ែ និង​ភាព​ក​ត្ត​ញ្ញូ​របស់​អ្នកជា​កូន ។​



​ព័ត៌មាន​យកការណ៍​របស់​ស្ថានីយ៍ទូរទស្សន៍​ជាតិចិន CCTV បាន​ផ្សាយ​ព័ត៌មាន​ខ្លី​ថាៈ «​ខណៈពេលដែល​មិត្តភក្តិ​រួម​ថ្នាក់​មាន​វ័យ​ស្របាល​គ្នា កំពុង​រក្សា​បី​ការ​ដើរលេង​កំសាន្ត​ចុង​សប្តាហ៍ នោះ Feng Molin (​ឈ្មោះ​ក្មេងប្រុស​) បាន​រត់​សំដៅទៅ​ការិយាល័យ​នាយក​សាលា ដើម្បី​ប្រមូលយក​វិភាគទាន​ពី​ជន Samaritan -​សប្បុរសជន​កំពុង​ជួយ​វា​» ។​

«​បន្ទាប់មក វា​រត់​យ៉ាង​លឿន​ទៅកាន់​ហាង​លក់ដូរ​មួយ ដើម្បី​ទិញ​មី​កញ្ចប់​១​ស្បោង ព្រមទាំង​បន្លែ ។ យូរ​ផង ស្ពាយ​ផង វា​ប្រញាប់​វិល​ទៅផ្ទះ ព្រោះ​នៅ​ទីនោះ​មាន​មនុស្ស​២​នាក់​កំពុង​….​ឃ្លាន រង់ចាំ​អាហារ​» ។​

​នេះ​ជា «​កាលវិភាគ​» ប្រចាំថ្ងៃ ក្រោយពេល​សិក្សា ។​

​តាម​ការ​សែត​សៀង​ហៃ និង CCTV ក្មេងប្រុស​មកពី​សាន​ស៊ី នេះ ៩ ឆ្នាំកន្លងមក បាននិងកំពុង​រស់នៅ​ក្នុង​ជីវិត​ដ៏​លំបាកលំបិន​បែបនេះ ។ ប្អូនប្រុស​ម្នាក់ឯង បាន​ថែទាំ​យ៉ាង​ម៉ត់ចត់​អ្នកមានគុណ​ផង ដែល​ពិការភ្នែក ហើយ​ប្រឹងប្រែង​រៀនសូត្រ​ផង ។​

​ក្រៅពីនេះ វា​ត្រូវធ្វើ​កិច្ចការ​ដទៃទៀត តាំងពី​ចម្អិន​អាហារ សម្អាតផ្ទះ កាប់​អុស ធ្វើស្រែ ហើយ​ធានាបាន​ពេលវេលា​សិក្សា ។​

​ភាព​រីករាយ​នៃ​វ័យ​ជំទង់​ត្រូវបាន​ជោគវាសនា​ឆក់យក​បាត់ ។ សប្បុរសជន​ដែល​ដឹង​រឿងនេះ តែង​ជួយ​វា​តាំងពី​ថវិកា របស់របរ អាហារ​…. ។ ក៏មាន​អ្នក​ចង់យក​វា​ធ្វើជា​កូនចិញ្ចឹម​ផងដែរ ។​

​ប៉ុន្តែ វា​បាន​អរគុណ រួច​ប្តេជ្ញា​បន្ត​ឆន្ទៈ​ខ្លួន​៖ «​នៅ​ជាមួយ​ពុក​ម៉ែ ជា​ក្តី​រីករាយ​ធំ​បំផុត​ចំពោះ​ក្មួយៗ នឹងធ្វើ​ការ​យ៉ាង​ព្យាយាម​ដោយ​ខ្លួនឯង ដើម្បី «​សាងសង់​» អនាគត​មួយ​ល្អ​ជាង​មុន​» ។​

​ជីវិត​គឺជា​រឿងរ៉ាវ​ដ៏​ច្រើន សប្បាយ និង​ទុក្ខ លាយ​ឡាំ​គ្នា តែ​អ្វីៗ​ដែល Feng បានធ្វើ ពិតជា​កម្រ​កើតមាន​ក្នុងសង្គម​ទំនើប​បច្ចុប្បន្ននេះ​ណាស់ គ្រា​ដែល​តម្លៃ​នៃ​ភាព​ក​ត្ត​ញ្ញូ​សងគុណ​….​ចង់​ក្លាយជា​រឿង​….​និទាន ៕​