ស៊ន សៀវម៉ី ដែលត្រូវបានចាត់ទុជាវិរកីឡាការិនីតេក្វាន់ដូរបស់កម្ពុជា  បានឈ្នះមេដាយមាស១គ្រឿងទៀតហើយ ក្រោយបានផ្តួលគូប្រកួតកីឡាការិនីហ្វីលីពីន ដោយលទ្ធផល ១៣ ទល់នឹង ៦ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី ដែលទើបត្រូវបានបញ្ចប់មុននេះ ។



​អតីតម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៧ រូបនេះ បានផ្តួលម្ចាស់ផ្ទះម៉ាឡេស៊ីក្នុងលទ្ធផល ១៤ ទល់នឹង ៣ មុនពេលមកផ្តួលកីឡាការិនីហ្វីលីពីន ដោយពិន្ទុ ១៣ ទល់នឹង ៦ ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងប្រភេទទម្ងន់ធ្ងន់ក្រោម ៧៣ គីឡូក្រាម។

សូមបញ្ជាក់ផងដែរ នេះជាមេដាយមាស លើកទី៣ និងចុងក្រោយគេផងដែរ និងជួយឲ្យកម្ពុជាឡើងទៅឈរនៅចំណាត់ ថ្នាក់លេខ៨ ឈរលើឡាវវិញ ដែលដណ្តើមបានមេដាយដោយប្រភេទកីឡាប៉េតង់ ប្រដាល់គុនខ្មែរ និងកីឡាតេក្វាន់ដូ ។

សូមបញ្ជាក់ថា មេដាយមាស​ ដែលកម្ពុជាដណ្តើ​មបានមានៈ ​កីឡាប៉េតង់, ប្រដាល់គុនខ្មែរ និងកីឡាតៃក្វាន់ដូរ ។

​តាមរយៈជោគជ័យ​នៃវិញ្ញាសារតៃក្វាន់ដូនេះ កម្ពុជាយើងបានឡើងឈរនៅចំណាត់លេខ ៨ លើឡាវវិញ ៕