​ប្រសិនបើ​ទៅដល់​តំបន់​ស៊ី​ប៊ី​រី ហើយ​ឃើញ​គេ​កំពុង​ជីក​គាស់កកាយ​ដី ឬ ព្រិល​ទឹកកក អ្នក​ប្រាកដជា​ឆ្ងល់ ហើយ​ទោះជា​សួរ ក៏​គេ​ពុំ​ប្រាប់​…. ទាល់តែ​ឃើញ​ទើប​សរសើរ​ចិត្ត​អំណត់ ព្យាយាម​របស់​អ្នក​ទាំងនោះ ។​

​តាំ​ពី​ពលរដ្ឋ​ម្នា​ក់នៅ​ទីនោះ​រកឃើញ​ភ្លុក​ដំរី​មួយ លក់បាន​តម្លៃ​យ៉ាង​ថ្លៃ​នោះ របរ​ថ្មី​នេះ​បាន​ក្លាយជា «​ចលនា​» របស់​មនុស្ស​ជាច្រើន​ដែល​សំរុក​មករ​កវា​បំណង​ប្តូរ​និស្ស័យ​នៃ​ជីវិត ។​

​ភ្លុក​របស់​ដំរី​ម៉ា​មូ​ត​មាន​២​ប្រភេទ គឺ​ប្រភេទ​១​កប់​ក្នុង​ដី ហើយ​១​ទៀត គឺ​កប់​ក្នុង​ទឹកកក ។ ភ្លុក​ដែល​កប់​ក្នុង​ដី វា​ពុំ​អាច​ឆ្លាក់​អ្វី​បាន ហេតុនេះ​មានតម្លៃ​ថោក រីឯ​ភ្លុក​កប់​ក្នុង​ទឹកកក គឺ​បាន​ថ្លៃ​ណាស់ ។​

​ងាក​មក​អតីតកាល​វិញ នោះ​ប្រមាណ​ជា ១,២ លាន​ឆ្នាំមុន ដោយសារតែ​បំរែបំរួល​ធាតុអាកាស ការឡើង​កំដៅ​នៃ​ផែនដី ព្រមទាំង​ការ​ប្រមាញ់​របស់​មនុស្ស​ដើម ធ្វើ​ឲ្យ​អម្បូរ​ដំរី​ដ៏​ធំ​សម្បើម​នេះ​ផុត​ពូជ​បន្សល់ទុក​តែ «​ភ្លុក​» ដ៏​មានតម្លៃ​របស់​វា ។​

​សកម្មភាព​ជីក​យក​ភ្លុក​ដំរី គឺ​ផ្ទុយ​នឹង​ច្បាប់ ប៉ុន្តែ ព្រោះ​ចំណូល​សន្ធឹកសន្ធាប់ ធ្វើ​ឲ្យ​គេ​លែង​ញញើត​ច្បាប់ ហើយ​ការរកឃើញ​ភ្លុក​នីមួយៗ ទាមទារ​កម្លាំង​យ៉ាងច្រើន​…. ។ វា​ជាការ​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ណាស់ ។​

​ពួកគេ​មាន​ឧបករណ៍​កែច្នៃ​សម្រួល​ដល់​ការជីក​កកាយ​រុករក ។ ប្រសិន​បាន​ភ្លុក​ដំរី​មួយ​នៅ​ល្អ នោះ​ប្រាក់ចំណូល​ស្មើនឹង​បៀវត្ស​មន្ត្រីរាជការ​១​ឆ្នាំ​ឯណោះ ហើយ​សូម្បីតែ​មិនល្អ ក៏​អាច​ចិញ្ចឹម​គ្រួសារ​រួច​១​រដូវរងារ​ផងដែរ ។​

​ឈ្នួ​ញ​កណ្តាល​នឹង​ទិញយក​ភ្លាម រួច​បន្ត​ធ្វើការ​ចម្លាក់​ជា​វត្ថុ​សិ​ល្បះ​មាន​តម្លៃលើស​ថ្លៃដើម​ច្រើនដង ៕