​ថ្លើម​មាន​មុខងារ​សំខាន់​២ គឺ​រំដោះ​ជាតិពុល​ក្នុង​ឈាម និង​បំប្លែង​ជាតិ​ខ្លាញ់ ។ ពេល​ថ្លើម​ធ្វើការ​ហួសកម្លាំង ផ្តុំ​ជាតិពុល​នឹងធ្វើ​ឲ្យ​សរីរាង្គ​ជួប​បញ្ហា​ជាច្រើន ។ ពេល​សរីរាង្គ​របស់​អ្នក​ត្រូវ​ស្ត្រេ​ស​, ជាតិពុល​នឹងត្រូវ​បាន​រំដោះ​ពី​កោសិកា​ជាតិ​ខ្លាញ់ ផ្តើម​ពី​នោះ អាច​នាំ​ដល់​ស្ថានភាព​របួស​កោសិកា និង​ធ្វើ​ឲ្យ​ថ្លើម ត្រូវ​ហួស​ចំណុះ​ដោយសារ​ដោះស្រាយ​មិន​អស់​ជាតិពុល ។ ជាតិពុល​សល់​នឹង​ត្រូវបាន​ស្លុក​ទុក​ក្នុង​ជាលិកា​ខួរក្បាល​, សាច់ដុំ​, សរសៃប្រសាទ និង​ទាំង​ក្នុង​ស្រោម​កោសិកា ។​

​បណ្ឌិត Paula-Hamilton អ្នកជំនាញការ​ផ្នែក​ថ្លើម​ឲ្យ​ដឹងថា មូលហេតុ​របស់​ការឡើង​ទម្ងន់​មាន​ពាក់ព័ន្ធ​ផ្ទាល់​ដល់​ប្រព័ន្ធគ្រប់គ្រង​ទម្ងន់​ធម្មជាតិ​, វា​ត្រូវ​បំពុល និង​លើស​ចំណុះ តាមរយៈ​បណ្តា​ផលិតផល​ថែទាំ​ស្បែក​, អាហារ​…. ដែល​ថ្លើម​ដោះស្រាយ​មិន​អស់ ។ រឿង​សំខាន់បំផុត គឺ​អ្នក​ត្រូវ​ដឹងថា ជាតិពុល​ណាប​ង្ក​គ្រោះថ្នាក់​ឲ្យ​ថ្លើម ដើម្បី​បង្ការ និង​ព្យាបាល​ប្រសិទ្ធភាព ។ អាស្រ័យហេតុនេះ អាច​ឃើញថា ការរំដោះ​ជាតិពុល​ឲ្យ​ថ្លើម ក៏​ជា​វិធី​បញ្ចុះទម្ងន់​មួយ ។ ពេល​សរីរាង្គ​ត្រូវបាន​កម្ចាត់​ជាតិពុល​, ជាតិ​ខ្លាញ់​ប្រមូលផ្តុំ​ក្នុង​សរីរាង្គ​ក៏ត្រូវ​បាន​ដុតបំផ្លាញ​ដែរ ។​

​មាន​ភេសជ្ជៈ​មួយ​អាចជួយ​កម្ចាត់​ជាតិពុល​ថ្លើម , បញ្ចុះទម្ងន់ និង​ដោះស្រាយ​បញ្ហា​បង្កឡើង​នៅ​ថ្លើម​ទាំង​អស់យ៉ាង​ប្រសិទ្ធភាព ដែល​អ្នកជំនាញការ​ជីវជាតិ​ទូន្មាន​ឲ្យ​ប្រើ​ជាប្រចាំ​គឺៈ​

– ទឹក ៣៣០ មី​លី​លីត្រ​
– ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ១ ផ្លែ​
– ម្សៅល្មៀត ១ ស្លាបព្រា​កាហ្វេ​

​របៀប​ទទួលទាន​ល្អ​បំផុត គឺ ៣ ដង ក្នុង​១​ថ្ងៃ មុនពេល​បាយ ២០ ទៅ ៣០ នាទី ។ ទទួលទាន​ជាប្រចាំ​ក្នុង​រយៈពេល ២ សប្តាហ៍ អ្នកនឹង​ឃើញ​ការប្រែប្រួល​យ៉ាងច្បាស់​លាស់​ដូចជា​ស្រក​ទម្ងន់​, ស្បែក​ស្អាត និង​មិនកើត​ជំងឺ​ណាមួយ​ពាក់ព័ន្ធ​ដល់​ថ្លើម ៕