​​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ពិតជា​រីករាយ​ឥតឧបមា ខណៈពេល​ទទួលបាន​វិញ​នូវ​ឆ្នេរសមុទ្រ​ដ៏​ស្អាត បន្ទាប់ពី​វិនាស​បាត់ស្រមោល​ដោយសារ​ព្យុះ​មួយ កាលពី ៣៣ ឆ្នាំ មុន ។​

​កោះ Achill ជា​កោះដាច់​ស្រយាល​មួយ​នៅ​ភាគ​ខាងលិច នៃ​ប្រទេស Ireland ជា​អតីតកាល ទីនេះ​ធ្លាប់មាន​វាល​ខ្សាច់​លឿង​ឆ្អៅ ស្អាត​អស្ចារ្យ​ឈ្មោះថា Doogh ។ ឆ្នេរ​ខ្សាច់​ស្រស់ត្រកាល​លើ​កោះ​នេះ បាន​ចិញ្ចឹម​មនុស្ស​ម្នាក់​ច្រើន បាន​ចិញ្ចឹម​មនុស្សម្នា​ច្រើន​ជំនាន់​លើ​កោះ ។ ប៉ុន្តែ រឿងរ៉ាវ​កាលពី​ជាង ៣០ ឆ្នាំ មុន បាន​ច្រាន​ពលរដ្ឋ​មួយចំនួនធំ​ចេញពី​ទីនេះ ព្រោះ​ការធ្លាក់ចុះ​នៃ​ជីវភាព ព្រោះ​ពុំមាន​ភ្ញៀវទេសចរ​មកទៀត ។​

​ព្យុះ​សង្ឃរាជា​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨៤ ដែល​រលក​គគ្រឹកគគ្រេង​ឡើង​ផុត​ឆ្នេរ​ខ្សាច់ ហើយ​គួច​យក​ខ្សាច់​ទាំងអស់​ដែល​គ្របដណ្តប់​ឆ្នេរ​បន្សល់ទុក តែ​ផ្ទាំងសិលា​ប៉ុណ្ណោះ ។​


….​ឆ្នេរ​ខ្សាច់ Dooagh ក្រោយពេល​ព្យុះ ស្រាប់តែ​បាត់ស្រមោល​ឈឹង ។​

​លោក Sean Molloy មេដឹកនាំ​កោះ​នេះ រម្លឹក​ឡើងវិញ​ថាៈ ព្យុះ​មួយចំនួន​មុន​នោះ បាន​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ឆ្នេរសមុទ្រ តែ​វា​បាត់ស្រមោល​ក្រោយ​ព្យុះ​ឆ្នាំ​១៩៨៤ ។ វាល​ខ្សាច់ «​ចាកចេញ​» ទៅ នាំ​ឲ្យ​សេដ្ឋកិច្ច​របស់​កោះ​នេះ ធ្លាក់ចុះ​យ៉ាងគំហុក ។​

​ពុំមាន​វាល​ខ្សាច់ គ្មាន​ស្រមោល​ភ្ញៀវទេសចរ ហេតុនេះ សណ្ឋាគារ ភោជនីយដ្ឋាន ក៏ត្រូវ​បិទទ្វា ព្រោះ​គ្មាន​ចំណូល ។​

​ប៉ុន្តែ វា​ហាក់ដូចជា​រឿង​សិល្ប៍​និទាន ព្រោះ​ត្រឹមតែ ៤ ខែ ប៉ុណ្ណោះ ធម្មជាតិ​បាន​នាំយក​ខ្សាច់​រាប់រយ​ពាន់​តោន​មក «​ខ្ជាក់​ទម្លាក់​» លើ​តំបន់ឆ្នេរ​ប្រមាណ ៣០០ ម៉ែត្រ តាមរយៈ​ជំនោរ​ទឹកជោរ​ឡើង​យ៉ាង​ចម្លែក ហើយ​ជា​បន្តបន្ទាប់ ។​

​ពេលនេះ​ចាស់ៗ នៅ​តំបន់​នោះ សម្តែង​ការ​ត្រេកអរ ព្រោះ​ពួកគាត់​បានឃើញ​ជាថ្មី នូវ​វាល​ខ្សាច់​ដ៏​ស្រស់ស្អាត នា​អតីតកាល​…… ។​

​តាម​អ្នកវិទ្យាសាស្ត្រ នោះ​បាតុភូតធម្មជាតិ​ដ៏​កម្រ​នេះ​កើតមាន​ពី​ការ​គួបផ្សំ​រវាង​អាកាសធាតុ និង​មហាសមុទ្រ ។ ធម្មជាតិ​ពិតជា​អាច «​ឆក់យក​» និង «​សង​ត្រឡប់មកវិញ​» ។​

​បច្ចុប្បន្ន សេដ្ឋកិច្ច​នៅ​កោះ​នេះ កំពុង​អភិវឌ្ឍ​សារជាថ្មី ព្រោះ​អ្នកទេសចរ​បាន​វិលត្រឡប់​មកវិញ ៕​

Loading...