​ជ្រលង​ប្ញ​ស្សី​ខ្មៅ​ស្ថិតនៅ​ភាគ​និរតី​នៃ​ខេត្ត​ស៊ី​ជាំ​ង ប្រទេស​ចិន ។ ទីនេះ ជា​តំបន់​ដែនដី​នៅ​រហោរ​ស្ថាន ហើយ​ពោរពេញ​ដោយ​រឿងរ៉ាវ​ចម្លែកៗ និង​អាថ៌កំបាំង​ញាក់សាច់ ។​

​ថ្វីត្បិតតែ​បច្ចុប្បន្ន គេ​កំពុង​ប្រែក្លាយ​ទីនេះ​បណ្តើរៗ ជាទី​កន្លែង​ទេសចរណ៍ ក៏​នៅតែមាន​មនុស្ស​ជាច្រើន​ពុំ​ហ៊ាន​មកកាន់​ទីនេះ​ឡើយ ដោយហេតុថា​ក្នុង​ជម្រៅ​ចិត្ត​ចងចាំ​របស់​ពួកគេ វា​ជា​កន្លែង​ពោរពេញ​ដោយ​ការស្លាប់​ដ៏​អាថ៌កំបាំង ។​

​នា​រដូវរំហើយ​ឆ្នាំ​១៩៥០ យន្តហោះ​មួយ​ស្រាប់តែ​ផ្ទុះ​ពេល​ហោះ​កាត់​ទីនេះ ធ្វើ​ឲ្យ​មនុស្ស ១០០ នាក់ បាត់បង់​ជីវិត ។ ប្រការ​ដែល​គួរ​ឲ្យ​និយាយ​នោះ គឺ​ទោះបី​មានការ​ប្រឹងប្រែង​ស្វែងរក​យ៉ាងណាក្តី ក៏​រដ្ឋអំណាច​មូលដ្ឋាន​ពុំ​រកឃើញ​សូម្បី​បំណែក​ណាមួយ​នៃ​សាកសព ឬ ក៏​យន្តហោះ ។​

​ឆ្នាំ​១៩៦២ ក្រុម​អ្នក​ភូ​កូព្ព​សាស្ត្រ​មួយក្រុម​បាន​ឆ្លងកាត់​ទីនេះ តែ​ក៏ «​បាត់ស្រមោល​» សូន្យឈឹង​យ៉ាង​អាថ៌កំបាំង​នៅ​ចំពោះមុខ​អ្នក​នាំ​ផ្លូវ -​មនុស្ស​ម្នាក់​គត់​នៅមាន​ជីវិត ។ អ្នកនេះ​រំលឹក​ប្រាប់ថាៈ «​ពេល​ក្រុម​ដំបូង​ដើរចូល​មាត់ច្រក​ភ្នំ ស្រាប់តែ​ផ្សែង​អ​ព្ទ​បាន​គ្របដណ្តប់​ក្រុម​នោះ​ទាំងមូល ។ ខ្ញុំ​ពុំ​សម្លឹង​ឃើញ​អ្វី​ទៀត បាន​ត្រឹម​ស្តាប់​ឮសូរ​ស្នូរ​សម្លេង​ពុំ​ច្បាស់ ។ មួយសន្ទុះ​ក្រោយ អ​ព្ទ​បាន​រលាយ​អស់ តែ​ពុំមាន​ឃើញ​អ្នកណាម្នាក់​ស្ថិតនៅ​ទីនោះ​ទៀត​…..» ។ ពលរដ្ឋ​នៅ​តំបន់​នោះ​និយាយថា សូម្បីតែ​អ្នក​ឡើង​រក​ផ្សិត ស្គាល់​ភូមិសាស្ត្រ​ដូច​បាតដៃ ក៏​ឲ្យ​តែ​ហ៊ាន​ចូល​តំបន់​នោះ គឺ​គ្មាន​ថ្ងៃ​ឃើញ​វិល​វិញ​ទេ ។​

​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ទៅ​ស្វែងយល់​ពី​ដែនដី​នេះ ហើយ​លើកឡើងថា ចំហាយ​ទឹក​ដែល​បញ្ចេញ​ពី​ដើមឈើ​ពុករលួយ​បង្ក​ឲ្យ​មានការ​ថប់ដង្ហើម នាំ​ឲ្យ​បាត់បង់​គោលដៅ ហើយ​ធ្លាក់ចុះ​ប្រហោង​ថ្ម​ប្រេះ​ជិតៗ​នោះ ដែលមាន​យ៉ាងច្រើន ។​

​ម្យ៉ាងទៀត សោកនាដកម្ម​នេះ​នៅ​បណ្តាលមកពី​តំបន់​ទីនោះ​មាន​ឋា​ម​ពល​មេដែក​ដ៏​ខ្លាំង សូម្បីតែ​ទ្រនិចត្រីវិស័យ ក៏​វិលខ្ញាល់​ដែរ ។ វា​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ធ្លាក់ចូល​ក្នុង​សភាព​វិលវល់​បាត់​សតិ និង​ទិសដៅ ចេះតែ​ក្រវែល​ចុះឡើង​មួយកន្លែង ពុំ​អាច​រក​ផ្លូវ​ចេញ​មិនឃើញ ។​

​បំណកស្រាយ​ដែល​ខ្លះ​ថា ស្រពិចស្រពិល​រួមៗ​យ៉ាងនេះ ពុំ​តម្រូវ​ចិត្ត​ចំពោះ​អ្នក​តាម​ទ្រឹស្តីបទ «​ឧបាយកល​» ខណៈ​ពួកគេ​ថា វា​អាចជា​ច្រក​ឆ្លង​ភព ឬ ច្រក​នាំ​មនុស្ស​ទៅកាន់​អតីតកាល​មួយ​ផ្សេង ដោយសារ​ពុំ​បន្សល់​តុ​កនូវ​អ្វីៗ​ទាំងអស់​ដែល​សូម្បីតែ​បំណែក​យន្តហោះ​មួយ​តូច​?

​ដូច្នេះ តាម​ប្រិយមិត្ត​វិញ វា​គឺជា​អ្វី​ទៅ​?

Loading...