​ថ្មីៗ​នេះ ខ្សែ​វីដេអូ​មួយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទិដ្ឋភាព​ជាក់ស្តែង ក្នុងពេលដែល​សុនខ Labrador ពណ៌​លឿង បាន​ក្លាហាន និង​ឆ្លាត​វៃ សង្គ្រោះ​ជីវិត​គ្នា​វា​រួច​ផុតពី​ទឹក​ហូរ​គួច​យ៉ាងខ្លាំង​….. ។​



​មុន​នោះ​ម្ចាស់​របស់​គ្រវែង​អង្កត់ឈើ​១​កំណាត់ ចុះទៅ​ផ្ទៃ​ទឹក​ខាងលើ ហើយ​សុនខ Labrador ខ្មៅ​បាន​ស្ទុះ​ទៅ​ខាំ​ពាំ​យកមក​វិញ តែ​ដោយ​ទឹក​ហូរ​គួច​ខ្លាំង វា​ក៏ត្រូវ​ចរន្តទឹក​អូ​សយ​ក​ទៅ ។​

​ពិនិត្យឃើញ​ដៃគូ​វា​កំពុង​បាត់​ម្ចាស់ការ​លិចអណ្តែត​ភ្លី​ង​ភ្លើ​មៗ​ក្នុង​ទឹក Labrador ដឹង​ភ្លាម​ថា គ្នា​វា​មាន​អាសន្ន​ហើយៗ វា​ក៏​ស្ទុះ​ភ្លាម​ទៅ​ខាំ​ចុង​កំណាត់ឈើ​ដែល​មិត្ត​របស់​វា​ទើប​ទៅយក​តាម​បញ្ជារ​ម្ចាស់ ដោយ​ប្រឹង​ទាញ​ឡើងលើ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ជ្រោះ Lordoba ប្រទេស​អា​ហ្ស​ង់​ទីន ។ វាទ​ទួល​បានការ​ស្ងើចសរសើរ​យ៉ាងខ្លាំង​ពី​អ្នកទស្សនា ចំពោះ​សុនខ​លឿង តែ​ម្ចាស់​របស់​វា ក៏​រង​ការស្តីបន្ទោស​យ៉ាង​ចាស់ដៃ​ផងដែរ ៕​